សេដ្ឋី​វ័យក្មេង​៖ ចូល​និវត្ត​ពេល​អាយុ​ទើប ៣៧ ឆ្នាំ ព្រោះ​គាត់​បាន​ឈ្វេងយល់​រឿង​មួយ​ក្នុងអំឡុងពេល​ស៊ីឈ្នួល​…​លាងចាន​!

Chris Reining ធ្លាប់ជា​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន នៅ​រដ្ឋ Wisconsin ។ ដោយ​ធ្វើការ​សន្សំ​ចំ​ចៃ តែ​ពាក់កណ្តាល​ប្រាក់
ចំណូល​របស់ខ្លួន លោក​សល់​ប្រាក់​១​លាន​ដុល្លារ ពេល​មាន​អាយុ ៣៥ ឆ្នាំ ហើយ​នៅ​អាយុ ៣៧ ឆ្នាំ លោក​បាន​ចូល​និវត្ត ។​

​ពិតជា​ទង្វើ​មួយ​ដែល​ពិបាក​យល់​! កាសែត Businessinisher បាន​សុំ​ការចែករំលែក​ពី​មូលហេតុ​នៃ​ទង្វើរ​ដ៏​ចម្លែក​នេះ ។​

​លោក​បាន​ថ្លែង​ពន្យល់ថា​៖ នៅពេល​អ្នកមាន​អាយុ ១៥ ឆ្នាំ ហើយ​ពុំ​ត្រូវបាន​ឪពុកម្តាយ​ឲ្យ​លុយ​សំរាប់​ទិញ​អ្វីៗ ដែល​ខ្លួន​ចង់បាន នោះ​ពិតជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទៅធ្វើ​ការ​ទេ ។ កិច្ចការ​ដំបូង​របស់ខ្ញុំ គឺ​ស៊ីឈ្នួល​លាងចាន​ឲ្យ​ហាង​អ៊ីតាលី​មួយ ដែល​នៅ​ទីនោះ​ឯង វា​បានផ្តល់​មេរៀន​ជីវិត​សំរាប់​ជីវិត​របស់ខ្ញុំ ។​

​មិនយូរ​ទេ សំរាប់​ឲ្យ​ខ្ញុំ​យល់ថា ពេលវេលា​ក្មេង​ជំទង់​ម្នាក់​ទទួលបាន​ត្រឹមតែ ៤,២៤ ដុល្លារ សំរាប់​ធ្វើការ​១​ម៉ោង ។ មិនយូរប៉ុន្មាន​ក្រោយពេល​ធ្វើការ​ងារ​នេះ ខ្ញុំ​ចង់​ទិញ​អាល់​ប៊ុ​ម​តន្ត្រី​មួយ ដែលមាន​បទ​ចម្រៀង​ទាំងឡាយ​ដែល​ខ្ញុំ​ចូលចិត្ត ។​

​ទោះជា​ល្ងាច​ថ្ងៃ​សៅរ៍​មួយ ខ្ញុំ​បានឃើញ​គេ​លក់​បញ្ចុះ​ថ្លៃ​វា​នៅត្រឹម ១៧ ដុល្លារ ។ ខ្ញុំ​គិត​ភ្លាម ហើយ​ប្រាកដ​ក្នុង​ចិត្ត​ថា​៖ វា​ស្មើរ​នឹង​ពេលវេលា​ធ្វើការ ៤ ម៉ោង ជាមួយ​គំនរ​ចាន​ត្រូវបាន​បញ្ជូនមក​ពុំ​ឈប់ឈរ ។​

​វេលា​នោះឯង ខ្ញុំ​ភ្ញាក់​ព្រើត ព្រោះ​យល់ថា អ្វី​នៅក្នុង​ហោប៉ៅ​របស់ខ្ញុំ ពុំមែន​គ្រាន់តែ​ជា​លុយ​ទេ នោះ​ជា​រឿង​សំខាន់​បំផុស -​គឺជា​ពេលវេលា​របស់ខ្ញុំ ។​

Chris តែង​សន្សំ​ប្រាក់​រកបាន ដើម្បី​បាន​ចូល​និវត្ត​ឆាប់ ។ យើងទាំងអស់គ្នា តែង​ឮសូរ​ពាក្យពេចន៍​ជារឿយៗ​ថា​៖ «​ពេលវេលា គឺជា​មាសប្រាក់​» ប៉ុន្តែ ជាក់ស្តែង ក្នុង​ជីវភាព​ពុះកញ្ជ្រោល​ពុំ​ឈប់ឈរ​រៀងរាល់ថ្ងៃ យើង​បែរជា​ភ្លេច​រឿងនេះ ។ ពោលគឺ​ប្រសិនបើ​អ្នក​ខ្ជះខ្ជាយ​លុយកាក់ គឺ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា​របស់ខ្លួន​! ។​

​អំឡុង​ពេលមុន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ខ្ញុំ​បានធ្វើ​កិច្ចការ​ជាច្រើន ។ រៀន​ចប់​ខ្ញុំ​បន្ត​ធ្វើការ -​ខ្ញុំ​បាន​ភ្លេច​ពីអ្វី​ដែល​មុន​នោះ ខ្ញុំ​ចាត់ទុកជា​មេរៀន ។​

​អ្នក​ធ្លាប់​ឃើញ​ហើយ ពួក​អ្នកមាន​រកបាន​រាប់ម៉ឺន​ដុល្លារ តែ​ដាច់​ខែ​គឺ «​ដាច់​លុយ​» ព្រោះ​ពួកគេ​បាន​ចំណាយ​លើ​រថយន្ត​ទំនើបៗ ជីវភាព​កាលី​ពៗ ការលេងកម្សាន្ត​ដ៏​ខ្ជះខ្ជាយ​… ល​។​

​អ្នក​រកបាន ១០០.០០០ ដុល្លារ ហើយ​ចាយ​អស់​តែ ៤០.០០០ ដុល្លារ និង​មាន​១​លាន​ដុល្លារ ក្នុង​ធនាគារ ទើប​ជា​អ្នកមាន ។ ដូច្នេះ ត្រូវ​ដែរ​ទេ​ថា វិធី​ងាយ​បំផុត​សំរាប់​ក្លាយជា​អ្នកមាន គឺ​ការ​កំហិត​ចំណាយ​ឲ្យ​តិច​នោះ​? ប៉ុន្តែ ការ «​ចាយ​» វា​ពុំ «​ស្រួល​» ប៉ុន្មាន​ទេ ។ ព្រោះ​រឿង​សំខាន់​គឺ​ខ្លួន​អ្នក «​ដាក់​កំហិត​» ឲ្យ​ជីវិត​ធ្លាប់​គ្មាន​វិន័យ​របស់ខ្លួន ។​

​ខ្ញុំ​បាន​ក្រឡេកមើល​អំឡុងពេល​វ័យ​ម្ភៃ​ឆ្នាំ​ប្លាយ ដែល​ខ្ញុំ​មើលទៅ «​មានតែ​ពុំ​ដូច​ច្នេះ​» ឡើយ ។ សុភមង្គល​នៃ​ជីវិត​ពុំមែន​ជាការ​ចាយវាយ​តាម​ចំណង់​ចំណូលចិត្ត​មួយ​ភ្លែត​នោះទេ​! ។​

​ក្រោយមក ខ្ញុំ​តែង​ដាស់សតិ​របស់ខ្លួន​ថា​៖ អ្វីដែល​ឯង​ទិញ​បាន​ដោយសារ​លុយ នោះ​ពុំ​គ្រាន់តែ​ជា «​របស់របរ​» ទេ តែ​វា​គឺជា​ពេលវេលា​របស់ខ្លួន​យើង ។​

​ធ្វើ​ម្ចាស់​លើ​ពេលវេលា​របស់ខ្លួន​បាន ទើប​ជា​សុភមង្គល វា​ពុំមែន​ជា​លុយ ឬ ជា​សម្ភារៈ​អ្វី​នោះទេ​! ។​

​គាត់​យល់​ដូច្នេះ ចុះ​អ្នក​វិញ​! ?​

Leave a Reply

Your email address will not be published. Required fields are marked *