អត្ថន័យ​ខប់ៗហ្មង​! យាយ​ខ្លា ចេញ​បទ​ចម្រៀង «​ថា​គុកៗ​មែន​» ចំអក​ឌឺ​ឲ្យ​ចំប៉ី​ខ្មៅ​ម៉ាឆ្ងាញ់ សង្ឃឹម​បាន​ស្តាប់​នឹង​ចុក​ឈាម (​វីដេអូ​)

​​បុគ្គល យិន ហេង ហៅ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពីបទ​ល្មើស «​ញុះញង់​ឲ្យ​មានការ​រើសអើង​» អាចមាន​ទោស​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ក្រោយពី​បាន​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ យ៉ាង​ពេញៗ​មាត់ និង​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​យប់​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​មហាជន​ពេញ​មួយ​នគរ ចេញមុខ​ប្រតិកម្ម​ខ្លាំងក្លា​រហូត​ឈានដល់​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​

​យ៉ាងណាមិញ ក្រោយ​ចំប៉ី​ខ្មៅ ត្រូវបាន​បញ្ជូន​កាន់​ពន្ធនាគារ​ព្រៃ​ស​រួចមក ឃើញថា​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​បាន​សម្តែង​ការ​ត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ដែល​រូបគេ​បាន​ប្រព្រឹត្តិ​ខុសឆ្គង​ធ្ងន់ធ្ងរ ដែល​ប្រជាជន​ខ្មែរ​ពេញ​មួយ​ប្រទេស​ពុំ​អាច​ទទួលយកបាន បើទោះបី​ធ្វើការ​សុំទោស​ជា​សាធារណៈ​មួយ​លាន​ដង​ទៀត​ក៏ដោយ ។ ទោះយ៉ាងណា ក៏​នៅមាន​អ្នកខ្លះ​សម្តែង​ក្តី​អាណិត​ដល់​ចំប៉ី​ខ្មៅ​ផងដែរ តែ​ធ្វើ​យ៉ាងម៉េច នេះ​គឺជា​ច្បាប់ ។ ហេតុដូច្នេះ សង្ឃឹមថា ចំប៉ី​ខ្មៅ​នឹង​កែខ្លួន​ឡើងវិញ បន្ទាប់ពី​លុត​ដំ​នៅក្នុង​គុក​ក្នុង​រយៈពេល​កំណត់​ខាងលើនេះ ។​

​ចូលរួម​ជាមួយ​បងប្អូន​យ៉ាងច្រើន ដែល​បាន​សាទរ​ចំពោះ​ចំប៉ី​ខ្មៅ​ជាប់គុក​បានសម្រេច ថ្មីៗ​នេះ ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «​យាយ​ខ្លា Yeay Khla» ក៏បាន​ផលិត​វីដេអូ​ចម្រៀង​១​បទ​សើចចំអក​ដល់​ចំប៉ី​ខ្មៅ ដោយ​ភ្ជាប់​ជាមួយ​សារ​ថា​៖ «​បទ​ថ្មី​ក្តៅៗ ៖ ថា​គុកៗ​មែន​!

​ប្រទេស​មានច្បាប់​គ្រួសារ​មាន​វិន័យ ហេតុ​អី​បានជា​ចៅ​ឯង​ផ្គើន​ម្តង​ហើយ​ម្តងទៀត​បែបនេះ !!!​យាយ​ថា​អីចេះ​ខុស ឃើញ​ទេ​សាង​អី​បាន​ហ្នឹង​មែន​!!!​ហ្នឹងហើយ​ជា​លទ្ធផល​ដែល​ចៅ​ឯង​មើលងាយ​ខ្មែរ លើក​ក្រោយ​ឲ្យ​រាង​ផង​ណា​ចៅ !!!​និពន្ធ​បទ​ភ្លេង​៖ យាយ​ខ្លា ច្រៀង​ដោយ​៖ យាយ​ខ្លា​» ៕

Leave a Reply

Your email address will not be published. Required fields are marked *