ក្រោយ​ដោះស្រាយ​មួយ​រឿងនេះ​ឡើង​ស្ពឹក​មុខ លោក ហេង ឡុង បាន​បញ្ចេញ​សារ​មួយ ពិតជា​ពេញចិត្ត​ខ្លាំងណាស់ «​បើ​គិតតែ​ពី​ខ្លាច​អ្នកមានអំណាច តើ​ឱ្យ​….»

​ពិតណាស់ ក្នុងនាម​ជា​ម៉ែ​ជា​ឪ ជា​អ្នកដឹកនាំ​គេ គឺ​គ្មាន​អ្នកណាម្នាក់​ធ្វើ​ត្រូវបំពេញ​ចិត្ត​គ្រប់​១០​នោះទេ តែ​យ៉ាងណា​គឺ​ត្រូវមាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ដែល​កូនចៅ​ជួប​វិបត្តិ​អ្វីមួយ បើទោះជា​ត្រូវ​ប្រឈម​នឹង​ការរិះគន់ ឬ សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាងណា នោះ​ទើប​ហៅថា​ជា​អ្នកដឹកនាំ​ដែលមាន​ការទទួលខុសត្រូវ និង​គួរ​ឲ្យ​គោរព​ស្រឡាញ់ ។​

​ជាក់ស្តែង ដូចជា​លោក ហេង ឡុង ប្រធាន​សមាគម​សិ​ល្បះ គេ​សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ លោក​បាន​ទទួលរង​នូវ​ការលំបាក​ច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ដល់​សិ​ល្បះ​ករ ដោយមាន​ទាំង​ការរិះគន់​វាយប្រហារ​មិនចេះ​តិច និង​ការកោតសរសើរ​ក៏​ច្រើន​ផងដែរ ។ ជាក់ស្តែង ដូចជា​ដោះស្រាយ​បញ្ហា​ថ្មីៗ​នេះ ទាក់ទង​រឿងរ៉ាវ​ស្នេហា​ត្រីកោណ (​មិនដឹង​ពិត ឬ យ៉ាងណា​) រវាង​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី​លោក ផែ សុវណ្ណារិទ្ធ ជាមួយ​កញ្ញា ចរិយា ដែល​មកទល់ពេលនេះ​មិនទាន់​ដោះស្រាយ​ចប់ លោក​បាន​រង​សម្ពាធ​ផ្លូវចិត្ត​ជាខ្លាំង ។

​ទោះយ៉ាងណា លោក​នៅតែ​បង្ហាញ​ឆន្ទៈ​មុតមាំ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​បាន​ជ្រុល​ជា​កើតឡើង​នេះ ដោយ​មិន​ខ្លាចញញើត​អ្នកមានអំណាច​នោះឡើយ ។ លោក​ថា បើ​គិតតែ​ខ្លាច នៅពេលដែល​សិល្បករ​សិល្បការិនី​មាន​វិបត្តិ តើ​ពួកគាត់​ទៅ​រំពឹង​អ្នកណា​? ។​

Loading...

​យ៉ាងណាមិញ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នោះ​កាលពី​យប់មិញ លោក​បាន​បង្ហោះ​សារ​អប់រំ​មួយ ដើម្បី​ក្រើនរម្លឹក​ដល់​អ្នកដទៃ និង​ក៏​ដូចជាផ្តាំផ្ញើ​ដល់​អ្នក​ដែល​នឹងត្រូវ​បន្ត​ដឹកនាំ​សមាគម​សិ​ល្បះ​អាណត្តិ​ថ្មី បានដឹងថា​៖

«​ការងារ​ខ្ញុំ​សព្វថ្ងៃ ប្រឈមមុខ​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ផ្លូវច្បាប់​គ្រប់ពេល ប៉ុន្តែ​បើ​គិតតែ​ពី​ខ្លាច​អ្នកមានអំណាច​

Loading...

​តើ​ឱ្យ​សិល្បករ​សិល្បការិនី​គាត់​ទៅ​រំពឹង​អ្នកណា​?

​សង្ឃឹមថា ប្រធាន​សមាគម​អាណត្តិ​ថ្មី នឹង​អាចធ្វើ​កិច្ចការងារ​នេះ​ល្អ​ជាង​ខ្ញុំ​។​» ។​

​សារ​ដ៏​មានន័យ​មួយ​នេះ ឃើញថា បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន បាន​សម្តែង​នូវ​ការគាំទ្រ គោរព​ស្រឡាញ់​លោក​យ៉ាងខ្លាំង និង​ក៏​សូម​ជូនពរ​ឲ្យ​លោក​ជួបតែ​សំណាងល្អ​គ្រប់ពេលវេលា​ផងដែរ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *