លោក ផែង វណ្ណ៖ ចំប៉ី​ខ្មៅ​ដៀល​ខ្មែរ​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​ ១​ ឆ្នាំ​ ចុះ​ប្អូន​ សាញ់​ ប៊ុន​ហឿន​ ដៀល​ខ្មែរ​ដែរ​ គួរ​អោយ​គាត់​សុំទោស​ជា​សាធារណៈ​ ឬ​ ប្ដឹង​ទៅ​​តុលាការ​ដែរ​ ?

ដូចដែល​បងប្អូន​ទាំងអស់គ្នា បានទទួល​ជ្រាប​រួចហើយ ចំពោះ​រឿងរ៉ាវ​ដ៏​កក្រើក​មួយ ទាក់ទង​ជម្លោះ​ពាក្យសម្តី​សឹង​ស៊ីសាច់​គ្នា រវាង​ពលករ​ខ្មែរ​មួយក្រុម​និយម​ភាពថ្លៃថ្នូរ និង​ក្រុម​លោក ហេង​ឡុង អ្នកនាង ច​ន ច័ន្ទ​ល​ក្ខិ​ណ តារាចម្រៀង​ល្បីឈ្មោះ​លោក ខេ​ម និង​ពិសេស​គឺ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅឯ​ព្រលានយន្តហោះ​ប្រទេស​កូរ៉េ បន្ទាប់ពី​ក្រុម​ពលករ​នៅ​កូរ៉េ​ទាំងនោះ បាន​ចោទប្រកាន់​ក្រុម​លោក ហេង ឡុង នាំគ្នា​ចាក់​តន្ត្រី​លឺៗ និងរាំស្រែកអាឡូអាឡា​ឡើងទ្រហឹង​ក្នុង​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ មិនចេះ​ខ្មាស​គេ នាំ​ឲ្យ​ថោក​ដល់​ខ្មែរ និង​បាន​ថត​វីដេអូ​បង្ហោះ ។​

​ទោះយ៉ាងណា ក្រោយ​រឿងរ៉ាវ​នេះ​បាន​ផ្ទុះឡើង និង​ក៏​ត្រូវបាន​ដោះស្រាយ​គ្នា​រួចហើយ​ក្តី តែ​​លោក ហេង ឡុង និង​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បានធ្វើការ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​បូលីស​កូរ៉េ ដោយ​អ្នក​ទាំងពីរ​យល់ថា ជា​ជនរងគ្រោះ ពី​ការថត​ដោយ​គ្មាន​ការ​អនុ​ញ៉ា​ត និង​ការប្រើ​ពាក្យសំដី​មិន​សមរម្យ​មកលើ​ខ្លួន​។ នេះ​បើតាម​គណនី​ហ្វេ​សបុ​៊​កលោក ហេង ឡុង មុននេះ​បន្តិច​បាន​បង្ហោះ​យ៉ាង ដូច្នេះ​ថា ៖

«​ពួក​យេ​ី​ង​ជា​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង ទៅ​ក្រុម​បង្ក​ដែល​បាន​លួច​ថត​វីដេអូ ដោយ​គ្មាន​ការអនុញ្ញាត និង​ជេរ​ប្រមា​ជ​លេ​ី​សិល្បករ​ខ្មែរ នៅ​ប៉ុស្តិ៍ប៉ូលីស​នៅ​ប្រទេស​កូរ៉េ​រួចរាល់​ហេ​ី​យ​។​

Loading...

​ទន្ទឹមគ្នា​នេះដែរ មេធាវី​យេ​ី​ង​ក៏​កំពុង​រៀបចំ​ដាក់ពាក្យ​បណ្តឹង​នៅ​ប្រទេស​ខ្មែរ​ដែរ ដេ​ី​ម្បី​ការពារ​តំលៃ​ខ្មែរ​ទូទៅ​ដែល​ត្រូវបាន​ពួកនេះ​ដៀល​ពូជ​។​»

ដោយឡែក លោក ផែង វណ្ណៈ វិញ ដែលក៏បានចាប់អារម្មណ៍ចំពោះរឿងស្រដៀងនឹងករណីចំប៉ីខ្មៅនេះ លោកបានលើកឡើងជាសំណួរ​ទៅកាន់​បងប្អូន​សាធារណជនយ៉ាងដូច្នេះថា៖ «

Loading...

ចំប៉ី​ខ្មៅ​ដៀលខ្មែរត្រូវតុលាការកាត់ទោសដាក់គុក​ ១​ ឆ្នាំ​ ចុះប្អូន​ សាញ់​ ប៊ុន​ហឿន​ ដៀលខ្មែរដែរ​ គួរអោយគាត់សុំទោសជាសាធារណៈ​ ឬ​ ប្ដឹងទៅ​ តុលាការ​ ដែរ​ ?

សូមមានមតិដោយសេរី» ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *