ចរិយា ថា​លក់​មុខ​លោក ហេង ឡុង យប់មិញ ដោយសារ​បារម្ភ​សុវត្ថិភាព ហើយ​ថា​ស្អែក​នឹង​​ចេញ​​​វីដេអូ​ភស្តុតាងបន្ថែមទៀត! ស​ខ្មៅ​នឹង​ដឹង​ច្បាស់​ឆាប់ៗ​នេះ​ (វីដេអូ)

​ដូច​បានដឹង​រួចហើយ កាលពី​យប់មិញ​នេះ កញ្ញា ចរិយា ដែល​បាន​ទួញ​យំ​អះអាងថា​ជា​ប្រពន្ធ​លួចលាក់​ជិត ១០ ឆ្នាំ ជាមួយ​លោក ផែ សុវណ្ណារិទ្ធ ពុំ​មក​បង្ហាញខ្លួន​ដើម្បី​តទល់​គ្នា​ជម្រះ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ ជាមួយនឹង​អ្នកនាង ធី សុវណ្ណ​ថា នោះទេ នៅក្នុង​សន្និសីទកាសែត​កាលពី​យប់មិញ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​ជាក់ស្តែងណាស់ ការ​អវត្តមានគួរឲ្យភ្ញាក់ផ្អើលនេះរបស់​កញ្ញា ចរិយា គឺបាន​ធ្វើ​ឲ្យ​លោក ហេង ឡុង លក់​មុខ​យ៉ាងខ្លាំង​ស្ទើរ​ងើបមិន​រួច ហើយប្រការនេះ​ក៏បានបង្ក​ឲ្យ​មហាជន​ជាច្រើន​គិតថា កញ្ញា​ប្រាកដ​ណាស់​ជាមាន​ចេតនា​ធ្វើ​រឿង​មិនល្អ​នេះហើយ​មើលទៅ​!! ។​

​ប៉ុន្តែ លោក ហេង ឡុង ដែលជា​ប្រធាន​សមាគម​សិល្បៈ ក្នុងនាម​ជា​អ្នកសម្របសម្រួល បាន​សន្និដ្ឋានថា កញ្ញា ចរិយា មិន​មក​បង្ហាញខ្លួន​ដូច​ការសន្យា​យ៉ាង​មុតមាំ​មុន​នោះ គឺអាច​ប្រហែល​នាង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ខ្លាំង ព្រោះតែ​រង​សម្ពាធ​សារ​គំរាម​ក្នុងន័យ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​របស់​អ្នកនាង ធី សុវណ្ណ​ថា ។​

Loading...

​ទោះយ៉ាងណា ករណី​មូលហេតុ​នៃ​ការមិន​មក​បង្ហាញខ្លួន​របស់​ក​ញ្ញា ចរិយា ដែល​មហាជន​កំពុង​តាមដាន​យ៉ាង​ជាប់​នេះ នោះ​នៅវេលា ៧ និង ៣០ នាទី យប់​នេះ លោក ហេង ឡុង ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ជាថ្មី​ថា មូលហេតុ​ដែល​កញ្ញា ចរិយា មិន​មក​បង្ហាញខ្លួន គឺ​ដោយសារ​កញ្ញា​ព្រួយបារម្ភ​សុវត្ថិ​ភាពជា​ចម្បង​! ។ តើក​ញ្ញា ចរិយា បាន​ជ្រុល​ធ្វើ​រឿងនេះ​ពិត ឬក៏​ក្លែងក្លាយ​??

​តាមរយៈ​ការ Live ដដែល លោក ហេង ឡុង ក៏បាន​បញ្ជាក់​ព័ត៌មាន​ច្បាស់​ថា នៅ​ថ្ងៃស្អែក​នេះ (​ទី​០៨ វិច្ឆិកា​) លោក​នឹង​ឲ្យ​កញ្ញា ចរិយា មាន​ជម្រើស​ពីរ​ទី​១ គឺ​មក​ប្រឈមមុខ​ដោះស្រាយ​ផ្ទាល់​ជាមួយ​អ្នកនាង ធី សុវណ្ណ​ថា ក្នុង​ម៉ោង​ណា​ក៏បាន ព្រោះថា មិនអាច​បន្ត​គេចខ្លួន​ទៅណា​បានទេ ។ ជម្រើស​ទី​២ នោះ​កញ្ញា ចរិយា អាច​ធ្វើជា​ឃ្លី​ប​វីដេអូ​បកស្រាយ​រឿងនេះ (​ប្រសិន​ពិត​) បន្ថែម ឬ មាន​សាក្សី​យ៉ាងណា មុនពេល​ដែល​តុលាការ​មិនទាន់​ចេញ​ដីការ​កោះអញ្ជើញ ៕

Loading...

​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​៖​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *