ថៃ នារី​សុជាតា និង បេ​នី យ៉ាំង ពេលនេះត្រូវ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កោះហៅ​ខ្លួន​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ពាក់ព័ន្ធ​ករណី​…

​ជម្លោះ​ហែកហួរ​ឡើង​កក្រើក​បណ្តាញ​សង្គម ទាក់ទង​រឿងរ៉ាវ​ដណ្តើម​សង្សារ​គ្នា រវាង ថៃ នារី​សុជាតា និង​តារាចម្រៀង ពេជ្រ សូលី​កា ដែលជា​មិត្តសម្លាញ់​នឹង​គ្នា ១០ ឆ្នាំ ពេលនេះ បាន​ឈានចូល​ដំណាក់កាល​ប្តឹងប្តល់​គ្នា​ហើយ ។​

​យោងតាម​លិខិតអញ្ជើញ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្វើ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ឈ្មោះ ថៃ នារី​សុជាតា ដែលជា​កូនស្រី​របស់លោក ថៃ នរៈ​សត្យា អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្នាក់​នៅផ្ទះ​លេខ​៧២D ផ្លូវ​៣៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់់​បណ្តាញ​ទំនាក់ទំនង​សង្គម ។​

​សូមបញ្ជាក់ថា លិខិតអញ្ជើញ​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មាន​បណ្តឹង​របស់​ឈ្មោះ គង់ ស្រី​ពេ​ជ ភេទ​ស្រី ចុះ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

Loading...

​ក្នុងនោះ មិត្តភក្តិ ថៃ នារី​សុជាតា ឈ្មោះ លី សុគន្ធា​រី ដែល​គេ​ស្គាល់​ថា ជា កញ្ញា បេ​នី យ៉ាំង ក៏ត្រូវ​កោះអញ្ជើញ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អាគារ​(L) ជាន់​ទី​១ ក្នុង​ក្រសួងមហាផ្ទៃ ៕

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *