​ញាក់សាច់​! លោក ករុណា ពេជ្រ បើកឡាន​យប់​ស្ងាត់ ត្រូវ​ក្រុមចោរ​៥​នាក់​ស្ទាក់​ប្លន់ តែ​លោក​មិន​ឈប់ ស្រាប់តែ​….

​ករណី​ក្រុម​ទុច្ចរិត​ធ្វើ​សកម្មភាព​ពួនស្ទាក់​គប់​កញ្ចក់​រថ​យន្ត ឬ ប្រើ​វិធីសាស្ត្រ​ផ្សេងៗ នៅ​កន្លែង​ផ្លូវ​ស្ងាត់ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​នៅពេល​យប់ តែងតែ​លឺ ឬ​ឃើញ​កើតមានឡើង​កាលពីពេល​កន្លងៗ​មក ។​ ​ជាក់ស្តែង ថ្មីៗ​នេះ ករណី​ខាងលើនេះ​បានកើត​ឡើង​គួរ​ឲ្យ​ខ្លាច​ទៀតហើយ ដោយ​ក្រុមចោរ​មាន​គ្នា ៥ នាក់ បាន​ជិះ​តាម និង​ស្ទាក់​ឡាន​តារាចម្រៀង​លោក ករុណា ពេជ្រ ឲ្យ​ឈប់ ប៉ុន្តែ លោក​មិន​ឈប់ ស្រាប់តែ​ពួកវា​គប់​ដុំថ្ម​បណ្តាល​ឲ្យ​បែក​កញ្ចក់​ឡាន​របស់លោក​យ៉ាងដំណំ​តែម្តង ។​

​ទាក់ទង​នឹង​ករណី​ដ៏​សំណាង​នេះ លោក ករុណា ពេជ្រ បាន​បង្ហោះ​រូបភាព​ជាក់ស្តែង និង​ផ្ញើ​សារ​ដាស់តឿន​ដល់​អ្នកដទៃ​ដែល​ធ្វើដំណើរ​នៅពេល​យប់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​លោក​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ ខ្ញុំបាទ​សូម​ចែករំលែក​ព័ត៌មាន ដែល​ជន​ឆ្លៀតឱកាស គប់​កញ្ចក់​ឡាន​របស់​ខ្ញុំ ដេ​ី​ម្បី​ធ្វេ​ី​សកម្មភាព​នានា ពេលដែល​មកដល់​កន្លែង​ស្ងាត់​ពេលយប់​។ ដូច្នេះ​ពេលយប់​ស្ងាត់​សូម​បងប្អូន​ប្រុងប្រយ័ត្ន អោយបាន​ល្អ ព្រោះ​គ្រប់​កាលទេស គ្រប់​ទីកន្លែង និង គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លេ​ី​ពិភពលោក​តែងតែមាន​ជន​មួយចំនួន​តូច​តែងតែ​ឆ្លៀតឱកាស ពេលដែល​យេ​ី​ង​គ្រប់គ្នា​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង នឹកស្មាន​មិន​ដល់​។ នេះ​ពិតជា​សំណាង​ធំ​របស់ខ្ញុំ​ហេ​ី​យ ដែល​ជន​ឆ្លៀតឱកាស​មាន​គ្នា​៥​នាក់ ស្ទាក់​ឡាន​ខ្ញុំ​អោយ​ឈប់ ដល់​ខ្ញុំ​អត់​ឈប់​ពួកគេ​ក៏​គប់​ឡាន​ខ្ញុំ​តែម្តង ប៉ុន្តែ​ខ្ញុំ​មិន​ឈប់​នៅ​បន្ត​បេ​ី​ក​ទៅមុខ​រហូត ហេ​ី​យ​ក៏​សំណាង​ដែល​មិន​ចំ​កន្លែង​ខ្ញុំ​បេ​ី​ក ហេ​ី​យ​ត្រូវតែ​កញ្ចក់​ចំហៀង​ខាងក្រោយ​តៃកុង ប្រសិន​ចំ​តួ​ឡាន​វិញ គឺ​រឹតតែ​ចប់​ហ្មង សរុបមក​ចុងក្រោយ​ដូរ​កញ្ចក់​អស់ 100$ ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​សុ​ី​ព្រលិត​បាត់​ហេ​ី​យ​។ សារជាថ្មី​ពេលយប់​សូមកុំ​ជិះ​ផ្លូវ​ស្ងាត់ ហេ​ី​យ​មាន​ហេតុ​ការ​អី​កុំ​ឈប់​កន្លែង​ស្ងាត់​អោយសោះ ហេ​ី​យ​សូម​ប្រុង​ប្រ​យ​ត្ន័​គ្រប់ពេលវេលា ព្រោះ​ជន​ឆ្លៀតឱកាស​មួយចំនួន​តូច អាច​ឆ្លៀត​ធ្វេ​ី​មក​លេ​ី​យេ​ី​ង​បាន ពេលដែល​យេ​ី​ង​ភ្លេចខ្លួន​តែប៉ុណ្ណោះ​» ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *