ឯកឧត្តម ហ៊ុន ជា បង្ហោះ​សារ​ដ៏​ចាក់​ដោត និង​ដាក់​ចំៗ​ទៅលើ​នាយ ចឺម ក្រោយ​រង​ដំបង​បែកក្បាល​៥​ថ្នេរ ព្រោះ​រឿង​ចោទ​ញ៉ែ​សង្សារ​គេ​

​សូម​រម្លឹកថា នាយ ចឺម ត្រូវបាន​តារាបាល់ទាត់​ឈ្មោះ ង៉ែត លី​ទី ប្រើ​ដំបង​វាយ​បណ្តាល​ឲ្យ​បែកក្បាល​ដេរ ៥ ថ្នេរ ដោយសារ​តារាបាល់ទាត់​រូបនេះ​ផ្ទុះ​កំហឹង​នឹង​នាយ ចឺម ឆាត​ញ៉ែ​សង្សារ​ខ្លួន ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ប៉ុន្មាន​ថ្ងៃនេះ ស្ថិតនៅ​ចំណុច​បុរី​ម្កុដ​ពេជ្រ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​យ៉ាងណាមិញ ក្រោយ​រឿងរ៉ាវ​នេះ​ផ្ទុះឡើង​បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ឃើញថា​ក្នុងនោះ​មាន​ទាំង​អ្នក​ឈរ​ខាង​ភាគី​ជនរងគ្រោះ និង​ជនដៃដល់ ទៅតាម​ទស្សនៈ​យល់ឃើញ​របស់​ពួកគេ​រៀងៗ​ខ្លួន ។​

​ជាក់ស្តែង ជាក់ស្តែង ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បាន​បញ្ចេញ​ប្រតិកម្ម​ដាក់​ចំៗ​ទៅលើ​នាយ ចឺម យ៉ាង​ដូច្នេះ​ថា​៖ “​បើ​ខ្ញុំ​មិនមែនជា​តារា​ល្បី ហើយ​ខ្ញុំ​ញ៉ែ​សង្សា​គេ​ហើយ​សង្សា​គេ​វ៉ៃ​តើ​គាំទ្រ​ខ្ញុំ​ទេ ? ឈប់​បាន​ឈប់​ទៅ អា​ជឺ​ម អើយ​ទឹក​ស្រែ​ទឹក​ម៉ា​សុ​ី​ន​ក៏​ដូច​តែ​គ្នា​ទេ យល់ គេ​ក៏មាន​ឈ្មោះ​ល្បី​ខាង​កីឡា​ដែ តើ 👍🏻 យល់​ពីគ្នា​និយាយ​គ្នា​បញ្ចប់រឿង គឺ​ល្អ 🇰🇭❤️🇰🇭👍🏻 តែបើ​ចង់បាន​ស្រួល​ហើយ​បាន​លុយ​ទៀត​ធ្វើទៅ​”​។​

Loading...

​ក្រោយមក​ឯកឧត្តម ហ៊ុន ជា ក៏បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ទៀតថា​៖ “​កងកំលាំង​រងរបួស​ប្រហែល​មិន​ល្បី​ដូច​តារា​ខ្លះៗ​ត្រូវរបួស​តេស 🤣🤣🤣២០០៨ វា​ខុសពី ២០១៩”​។ ៖ «​កងកំលាំង​រងរបួស​ប្រហែល​មិន​ល្បី​ដូច​តារា​ខ្លះៗ​ត្រូវរបួស​តេស 🤣🤣🤣២០០៨ វា​ខុសពី ២០១៩» ៕​

            

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *