ចូល​តួ​បាត់​! ធឿន បុរី ច្រៀង​ពិ​រោះ​ពេក ដល់ថ្នាក់​ធ្វើ​ឲ្យ​មីង​ខ្លួន​រំជួលចិត្ត​យ៉ាងខ្លាំង​តែម្តង (​វីដេអូ​)

​ក្មេងប្រុស ធឿន បុរី បានទទួល​ការចាប់អារម្មណ៍ និង​ចាប់ផ្តើម​ល្បី​ខ្លាំង​រហូតមកទល់​ពេលនេះ បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​បង្ហាញ​រូបគេ បានបង្ហាញ​សមត្ថភាព​ច្រៀង​បទ​លោក កែវ សារ៉ាត់ នៅក្នុង​ថ្នាក់រៀន​មួយ លេចមុខ​ដំបូង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ក្មេងប្រុស​រូបនេះ ត្រូវបាន​មហាជន​ទូទាំងប្រទេស​ចាត់ទុកថា មាន​ទឹកដម​សម្លេង​ធ្ងន់​ល្អ មាន​កម្លាំង​ខ្លាំង ដង្ហើមវែង និង​ជាពិសេស​អឿន​តែម្តង ។ ចំណុច​ទាំងអស់​នេះហើយ បានធ្វើ​ឲ្យ​ចាប់អារម្មណ៍​ដល់​ស្ថានីយទូរទស្សន៍​ជាច្រើន ក៏ដូចជា​ម្ចាស់​កម្មវិធី​ផ្សេងៗ អញ្ជើញ​ឡើង​រូប​កេ​ឡើង​ច្រៀង​ជារឿយៗ ។​

​យ៉ាងណាមិញ ថ្មីៗ​នេះ ធឿន បុរី បានធ្វើ​ឲ្យ​មីង​របស់ខ្លួន មានការ​រំជួលចិត្ត​ជាខ្លាំង ដោយសារតែ​ស្រណោះ​តាម​សម្លេង​ដ៏​ពិ​រោះ​របស់​ក្មួយប្រុស​រូបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *