របៀប​គណនា​លេខ ហើយ​ឆ្លុះបញ្ចាំងនឹង​គម្ពីរ អាច​ដឹង​ពី​ជោគវាសនា​របស់​អ្នកមួយ​ជីវិត​បាន មិន​ជឿ​សាក​មើលទៅ​!

​តាម​គម្ពីរ​នេះ គឺ​ផ្នែក​តាម​ថ្ងៃខែ ឆ្នាំ​កំណើត អត្ត​តារាសាស្ត្រ​អាច​ប្រាប់​ជោគវាសនា​របស់​អ្នក -​អ្នកជា​មនុស្ស​បែបណា​?

​របៀប​គណនា​

១- កត់​ថ្ងៃខែ​ឆ្នាំ​កំណើត ។ ឧទាហរណ៍ 24/03/1950 ។​

២- បូកលេខ​ទាំងនោះ​ចូលគ្នាៈ 2+4+3+9+5+0=24 ។​

៣- បូក​បន្តៗ​រហូត​សល់​លទ្ធផល ១​លេខ​ឬ លេខ 11, 22 ។ ឧទាហរណ៍​ខាងលើ​គឺ 2+4=6 ។​

​លេខ​ចុងក្រោយ​ជា​លេខ​ជោគវាសនា​របស់​មនុស្ស ។ តួលេខ​នេះ​ក៏​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស ។ ដោយឡែក​លេខ 11 ឬ 22 (​លេខ​គូ​) មិន​បូក​បញ្ចូល​គ្នា ។ វា​ជា​លេខ​កំពូល​ល្អ ។​

​គ​ម្បី​បកស្រាយ​ថា​៖

​លេខ 1: គឺជា​មនុស្ស​មាន​គោលដៅ​ជីវិត​ជាក់លាក់ ។ ពេលដែល​ដាក់ចិត្ត​ដាក់​ថ្លើម​ធ្វើ​អ្វីមួយ គ្មានអ្វី​អាច​រារាំង​គេ​បានទេ ។ គេ​មាន​សក្តានុពល​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ ប៉ុន្តែ លំបាក​នឹង​ឲ្យ​អ្នកដទៃ​ស្រប​ចិត្ត​ស្រប​គំនិត​ជាមួយ ។​

​លេខ 2: គេ​មាន​ទេពកោសល្យ​លើ​វិស័យ​ច្រើន ហើយ​ច្រើន​ដោះស្រាយ​ភាពទាល់ច្រក ដោយ​ប្រើ​វិធី​ស្វែងរក​គោលដៅរ​រួម រវាង​ភាគី​ជម្លោះ ខ្វែងគំនិត​គ្នា ។​

​លេខ 3: ឆ្លាត​វៃ ច្នៃប្រឌិត ចូលចិត្ត​ទំនាក់ទំនង ហេ​ត​នេះ ជីវិត​របស់គេ គឺជា​«​ពិធីជប់លៀង​» ។ គេ​ចូលចិត្ត​សិ​ល្បះ ហើយ​ទទួលយកបាន​ឋា​ម​ពល​រស់​រវើក​លើ​មនុស្ស​ទាំងឡាយ និង​លាភ​ជុំវិញ​គេ ពេលខ្លះ​ក៏​នាំ​ឲ្យ​គេ​បា់​បង់​គោលដៅ​របស់ខ្លួន ។​

​ព្រោះតែ​ចូលចិត្ត​មាន​ទំនាក់ទំនង​ច្រើន ហេតុនេះ ពិបាក​ស្និទ្ធស្នាល​ជ្រាលជ្រៅ ចំពោះ​មនុស្ស​តែ​ម្នា​ក់ណា​នោះ ។​

​លេខ 4: ចូលចិត្ត​ស្ថិរភាព ហេតុនេះ បើ​ធ្វើ​អ្វី​ហើយ គឺ​ធ្វើ​ដល់ទី​បញ្ចប់ ។ គេ​ចូលចិត្ត​ធ្វើ​កិច្ច​ការទាក់ទង និង​សាសនា និង​វិទ្យាសាស្ត្រ ។ ជីវិត និង​ការងារ​របស់គេ ប្រតិបត្តិការ​តាម​គោលដៅ​របស់ខ្លួន មិន​ចូលចិត្ត​ការផ្លាស់ប្តូរ​សារ​ចុះ​សារ​ឡើង ។​

​លេខ 5: គេ​ចូល​ចិត្តការ​ផ្សងព្រេង សេរីភាព និង​ចលនា​ភាព ។ ជា​មនុស្ស​មិន​ព្រម​នៅ​សុខ​មួយកន្លែង ឬ កាន់​ការងារ​មួយរយៈ​ពេល​វែង ។ ព្រោះតែ​គេ​ចូលចិត្ត​ជីវិត​មួយ​ដែល​ប្រែប្រួល ហើយ​គេ​ងាយ​សម្រប​ខ្លួន និង​ជោគជ័យ នៅក្នុង​សភាព​ណាក៏ដោយ ។​

​ប៉ុន្តែ ជោគជ័យ​របស់គេ តម្រូវ​នូវ​ពេលវេលា ។ គេ​ពេញ​ចិត្តនឹង​សេរីភាព មិនចេះ​ទ្រាំទ្រ​នូវ​ការ​នឹងថ្កល់​មួយកន្លែង ។​

​លេខ 6: គេ​ប៉ងប្រាថ្នា​ថែទាំ​ពិភព​ជុំវិញខ្លួន ហេតុនេះ គេ​ដឹង​ពី​របៀប​រក​ដំណោះស្រាយ​បាន​ត្រឹមត្រូវ ហើយ​យុត្តិធម៌ ។ គេ​ចូលចិត្ត​ការងារ​សប្បុរ​ស​ធម៌ ។ ប៉ុន្តែ ត្រូវ​ចេះ​ស្វ័យការពារ​ខ្លួន កុំ​បណ្តែតបណ្តោយ វា​ក្លាយជា​ពលី​កម្ម​ទៅវិញ ។​

​លេខ 7: គេ​ឆ្លាត​វៃ តែង​ឆ្ពោះទៅរក​ភាពត្រឹមត្រូវ និង​អស្ចារ្យ ។ គេ​ចេះ​សង្កេត​ស៊ីជម្រៅ ហើយ​ចូលចិត្ត​ចែករំលែក​យោបល់ តាមរយៈ​ការសិក្សា​ដោយ​ប្រើ​អស់​សមត្ថភាព ក្នុងពេលដែល​អ្នកដទៃ​ចូលចិត្ត​វិភាគ​មិន​ចំ​បញ្ហា ។ គុណវិបត្តិ​ធំ​បំផុត​របស់គេ គឺ​ការគិតគូរ​ខ្វាយខ្វល់​ហួសហេតុ​ពេក ។​

​លេខ 8: គេ​ទទួលជោគជ័យ​លើ​មុខ​ជំនួញ ព្រោះ​មានការ​រៀបចំ​ផែនការ គិតគូ​ខាត​ចំ​ណែ្ ទុកជាមុន​ជានិច្ច ។ ក្នុង​ខួរក្បាល​គេ​តែង​ចោទសួរ​ថាៈ «​តើ​តម្លៃ​នេះ​ស័​ក្ខិ​សម​ដែរ ឬទេ​?» ។​

​លេខ 9: គេ​តែង​សម្លឹងមើល​ភាព​អសកម្ម និង​ទុក្ខវេទនា​ក្នុងសង្គម ហេតុនេះ តែងមាន​បំណង​ចង់​ច្រាន​ឲ្យ​ថយក្រោយ នូវ​អំពើ​អយុត្តិធម៌ ប្រា​ថនា​ឲ្យ​ពិភពលោក​ល្អ​ស្អាត​ជាង​មុន ។ គេ​ស្ម័គ្រចិត្ត​បូជា​ខ្លួន​ឲ្យ​សហគមន៍ ហេតុនេះ គេ​ពុំ​សូវ​សម្ងំស្ងៀម​មួយកន្លែង​ទេ ។​

​លេខ 11: (​ជា​លេខ​គូ គេ​មិន​បូក​ទេ​) លេខ 11 និង 12 គឺជា​មនុស្ស​ដ៏​ឆ្នើម​បំផុត ។ អ្នកមាន​អារម្មណ៍​ដ៏​រំញោច ចេះ​ដឹកនាំ​អ្នកដទៃ​ផង ធ្វើ​ឲ្យ​អ្នក​យល់​គ្រប់​ជ្រុងជ្រោយ​នៃ​បញ្ហា ហើយ​ដំណោះស្រាយ​ទៀតសោត ស្ទើរ​ពុំមាន​អ្នក​ស្មាន​ដល់ ។​

​លេខ 22: មាន​លក្ខណៈ​ដូច​លេខ 2 និង 4 បូក​បញ្ចូល​គ្នា ។ មានចិត្ត​យោគយល់ ហើយ​ជ្រាលជ្រៅ​ណាស់ ។ គេ​គួរ​គប្បី​ប្រមូលផ្តុំ​កម្លាំងចិត្ត​លើ​កិច្ចការ​វិជ្ជមាន នោះ​នឹង​ទទួលបាន​ផ្លែផ្កា​ជាទី​គាប់ចិត្ត ។​

​សាក​គណនា​មើល តើ​ប្រិយមិត្ត​ស្ថិតនៅ​លេខណា​? ក្បួនតម្រា​នេះ​ត្រូវ​ដែរ ឬ ទេ​! ៕ បូព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *