អុញ​នោះ​! សាច់រឿង​មិនទាន់​បញ្ចប់​ផង មិត្តភាព​រវាង​លោក ហេង ឡុង ធី​សុវណ្ណ​ថា និង អេង ចរិយា ត្រូវបាន​គេ​ទម្លាយ​ចេញ​បាត់​….

​ដូច​បងប្អូន​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី យប់មិញ​នេះ កញ្ញា ចរិយា និង​អ្នកនាង ធី សុវណ្ណ​ថា រួមទាំង​លោក ផែ សុវណ្ណារិទ្ធ ជា​ស្វាមី បាន​ជួប​ទល់មុខ​គ្នា ដើម្បី​ជម្រះ​រឿងក្តី​ដូច​បានដឹង ក្រោម​ការសម្របសម្រួល​ពី​លោក ហេង ឡុង (​ជា​អ្នក​បង្កាត់ភ្លើង​) និង​លោកស្រី​ប្រធានការិយាល័យ​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ ។​

​ក្នុង​ជម្រះ​រឿងរ៉ាវ​ដ៏​កក្រើក​នេះ​ផងដែរ បើទោះជា​កញ្ញា ចរិយា ខំ​លើកដៃ​សំពះ សុំ​ការ​អភ័យទោស​ពី​អ្នកនាង ធី សុវណ្ណ​ថា យ៉ាងណាក៏ដោយ ក៏​អ្នកនាង ធី សុវណ្ណ​ថា ពុំ​ទទួលយក​បានឡើយ និង​ថា នឹងត្រូវ​អនុវត្តតាម​ផ្លូវ​ជា​កំហិត ។​

​ទោះយ៉ាងណា តាមរយៈ​កាយវិការ​របស់​កញ្ញា ចរិយា ដែល​ហាក់​មិនមែន​ការភ័យខ្លាច និង​កាន់​ទូរស័ព្ទ​ចុង​ហាក់​យ៉ាង​រំភើយ ត្រូវបាន​គេ​មើលឃើញថា រឿងនេះ​អាចជា​ការសម្តែង​ពិត​ទាំងស្រុង​តែម្តង ។​

Loading...

​ពិតណាស់ ខណៈ​សាច់​រឿងនេះ​មិនទាន់​ត្រូវបាន​បញ្ចប់​ផង ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​កមួយឈ្មោះ Yang Ven Soeng បាន​បង្ហោះ​រូបភាព​ថត​ជុំគ្នា​រវាង​លោក ហេង ឡុង ធី​សុវណ្ណ​ថា និង អេង ចរិយា ដោយ​ភ្ជាប់​ចំណងជើង​ថា​៖ «​តារា​សំដែង​ឈុត​ធំ​ប្រចាំឆ្នាំ​2019 សាហាវ​ជាង​រឿង​ហូលីវូត Maleficent ទៀត​» ។​

​ដោយឡែក តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ដ៏​មាន​ប្រជាប្រិយភាព​ស្រី​ស្អាត «​កូន ខ្លា​តូច​» កំពូល​អ្នកលេង​សម្តី​មិនចេះ​រីងស្ងួត ក៏បាន​បង្ហោះ​សារ​បែប​ចំអក​ឲ្យ​ថា​៖ «​ស​ង្ស​យ័​អស់ 10$ អា​លូវ​ហេ​ី​យ​ផេ​ក​ព័ត៌មាន​មួយ​ហ្នឹង ចេះតែ​ផុស​អត់​សុំច្បាប់​ពីរ​មេ​ហ្នឹង តិច​គេ​អោយ​ញ៉ាំ​នំ​ផា​ច់​អា​លូវ​ហេ​ី​យ ដឹង​នុះ​ដឹង​គេ​មិនទាន់​បញ្ចប់​សាច់រឿង​ស្រួលបួល​ផង​
🙄🤨🥴» ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *