ប្តីបែបនេះនៅមានទៀតទេ! ខ្លួនទៅធ្វើការឆ្ងាយ ក៏បានដាក់កាមេរ៉ាក្នុងបន្ទប់តាមដានសកម្មភាពប្រពន្ធ២៤ម៉ោង ព្រោះគោលបំណងធំមួយ…

​ដើម្បី​សាង​អនាគត​គ្រួសារ​ថ្មី​ឲ្យ​មាន​ជីវភាព​ថ្កុំថ្កើង នោះ​មាន​ប្តី​ប្រពន្ធ​មិនតិច​ទេ ដែល​ក្រោយពី​រៀបការ​រួចហើយ ក៏ត្រូវ​រស់នៅ​បែក​គ្នា​ទាំង​បង្ខំ ដោយសារតែ​មុខរបរ ឬ កន្លែងធ្វើការ​នៅ​ឆ្ងាយ​ពី​ស្រុកកំណើត ។

​ពិតណាស់ ការរស់នៅ​បែក​គ្នា​បែបនេះ មិន​ថា​ប្រពន្ធ ឬ ប្តី ទេ គឺ​តែងតែមាន​ក្តីបារម្ភ​ពី​សុខទុក្ខ​ចំពោះ​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំងបំផុត ។ ប៉ុន្តែ ទោះជា​យ៉ាងណា ដោយសារតែ​សព្វថ្ងៃនេះ បច្ចេកវិទ្យា​មានការ​រីកចម្រើន ហេតុនេះ​បើទោះជា​ឃ្លាតឆ្ងាយ​ពីគ្នា​ក្តី ក៏​យើង​អាច​មើលឃើញ​គ្នា​តាមរយៈ​ទូរស័ព្ទ​បានដែរ ។​

​ទាក់ទង​នឹង​រឿងនេះ មាន​ប្តី​ប្រពន្ធ​មួយគូ​បានធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម កោតសរសើរ​ជាខ្លាំង នៅពេល​ឃើញ​បុរស​ជា​ស្វាមី​ម្នាក់​ដោយសារតែ​នឹក​ប្រពន្ធ​ខ្លាំងពេក ខណៈ​ស្នាក់នៅ​ឆ្ងាយ​ពីគ្នា ប្តី​នៅ​ភ្នំពេញ រីឯ​ប្រពន្ធ​នៅឯ​ក្រុង​ប៉ោយប៉ែត ដោយ​ចង់ឃើញ​សកម្មភាព​ប្រពន្ធ​កំពុង​ធ្វើ​អ្វីខ្លះ ញ៉ាំ​បាយ ងូតទឹក​ហើយ​ឬ​នៅ ពេលណា​ចូល​គេង ក៏បាន​ដាក់​កាមេរ៉ា​ក្នុង​បន្ទប់​ប្រពន្ធ ដើម្បី​បាន​មើល​កាមេរ៉ា​បាន​គ្រប់​ពេលដែល​ខ្លួន​នឹក ។​

Loading...

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GiNa FullSmile បាន​សរសេរ​រៀបរាប់ថា​៖ «😭​អាណិត​ប្តី​ដែល​តា​នឹក​ប្រពន្ធ​ពេក​និយាយ​Phone​មិន​អស់ចិត្ត​ទិញ​
camera​ដាក់​ចឹ​ង​ម៉​ង​តាមដាន​គ្រប់​សកម្មភាព​….😧
He Said: រាល់ថ្ងៃ​បង​បាន​វា​«camera»​និង​ឯង​ដែល​អោយ​បង​ដឹងថា អូន​គេង​នៅ​,​ក្រោក​នៅ​,​កំពុង​ធ្វើ​អី​,​ស្លៀក​អាវ​អី​,Makeup​អត់ ថ្ងៃ​និង​! ស្ដាប់​ហើយ​ចង់​ស្រក់​ទឹកភ្នែក​😭
##​គ្រប់យ៉ាង​ព្រោះតែ​💵​វា​😢» ៕​

Loading...

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *