ជួយស៊ែរឲ្យកសិករយើងបានដឹង​ផង! របរ​ប្រើ​ស្មៅ​ម្យ៉ាង​ធ្វើជា​បំពង់​បឺត​ទឹក​ចំណេញ​កប់ ហើយ​ឥឡូវ​ពាណិជ្ជករ​រ៉ូ​ម៉ា​នី បានមក​វិនិយោគ​ឲ្យ​ម្ចាស់​របរ​ថ្មី​សន្លាង ក្លាយជា​ស្តេច​បំពង់​បឺត​ស្និទ្ធស្នាល​នឹង​ធម្មជាតិ​! (វីដេអូ)

​វាលស្មៅ​ដែល​វៀតណាម​ហៅថា Co Bang (​ភាសា​អង់គ្លេស​ហៅថា Lepironia -​វេច​នា​នុ​ក្រម​ខ្មែ​រៈ ស្មៅ​ឥន្ទ្រី​) ស្ថិតនៅ​ខេត្ត​ឡុង​អាង ជាប់​ព្រំប្រទល់​នឹង​ខេត្តស្វាយរៀង -​ពលរដ្ឋ​ស្វាយរៀង​ស្គាល់​ច្បាស់ (​ជួយ​ប្រាប់​ឈ្មោះ​ស្មៅ​នេះ​ផង​) ។​

​តាំងពី​ឆ្នាំ ២០១៧ ម្លេះ ដែល​យុវជន​វៀតណាម​នេះ បាន​មានគំនិត​យក​វត្ថុធាតុដើម​ដែល​ធម្មជាតិ​ប្រទាន​ឲ្យ មក​ធ្វើជា​បំពង់​បឺត ។ វា​កំពុង​ស្រូប​ទាញ​អតិថិជន​ក្នុងប្រទេស​នោះ និង​ក្រៅប្រទេស ព្រោះ​វា​ស្និទ្ធស្នាល​នឹង​ធម្មជាតិ ពុំ​បន្សល់ទុក​ផលវិបាក​កើតមក​ពី​ការផលិត ប្រើប្រាស់​បំពង់​ជ័រ​ប្រពៃណី ។​

​រឿងនេះ​សាយភាយ​ដល់​ប្រទេស​រ៉ូ​ម៉ា​នី ហើយ​ប្រតិភូ​មួយក្រុម​សុទ្ធសឹង​ជា​អ្នកជំនួញ​នៃ​ប្រទេស​នេះ បានមក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៅនឹងកន្លែង​តែម្តង ។​

​ពួកគេ​សាក​សយរ​ម៉ត់ចត់​ពី​ការវិវត្ត​នៃ​ប្រភព​វត្ថុធាតុដើម លទ្ធភាព​ពង្រីក​របៀប​កែវ​គ្នា​បច្ចុប្បន​ន​… ។​

​ម្ចាស់​ផលិតកម្ម​ឈ្មោះ TIEN ប្រាប់ថាៈ ស្មៅ​ឥន្ទ្រី (!) ពេល​យកមក​ធ្វើជា​វត្ថុធាតុដើម តម្រូវ​ឲ្យ​លូតលាស់​ប្រវែង​ពី 18 – 20 cm វិ​ជ្ជ​មាត្រ 4,5 – 6,5 cm កម្រាស់​ប្រមាណ 0,5 – 0,8 cm ។ តំបន់​វត្ថុធាតុដើម​គ្មាន​សារធាតុ​គីមី​ដាច់ខាត ហើយ​ការប្រមូល​វត្ថុធាតុដើម ត្រូវ​ធានា​ភាព​លូតលាស់​បន្ត​សំរាប់​ស្មៅ​នេះ​… ។​

​សព្វថ្ងៃ គឺ​ធ្វើ​ដោយ​ដៃ មាន​កម្មករ ៣ នាក់ ប៉ុណ្ណោះ ហើយ​ផលិត​បាន​បំពង់​បឺត​ប្រមាណ ៤.០០០ ក្នុង​១​ថ្ងៃៗ ។ លក់បាន​តាម​ខ្នាង​ពី ៦០០ ដុង ទៅ ១០០០ ដុង (១៥០ រៀល ទៅ ២៥០ រៀង -១​ដើម​) ។ មួយខែ​ផលិត​បាន​ប្រមាណ ១០០.០០០ បំពង់ (១៥០.០០០.០០០ រៀល ទៅ ២៥០.០០០.០០០ រៀល​) ។​

​ប្រតិភូ​រ៉ូ​ម៉ា​នី​កំពុង​ពិនិត្យ​របៀប​ធ្វើ​បំពង់​បឺត​ ។

​ប្រធាន​ប្រតិភូ លោក Kapir ពិតជា​ពេញចិត្ត​ខ្លាំងណាស់ ហើយ​លោក​នឹង​រៀបចំ​ផែនការ​សហការ​ធ្វើ​ឲ្យ​លោក TIEN ក្លាយជា «​ស្តេច​បំពង់​បឺត​» ស្និទ្ធស្នាល​នឹង​ធម្មជាតិ បំរើ​ឲ្យ​ការនាំចេញ ។​

​ដូច​ពោល​ខាងលើ ស្រុក​យើង​ជឿថា ក៏​មិន​ខ្វះ​ទេ ឥឡូវ មាន​របរ​ថ្មី​ដែល​គេ​ធ្វើបាន​ជោគជ័យ​ហើយ នៅចាំ​រារែក​អ្វី​ទៀត​! ពិសេស​ប្រព័ន​ធលក់​ភេសជ្ជៈ​តាម​ផ្សារ​ទំនើប ហាង​នានា​…. គួរ​ដែរ​ទេ ដែល​នាំគ្នា​កូ​ម្ម៉​ង់​ដើម្បី​កសិករ​យើង​មាន​ដើមទុន​ធ្វើ​ដូច​គេ ។ នៅមាន​ឥណទាន​ជនបទ​ទៀតផង ។​

​នេះ​ជាការ​ផ្ត​ល់ស​ន្ទួ​ច ពុំមែន​ឲ្យ​ត្រី​ទេ ដូច​លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អីចឹង​! ៕ បូព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *