មិនសរសើរមិនបានទឹកចិត្តដ៏ធំធេងមួយនេះ! ការកូនហើយថ្មីៗ នាំចំណងដៃការចំនួន ១០ ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យសង្គ្រោះជីវិតកុមារគន្ធបុប្ផាភ្នំពេញ និង…
តាមរយៈទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ កាលពីយប់មិញនេះ បានបង្ហោះឲ្យដឹងថា៖ ពិតជាអស្ចារ្យណាស់យកចំណងដៃការកូនឧបត្ថម្ភមន្ទីរពេទ្យពីរនៅខេត្តសៀមរាប នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩លោកជំទាវ កុយ សាលីណា ភរិយា ឯកឧត្តមនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ក្រុមគ្រួសារបានយកថវិកាដែលជាចំណងដៃអាពាហ៍ពិពាហ៍កូនពៅរបស់លោកជំទាវ សរុប ១០ ម៉ឺនដុល្លារ ទៅឧបត្ថម្ភដល់ មន្ទីរពេទ្យចំនួន ២ នៅខេត្តសៀមរាប គឺ មន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប ៥ ម៉ឺនដុល្លារ និង មន្ទីរពេទ្យ កុមារអង្គរ ៥ ម៉ឺន ដុល្លារ ដេីម្បីរួមចំណែកសង្គ្រោះកុមារកម្ពុជា ។
ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារលោកជំទាវ ពិតជាមិនសរសេីរមិនបាន៕ ប្រភព៖ ផែង វណ្ណៈ
Loading...
Loading...