ក្រោយ​កញ្ញា ចរិយា ចេញមុខ​ទម្លាយ​ការពិត​រឿងរ៉ាវ​ផ្ទុះឡើង មហាជន​ម្នាក់ៗ​បាន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង និង​ថា​គួរ​ឈប់​សម្តែង​ទៅ​…. (​វីដេអូ​)

​កាលពី​រសៀល​ថ្ងៃមិញ​នេះ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កញ្ញា ចរិយា បាន​ចេញមុខ​បកស្រាយ​ហើយ ចំពោះ​ការដែល​កញ្ញា​ពុំ​បានមក​ចូលរួម​សន្និសីទកាសែត​តាម​ការសន្យា ដើម្បី​ប្រឈម​នឹង​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណារិទ្ធ បន្ទាប់ពី​កញ្ញា​បាន​ទួញ​យំ​យ៉ាង​ឈឺចាប់​តាម​ទូរស័ព្ទ​ឲ្យ​លោក ហេង ឡុង ជួយ​ដោះស្រាយ​ករណី​ថា លោក ផែ វណ្ណា​រិ​ទ្ធ ដែល​កំពុង​រៀប​មង្គល​ការ​ជាមួយ​អ្នកនាង ធី សុវណ្ណ​ថា គឺជា​ប្តី​លួចលាក់​របស់​កញ្ញា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ ។​

​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក ហេង ឡុង កញ្ញា ចរិយា បានបញ្ជាក់​តាម​ត្រង់​ថា មូលហេតុ​ដែល​កញ្ញា​មិន​មក​ចូលរួម គឺ​ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ ទោះយ៉ាងណា កំហុសឆ្គង​អវត្តមាន​នេះ ដែល​ធ្វើ​ឲ្យ​លោក ហេង ឡុង លក់​មុខ​យ៉ាងខ្លាំង ត្រូវបាន​ចាត់ទុកថា​បានជា​ហួស​ចុះ ។​

​ដោយឡែក សម្រាប់​រឿងរ៉ាវ​ដែល​កញ្ញា​បាន​ផ្តើម​បង្ក​ឲ្យ​ផ្ទុះឡើង​កក្រើក​នេះ កញ្ញា ចរិយា បាន​សារភាព​ប្រាប់​ត្រង់ៗ​ថា​៖ អ្វីៗ​ដែល​កញ្ញា​បានធ្វើ​បែបនេះ​នេះ គឺជា​រឿងប្រឌិត​ឡើង​ប៉ុណ្ណោះ ព្រោះតែ​កញ្ញា​ខឹង​អ្នកនាង ធី សុវណ្ណ​ថា ដែលជា «idol» ស្រឡាញ់​ចូលចិត្ត​ខ្លាំង​បំផុត​កាលពីមុន ប៉ុន្តែ នៅពេល​អ្នកនាង ធី សុវណ្ណ​ថា បែរជា «​ផ្តាស់​ប្តូរ​ចិត្តគំនិត និង​សកម្មភាព​ដ៏​ល្អៗ​ពីមុន​បែបនេះ ធ្វើ​ឲ្យ​កញ្ញា​បាត់​ទំនុកចិត្ត និង​ខឹង​យ៉ាងខ្លាំង​តែម្តង​!» ។ ហេតុនេះ កញ្ញា​ក៏​សូម​ការអត់ឱន​ទោសកំហុស​នេះ​ពី​អ្នកនាង ធី សុវណ្ណ​ថា ចំពោះ​អ្វីដែល​កញ្ញា​បានជា​ជ្រុល​ធ្វើ​ខុស​ដ៏​ធ្ងន់ធ្ងរ​នេះ ដោយ​ពុំបាន​ពិចារណា ព្រោះតែ​ខឹង​ខ្លាំងពេក​!! ។

Loading...

​ទោះជា​យ៉ាងណា ជាមួយនឹង​ទឹកមុខ​ហាក់​មិន​ភ័យ និង​ក៏ដូចជា​កាយវិការ​បកស្រាយ​ថា សាច់​រឿងនេះ​គឺជា​ការ​ប្រឌិត​ឡើង ដ៏​មិន​ទំនង​នោះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​យ៉ាងច្រើន បាន​ផ្ទុះ​ការហួសចិត្ត និង​លើកឡើងថា​៖ កញ្ញា ចរិយា ពិតជា​មាន​អ្នក​នៅ​ពី «​ក្រោយខ្នង​» ឲ្យ​សម្តែង​តែម្តង ខណៈ​អ្នកខ្លះ​ថា មូលហេតុ​នេះ គឺ​បង្កើតឡើង​មិន​សម​នឹង​សាច់រឿង ។ ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​លើកឡើងថា​៖ «​តើ​អាចទៅរួច​ទេ​ដែល​ក្មេងស្រី​ស្រស់ស្អាត​ម្នាក់ នៅ​សុខៗ​យកមុខ​មាត់​ខ្លួន និង​គ្រួសារ​មកលេង​បែបនេះ​នោះ ខ្ញុំ​ថា​មិនអាច​ទៅរួច​ទេ ប្រាកដជា​មានរឿង​អ្វី​នៅ​ពីក្រោយ​រឿងនេះ​មិន​ខាន​» ។​

​យ៉ាងណាមិញ បើទោះជា​រឿងរ៉ាវ​នេះ​សម្តែង និង​ការពិត​យ៉ាងណា គេ​ក៏បាន​ចងចាំ​ក្នុង​យប់​ថ្ងៃ​សន្និសីទកាសែត​ថា លោក ហេង ឡុង លោក ផែ សុវណ្ណារិទ្ធ និង​អ្នកនាង ធី សុវណ្ណ​ថា បាន​អុជ​ធូប​ស្បថ​ដាក់​ជីវិត​ខ្លួន​យ៉ាង​ធ្ងន់ៗ​បំផុត កុំ​ភ្លេច​ណា៎​!! ៕

Loading...

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណា​!?

Loading...

Leave a Reply

Your email address will not be published. Required fields are marked *