ឆ្ងល់គេដើរទិញឈ្លើងធ្វើអ្វី? ឥឡូវនេះ លោគ្រូ វ៉ូ បន្តចែករំលែកឲ្យដឹងទៀតហើយ តែម្តងនេះដំណឹងល្អសម្រាប់​តែបុរសៗ…ប៉ុណ្ណោះ!!

​​លោកគ្រូ វ៉ូ ដែល​ថ្ងៃមុន KSN បាន​ឧទ្ទេសនាម​ប្រាប់ថា លោក​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វៀតណាម បាន​ទៅ​សិក្សា​មុខវិជ្ជា​ឱសថ​បូរាណ​នៅ​អាមេរិក ឥណ្ឌា​… ។ លោក​ចូល​និវត្ត ហើយក៏​ទើប​បង្កើត​គណនី FB ដើម្បី​ចែករំលែក​ប្រាប់​ពី​ថ្នាំ​បូរាណ​នានា នៅ​ឆ្នាំ​២០១៩ នេះ ប៉ុណ្ណោះ ។​

​ថ្ងៃនេះ លោកគ្រូ វ៉ូ បាន​ចែករំលែក​ពី​វិធី​ផ្សំ​ថ្នាំ​យ៉ាង​ងាយ ដើម្បី​ឲ្យ​បុរសៗ​រក្សាបាន​ភាព «​ឡើង​រឹង​» នៃ​អង្គ​ជាតិ ហើយ​ថែមទាំង​បានយូរ​ទៀតផង ។ លោក​ប្រាប់ថា​៖

– វត្ថុធាតុដើម​សំរាប់​ផ្សំ​៖ យក​ឈ្លើង​ប្រភេទ​ធំៗ (​កាន់តែ​ធំ​កាន់តែ​ល្អ​) ៥០ ក្បាល និង​ស្រា​សបិទ​អី​អង្ករ​សុទ្ធ​១​លីត្រ ។​

– វិធី​ធ្វើៈ យក​ឈ្លើង​ទាំងនោះ មក​ហាល​ឲ្យ​ស្ងួត​ក្រៀម រួច​យក​វា​ទៅ​ត្រាំ​នឹង​ស្រាស​១​លីត្រ ទុក​ឲ្យ​បាន ៣០ ថ្ងៃ ទើប​ប្រើ​បាន ។​

– របៀប​ប្រើៈ វេលា​ល្ងាចៗ​ម៉ោង ១៥ និង ០០ នាទី យក​ស្រា​ដែល​ផ្សំ​នេះ​មក​លាប​ច្របាច់​ថ្នម​លើ «​លិង្គ​» ។ ធ្វើបែបនេះ​រាល់ថ្ងៃ នឹង​ឃើញ​លទ្ធផល​ជាក់​ជាពុំខាន ។​

​ហាម​ផឹក​ដាច់ខាត​!

​ឥឡូវ យើង​បានដឹង​ហើយពី​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​ដែលមាន​គេ​ប្រមូល​ទិញ​ឈ្លើង​នោះ ៕ បូព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *