ចុ​ម​! ម៉ៃ សុគន្ធ លេង​ដាក់​ចឹ​ងៗ​ហ្មង​៖ មី​ម៉ា​ម៉ា គេ​ជិះ​យន្តហោះ​ជុំវិញ​ពិភពលោក តែ​អា​ក្អូ​ន «​មី​ល្ពៅ​ខ្មែរ​» ជិះ​កង់​ឈើ លក់​តាម​ភូមិ​ទៅ ទោះ​ស៊ី​ទៅ​ហោះ ក៏​…

​ដូចដែល​បងប្អូន​ប្រិយមិត្ត​ជាច្រើន​បានដឹង​រួចមកហើយ យុវជន​ជា​កូន​អ្នក​បាត់ដំបង​ឈ្មោះថា គឹម វ៉ាង បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​មានកា​រ​ភ្ញាក់ផ្អើល និង​ចូលរួម​គាំទ្រ​យ៉ាងខ្លាំង ដែល​យុវជន​រូបនេះ​បាន​ខិតខំ​ផលិត​បាន «​មី​ល្ពៅ​» ដែល​កែច្នៃ​ពី​បន្លែ​ផ្លែ​ល្ពៅ​សុទ្ធសាធ គ្មាន​ជាតិគីមី ហើយក៏​ត្រូវបាន​អះអាងថា​មាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​ទៀតផង ។​

​ក្រោយពី​ឃើញ​មានការ​គាំទ្រ​ខ្លាំង ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​យ៉ាងច្រើន​បែបនេះ ចំពោះ​ផលិតផល​កូន​ខ្មែរ​មួយ​នេះ និង​ក៏​ឃើញ ម្ចាស់​ផលិត «​មី​ល្ពៅ​» វ័យក្មេង​រូបនេះ នៅមាន​ការខ្វះ​ខាតដើម​ទុន​ជាច្រើន​ក្នុង​ការផលិត និង​បានប្រកាស​ស្វែងរក​សប្បុរសជន​ជួយឧបត្ថម្ភ​… ហេតុនេះ ក៏មាន​អ្នកវិនិយោគ​មួយចំនួន​ចង់​ចូលរួម​សហការ ប៉ុន្តែ ផ្ទុយទៅវិញ កូន​ខ្មែរ​រូបនេះ​បែរជា​ហាក់​មាន​អំនួត ឬ មូលហេតុ​យ៉ាងណា​នោះទេ បាន​បង្ហោះ​សារ​ឆ្លើយតប​បដិសេធ​ទទួលយក​សំណើ​របស់​ពួកគាត់​ទេ ដោយ​សុខចិត្ត​ប្រឹងប្រែង​ត្រដ​ដោយ​ខ្លួនឯង ។

​ទាក់ទង​នឹង​ចម្លើយ​បដិសេធ​នេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រិះគន់ថា យុវជន​រូបនេះ​ហាក់​មាន​អំនួត​ខ្លាំង​ហើយ ឃើញ​គេ​ជួយ​ជ្រោមជ្រែង​សហការ​ឲ្យ​ឆាប់​រីកចម្រើន បែរជា​មិន​ទទួលយក ព្រោះ​ថាបើ​មាន​រោងចក្រ​ធំ នោះ​ក៏​ប្រជាជន​ខ្មែរ​មានការ​ងារ​ធ្វើ​ច្រើន​ដែរ​… ។ ក្នុងនោះ លោក ឧក​ញ្ញា ឡេង ណា​វ៉ា​ត្រា​បាន​លើកឡើងថា “​មែនហើយ​ខ្ញុំ​មិន​យល់​ដែរ​គេ​ខំ​ដាក់ចិត្ត​ចង់​វិនិយោគ​ជាមួយ​ហើយ​តែ​គាត់​និយាយ​មកវិញ​អញ្ចឹង ខ្ញុំ​អត់​យល់​ពី​គាត់​។ បង្កើត​រោងចក្រ​ផលិត​មួយ​ទាំង​ដី​ទាំង​រោងចក្រ និង​កា​ធ្វើ​ទីផ្សារ​មិនមែន​ចំណាយ​តិច​ទេ គឺ​រាប់លាន​ដុល្លារ​ហើយ​មិន​ប្រាកដថា​ជោគជ័យ​នោះទេ ណា​ប្អូន​។ តើ​អោយ​អ្នកណា​ទៅធ្វើ​សប្បុរស​ធ​ម៍ មិនមែន​សង់​វិហារ​ឬ​សង់​សាលាឆាន់​ទេ គឺ​ប្រយោជន៍​របស់​ប្អូន ។ ប្អូន​គិត​ឡើងវិញ​កុំ​មាន​អំនួត​លើ​ខ្លួនឯង​ពេក កុំ​លោភលន់​ពេក ត្រឹម​ធ្វើ​មី​ពី​ល្ពៅ​គ្មាន​ពិបាក​ទេ​បើ​គេ​ជួល​អ្នកចេះ​យ៉ាងច្រើន​គេ​យក​ប្រាក់ខែ​តែ​5000$​នឹង ។ កា​លំបាក​ពិតប្រាកដ​នោះ​គឺ​កា​ធ្វើ​ទីផ្សារ​លក់​អោយបាន​ច្រើន គឺ​ចំណាយលុយ​រាប់លាន​ដុល្លារ​សម្រាប់​ផ្សាយពាណិជ្ជកម្ម ចំណែក​កា​ផលិត​មិនមែនជា​បញ្ហា​ធំ​នោះទេ ខ្ញុំ​ឮ​គាត់​ថា​គេ​ឲ្យ​គាត់​30%​គាត់​ថា​តិច​ខ្ញុំ​ឆ្ងល់ ឧទាហរណ៍ =​ចំណាយ​ទុន​2​លាន​គាត់​មាន​60​ម៉ឺន​ដោយ​ស្វ័យប្រវត្តិ​បាត់ទៅហើយ ចុះបើ​ជោគជ័យ​គាត់​បាន​ប៉ុន្មាន សូមទោស​ប្អូន​បង​គ្រាន់តែ​ចង់​ឲ្យ​ប្អូន​ជោគជ័យ​នោះទេ គិត​ឡើងវិញ បង​គ្មាន​បំណង​អាក្រក់​ទេ គាំទ្រ​សម្រាប់​ការផលិត​របស់​ប្អូន​បើ​ខ្ញុំ​វិញ​អចលនៈ​ទ្រ​ព​គេ​ដាក់ទុន​ជាមួយ​ខ្ញុំ ឲ្យ​ខ្ញុំ​ចំណេញ​ត្រឹម​30%​ឬ​20%​ខ្ញុំ​ទទួល​ដៃ​ពីរ​ហើយ​ហ៊ាន​ចុះកិច្ចសន្យា​ឲ្យ មិន​ឲ្យ​ខាត​និង​ចំណេញ​យ៉ាងតិច​30%​ក្នុង​មួយឆ្នាំ​នៃ​ថ្លៃដើម​យ៉ាងតិច ដោយ​មិនអោយ​អ្នកវិនិយោគ​នឿយហត់​។​”

​ដោយឡែក​តារាចម្រៀង​ពូកែ​ទើស លោក ម៉ៃ សុគន្ធ ក្រោយដឹងថា មីល្ពៅខ្មែរនេះ​បាន​ប្រកាស​មិន​ទទួល​យក​អ្នក​វិនិយោគទុន ក៏បាន​រិះគន់​យ៉ាង​ឈឺៗ​ផងដែរ​ថា​៖ “​មី​ម៉ា​ម៉ា គេ​ជិះ​យន្តហោះ ជុំវិញ​ពិភពលោក ពិភពលោក​ទទួលស្គាល់ (​នេះ​ហៅថា​ការវិនិយោគ​ពាណិជ្ជកម្ម​) តែ​អា​ក្អូ​ន​មី​ល្ពៅ​ខ្មែរ ជិះ​កង់​ឈើ លក់​តាម​ភូមិ​ទៅ មិនមែន​មិន​ចង់​គាំទ្រ​ទេ ផលិតផល​ខ្មែរ តែ​មនុស្ស​មួយចំនួន​វា​អគតិ​ពេក (​ចឹ​ង​សុំ​អត់​សុ​ី​ទេ សុ​ី​ទៅ​ហោះ ក៏​អត់​សុ​ី​ដែរ​) គាំទ្រ​ការវិនិយោគ 1 ផ្តល់​ការងារ​អោយ​កម្មករ 2 បានអោយ​ពិភពលោក​ស្គាល់​ខ្មែរ​…….​ខ្ជិល​និយាយ​ច្រើន តែ​អា​ក្អូ​ន​មី​ល្ពៅ អំណួត​ពេក​ហើយ​” ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *