មាន​ដឹង​ទេ​ថា ហេតុអ្វី​នៅ​ប្រទេស​ជឿនលឿន​ដូច​ជប៉ុន មន​ស្ស​ចាស់​ភាគច្រើន​ប​ច្ចុ​ប្បន្ន​ពុំ​យល់ព្រម​ទទួលយក​ការព្យាបាល​ពន្យារ​ជីវិត ហើយ​ចង់​ស្លាប់​តាម​…​ធម្មជាតិ​!

​កើត ចាស់ ឈឺ ស្លាប់ ជា​ក្រិត​ក្រមរ​បរា​នុម​ត្តិ​នៃ​វាល​វដ្ត​សង្សារ​នេះ ។ សាស្ត្រាចារ្យ Masahiro Akishita ជា​វេជ្ជបណ្ឌិត​ល្បីល្បាញ​ក្នុង​លំដាប់​១០​នាក់ ខាង​វះកាត់​សរសៃឈាម បាន​ទម្លាយ​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់លោក​ថាៈ ថ្វី​ត្បិត​ខ្ញុំ​តែង​ជឿជាក់​អំពី​ភារៈកិច្ច​របស់​គ្រូពេទ្យ គឺ​ជួយ​អ្នកជំងឺ​ប្រឆាំង​និង​ជំងឺ ពិសេស​ជំងឺ​កាច​សាហាវ​ក្តី ប៉ុន្តែ យ៉ាងណា​ក៏ «​ការស្លាប់​ជា​បរាជ័យ​ចំពោះ​ម​ជ្ជុ​រាជ​» ដដែលៗ ។​

​ចូរ​ចងចាំ​ថា ទោះបី​សុខាភិបាល​លូតលាស់​យ៉ាងណាក៏ដោយ ក៏​ពុំ​អាច​ប្រឈម​ឈ្នះ​នឹង​ភាព​ចាស់ជរា នៃ​….​ពេលវេលា​បានដែរ ។​

​លោក​សង្កេតឃើញថា នៅ​ទីក្រុង​ធំៗ អ្នកមាន​លទ្ធភាព​ថវិកា​រ តែង​រក​គ្រប់​វិធី​ដើម្បី​ពន្យារ​ជីវិត​សាច់ញាតិ ទោះបី​អ្នកនោះ​លែង​ដឹង លែង​ឮ​…. ប្រៀប​ដូច​រុក្ខជាតិ​ទាំងស្រុង ។​

Loading...

​ប៉ុន្តែ នៅ​តំបន់​ជនបទ​វិញ ពលរដ្ឋ​ចាស់ៗ បែរជា​បដិសេធ​ពុំ​ទទួលយក​ការព្យាបាល​ដែល​បន្សល់ទុក​ការឈឺចាប់ ជាអាទិ៍ៈ ចោះ​រន្ធ​ដង្ហើម រន្ធ​បញ្ចូល​អាហារ បញ្ចេញ​កាកសំណល់ ឬ ការព្យាបាល​ដោយ​គីមី​…. ។ ពួកគេ​គិត​យ៉ាង​សាម​ញ្ញា​ថា ពួកគេ​ចង់​រស់ (​មានជីវិត​) ស្រួល តែ​ក៏​ពុំ​ចង់​ស្លាប់​ដោយ​លំបាក (​ត្រូវ​ទ្រាំទ្រ​នឹង​សំណល់ នៃ​ការព្យាបាល​អូសបន្លាយ​) ពោលគឺ ចង់​ស្លាប់​ដោយ​ស្រួល​ផងដែរ ។​

​ជាទ​ល្ហី​ករ​ណ៍ លោក​លើកឡើង​ពី​របៀប​ទទួល​យ​ការស្លាប់​ដោយ «​សាម​ញ្ញា​» នៅ​កោះ​មួយ នា​ប្រទេស​ជប៉ុន តាមរយៈ​ប្រយោគ​មួយ​ថាៈ នៅលើ​កោះ ពួក​ខ្ញុំ ប្រសិនបើ​មនុស្ស​ចាស់ជរា​បរិភោគ​អ្វី​លែង​បាន (​ក្រោយពី​លេ​ចាហួយ​លែងរួច​) នោះ​គឺ​គេ​ដាក់​ទឹក​១​កែវ​នៅក្បែរ ។ ប្រសិនបើ​អ្នកនោះ​នៅមាន «​ជីវិត​» (​កម្លាំង​រស់​) នោះគេ​នឹង​អាច​លូកដៃ​យក​ផឹក ។ ពុំនោះសោត​…. គឺមាន​តែ​តាម​ធម្មជាតិ​ទៅ​ចុះ ៕ នារ​តី

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *