សូម​ស៊ែរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​! នេះ​ហើយជា​លទ្ធផល​ប្រើប្រាស់ skincare/makeup ពី​ក្រុមហ៊ុន​មិន​ស្គាល់ឈ្មោះ និងតម្លៃថោក!

​បច្ចុប្បន្ន តាមរយៈ​បណ្តាញ​សង្គម កំពុង​ក្លាយជា​ទីកន្លែង ឬ ទីផ្សារ​ការផ្សព្វផ្សាយ​ល​ក់​ផលិតផល​តាម​អន​ឡាញ ជាពិសេស​ផលិត​ថែរក្សា​សម្ផស្ស​យ៉ាង​ផុសផុល ដោយ​ក្នុងនោះ​មាន​ទាំង​ការ​ប្រូ​ម៉ូត​តម្លៃថោក និង​ថ្លៃ ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើង​គ្រប់គ្នា​ពុំបាន​ដឹងថា​តើ ផលិតផល​មួយណា​មានគុណ​ភាពល្អ ពិត ឬ ក្លែងក្លាយ​នោះទេ ដោយ​អ្នកខ្លះ​ចេះតែ​ទិញយក​មកប្រើប្រាស់​ទាំង​ប្រថុយប្រថាន ។

​ជាការ​ពិតណាស់ មាន​មនុស្ស​ជាច្រើន​បាន​ជួប​បទពិសោធន៍​វិប្បដិសារី​រួចទៅហើយ បន្ទាប់ពី​ប្រើប្រាស់​ប៉ះចំ​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​ឲ្យ​ផ្ទៃមុខ និង​សូម្បី​ទាំង​ដងខ្លួន​ទាំងមូល​របស់​ពួកគេ ត្រូវ​រលេះរលួយ​ស្បែក​ដូច​ភ្លើង​ឆេះ ។ ជាក់ស្តែង ដូច​ករណីនេះ​អ៊ីចឹង ស្ត្រី​ម្នាក់​បាន​រង​ទទួល​ស្បែ​កមុខ​ប្រែក្លាយជា​ជាំ​ខ្លោច រហូត​ឡើង​ប្រេះ​ក្រហែង​របក​ទាំង​ផ្ទាំងៗ​គួរ​ឲ្យ​អាសូរ​បំផុត បន្ទាប់ពី​នាង​បាន​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ ។​

​តាមរយៈ​នេះ ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​បានធ្វើ​ការព្រមាន​ដល់​អ្នកដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការទិញ​ផលិតផល​ថែរក្សា​ស្បែក​ឲ្យ​ស​ក្លែងក្លាយ​នៅលើ​អន​ឡាញ និង​បាន​និយាយថា វា​អាច​បង្ក​ឥ​ទិ្ធ​ពល​ដ៏​រន្ធត់​នៅលើ​ផ្ទៃមុខ​របស់​អ្នក ។ នាង​បាន​ផុស​រូបភាព​ជាច្រើន បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ដែល​បាន​ប្រើ​ប៉ះចំ​ផលិតផល​ក្លែងក្លាយ ហើយ​វា​ធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​នាង​ក្លាយជា​បែបនេះ ដោយ​ភ្ជាប់​ជាមួយ Caption យ៉ាង​ដូច្នេះ​ថា​៖ «​នេះហើយ​គឺជា​លទ្ធផល​ប្រើប្រាស់ skincare/makeup ពី​ក្រុមហ៊ុន​មិន​ស្គាល់ឈ្មោះ ។ វា​ថោក​មែន ប៉ុន្តែ វា​អាចធ្វើ​ផ្ទៃមុខ​របស់​អ្នក​បញ្ចប់​ដោយ​បែបនេះ​!!» ។

Loading...

​បន្ថែម​ពីនេះ យើង​ក៏​សូម​ផ្តល់​ជា​ដំបូន្មាន​ដល់​បងប្អូន ជាពិសេស​សុភាពនារី​ទាំងឡាយ មុននឹង​សម្រេចចិត្ត​ទិញ នោះ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ល្អិតល្អន់​ថា​តើ​ផលិតផល​នោះ ចេញពី​ប្រភព​ណា មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ឬ ស្ថាប័ន​ពាក់ព័ន្ធ​ដែរ ឬ អត់​? ទើប​យើង​មិន​ជួប​បញ្ហា​សោកស្តាយ​…! ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *