ទៀតហើយ​! ស្រី​ស្អាត​ដែល​ឆេះដុំ​រឿង​ចំប៉ី​ខ្មៅ បានប្រកាស​ប្រគល់​ខ្លួន​ដល់​អ្នក​ដែល​ចាប់ខ្លួន​អ្នក​ដៀល​ពូជខ្មែរ​ឲ្យ​ចូល​គុក ក្នុង​រយៈពេល​រហូតដល់​….

​មជ្ឈដ្ឋាន​មហាជន​ទូទាំងប្រទេស បាននិងកំពុង​តាមដាន​យ៉ាង​ជាប់ ចំពោះ​ករណី​រឿងរ៉ាវ​ជម្លោះ​ពាក្យសម្តី​ដាក់គ្នា សឹងតែ​ឈានដល់​ការ​ប្រ​ហិង្សា រវាង​ពលករ​កូរ៉េ​និយម​ភាពថ្លៃថ្នូរ​មួយក្រុម និង​ក្រុម​លោក ហេង ឡុង បន្ទាប់ពី​យុវជន​ជា​ពលករ​ទាំងនោះ បាន​ថត​ពី​ទិដ្ឋភាព​ចាក់​ក្បា​ត់រាំ របស់​មនុស្ស​ក្នុង​ក្រុម​អ្នកសិល្បៈ ដែល​ដឹកនាំ​ដោយ​លោក ហេង ឡុង និង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅក្នុង​ព្រលានយន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។​

​តាមរយៈ​វីដេអូ​នោះ យុវជន​ខ្មែរ​ជា​ពលករ​ប្រទេស​កូរ៉េ​មួយក្រុម​នេះ ត្រូវបាន​លឺ​បាន​ប្រើប្រាស់​នូវ​ពាក្យពេចន៍​មិនគួរ​គ​ម្បី​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រជាជន​ខ្មែរ​ជាខ្លាំង ដោយ​ក្នុងនោះ​សុទ្ធតែ​ពាក្យ​ថា «​ពូជខ្មែរ​ទៅណា​មិន​ថ្លៃថ្នូរ​សោះ​» និង​មាន​ពាក្យពេចន៍​មួយចំនួនទៀត​ផងដែរ ។​

​វីដេអូ​នេះ បាន​ឈានដល់​មានការ​ប្រឈម​ដាក់គ្នា នៅឯ​ព្រលាន​យន្ត​កូរ៉េ ប៉ុន្តែ ខណៈពេល​នោះ ត្រូវបាន​សម្របសម្រួល​ដោយ​លោក ហេង ឡុង និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ដើម្បី​បញ្ចប់រឿង​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា ។ ទោះយ៉ាងណា ក្រោយមក លោក ហេង ឡុង ក៏បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយបាន​អះអាងថា លោក និង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលីស​នៅ​ប្រទេស​កូរ៉េ លេ​ី​ករណី​លួច​ថត​វីដេអូ ដោយ​គ្មាន​ការអនុញ្ញាត និង​ជេរប្រមាថ​លេ​ី​សិល្បករ​ខ្មែរ​។​

Loading...

​តាមរយៈ​វីដេអូ និង​ការរិះគន់​ដៀល​ខ្មែរ​នេះ​ផងដែរ គេ​សង្កេតឃើញថា មាន​សិ​ល្បះ​ករ​ជាច្រើន បានចេញ​មុខ​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ពលករ​កូរ៉េ​ទាំងនោះ ជាពិសេស​ស​ម៉ី​ខ្លួន​អ្នក​ថត និង​ក៏​ជា​អ្នក​រិះគន់​ប្រើពាក្យ​ពេចន៍​មិនល្អ​ទាំងនោះ ។​

​ដោយឡែក ស្រី​យើង​ឯណេះ​វិញ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Maa Lisa ក៏បាន​ចូលរួម​បញ្ចេញ​កំហឹង​យ៉ាង​កប់ៗ​ថា​៖ «​ថា​មិន​ចង់​បញ្ចេញយោបល់​ទេ តែ​ទ្រាំ​អត់​បាន បងៗ​ប្រុស​ណា ដែល​ចាប់​អា​ចុយ​ម្រា​យ​ដែល​ដៀល​ពូជខ្មែរ នៅ​ព្រលានយន្តហោះ​ហ្នឹង​ចូល​គុក​បាន ខ្ញុំ​ស្ម​គ្រ័​ចិត្ត ប្រគល់​ខ្លួន​អោយ​1​ឆ្នាំ ខឹង​ណាស់ ហែង​មាន​សិទ្ធ​អី បានជា​ហែង​មក​ដៀល​ពូជខ្មែរ​ដ៏​ល្អ​របស់​អញ​

Loading...

​ខ្ញុំ​ចង់​ដោះ​ស្បែក​ជេ​ី​ង វ៉ៃ​ក្បាល​អា​អ្នក​ដែល​ដៀ​ពូជខ្មែរ​ហ្នឹង តេ​ី​ខ្ញុំ​ត្រូវ​ជាប់ទោស​ប៉ុន្មាន​ដែរ ជាប់​ប៉ុន្មាន​ឆ្នាំ​ក៏​ព្រម អោយតែបាន​វ៉ៃ​ក្បាល​ហែង ច​រឹក​អញ​ស៊ូស្លាប់​ដេ​ី​ម្បី​រក្សា​កិត្តិយស​របស់​ខ្មែរ តែ​មិនអោយ​មនុស្ស​ប្រភេទ​ហែង​មក​ដៀល​ទេ​វេ​ឺ​យ ពូជខ្មែរ​របស់​អញ ស៊ូស្លាប់ តែ​ដាច់ខាត​មិនអោយ​គេ​មក​ប្រមា​ទទេ​» ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *