លោកគ្រូ វ៉ូ​៖ គន្លឹះ​តិចតួច​ជួយ​ចែករំលែក​ប្រាប់​គ្នា​បន្ត​ផង គ្រា​ក្អែប​ទិច គ្រាន់តែ​…

​ក្អែប​ជាស​ត្វ​ចង្រៃ ហើយ​មាន​វត្តមាន​ស្ទើរ​គ្រប់​ទីកន្លែង ។ ពិសេស​ប្រយ័ត្ន​បំផុត​នៅពេល​ថ្ងៃរសៀល ព្រោះ​ពេលនោះ​វា​សាហាវ​បំផុត ។​

​ពេល​រង​ទ្រនិច​វា ពិតជា​ចុកចាប់​ខ្លាំងណាស់ តែមាន​របៀប​ព្យាបាល​យ៉ាង​ស័​ក្ខិ​សិទ្ធ​គឺៈ ត្រូវ​សងសឹក​វា​ភ្លាម​! ដោយ​វា​បំបែក​សាកសព​របស់​វា​ឲ្យ​ម៉ត់ រួច​យកមក​បិទ​លើ​ស្នាម​ដែល​ត្រូវ​ទិច ។ ការឈឺចាប់ និង​មុខរបួស ប្រាកដជា​សះស្បើយ ។​

​ក្នុងករណី​ចាប់​វា​មិនបាន ហើយ​រក​ក្អែប​ផ្សេងទៀត​ពុំ​ឃើញ នោះ ៣ ថ្ងៃក្រោយ មុខរបួស​នឹង​ឡើង​ពណ៌​ស្វាយ ហើយ​រមាស់ ។ អ្នកយក​ម្ជុល ដុត​សម្លាប់​មេរោគ​មក «​ជោះ​» យក​ពិស​ចេញពី​ស្នាម​ស្វាយ វា​នឹង​ជាធម្មតា​វិញ​ហើយ គ្មានអ្វី​បារម្ភ​ទៀត​ទេ ៕​

Leave a Reply

Your email address will not be published. Required fields are marked *