មិនរួចខ្លួនទេ! ធី សុវណ្ណថា និងស្វាមី បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ចរិយា ​ពី​បទ​​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ទាម​ទារ​ជំងឺចិត្តចំនួន…

ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​ហើយ ចំពោះ​រឿងរ៉ាវ​ដ៏​កក្រើក​មិនទាន់​បញ្ចប់ រវាង​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី ជាមួយនឹង​កញ្ញា ចរិយា ដែល​បាន​បង្ក​កើតជា​រឿង បន្ទាប់​ស្រែកយំ​អះអាងថា​ជា​ប្រពន្ធ​លួចលាក់​ជាតិ​១០​ឆ្នាំ​របស់លោក ផែ សុវណ្ណារិទ្ធ ដែល​ធ្វើ​ឲ្យ​ភរិយា​របស់លោក​អ្នកនា​ង ធី សុវណ្ណ​ថា ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា​បំផុត ដោយបាន​ធ្វើការ​ព្រមាន​ថា​មិន​ឲ្យ​រួចខ្លួន​ជាដាច់ខាត ព្រោះតែ​អ្នកនាង​ដឹង​ច្បាស់​ថា អ្វីៗ​គ្រាន់តែ​ជាការ​ចង់​បំបាក់​មុខមាត់ កិត្តិយស បំផ្លាញ​ថ្ងៃ​មង្គល​ដ៏​សំខាន់​ក្នុង​មួយជីវិត​របស់​អ្នកនាង​ប៉ុណ្ណោះ ។​

​ហើយ​ភ្លើងកំហឹង​មិនអាច​រំលត់​បាន​នេះ ក៏បាន​ឈានដល់​ការធ្វើ​សន្និសីទកាសែត កាលពី​វេលា​ម៉ោង ៦ ល្ងាច​យប់មិញ (០៦ វិច្ឆិកា​) ដោយមាន​លោក ហេង ឡុង ជា​អ្នកដឹកនាំ ។ ប៉ុន្តែ ដូចដែល​មហាជន​ជាច្រើន​រំពឹងទុក​មែន គឺ​ខណៈ​ពេលនោះ ស្រាប់តែ​កញ្ញា ចរិយា បាន​ប្រែចិត្ត​មិន​មក​ចូលរួម​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​លោក ហេង ឡុង ដែលជា​អ្នក​ចេញមុខ​បង្ក​ជា​រឿង​ផ្ទុះឡើង​នេះ លក់​មុខ​យ៉ាងខ្លាំង​តែម្តង ។​

​ទោះយ៉ាងណា នៅពេល​ដឹងថា កញ្ញា ចរិយា មិន​ចេញមុខ​តតាំង​គេចវេស​បែបនេះ អ្នកនាង ធី សុវណ្ណ​ថា ក៏បាន​ប្រកាស​ព្យួរ​រង្វាន់​ចំនួន ១ ម៉ឺន​ដុល្លារ សម្រាប់​ការចាប់ខ្លួន​កញ្ញា ចរិយា ។ ហើយ​ទន្ទឹម​នោះ​ផងដែរ អ្នកនាង​ក៏បាន​បញ្ជាក់​ប្រាប់ថា អ្នកនាង​បានដាក់​ពាក្យ​ប្តឹង​រួចហើយ សម្រាប់​ទង្វើរ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​អ្នកនាង​ក្នុង​ថ្ងៃ​មង្គលការ ។​

Loading...

​ដោយឡែក នា​ល្ងាច​ថ្ងៃមិញ​នេះ (០៧ វិច្ឆិកា​) យោងតាម​រយះ​ហ្វេ​ស​ប៊ុ​ក អ្នកនាង ធី សុវណ្ណ​ថា បាន​បង្ហោះ​សារ​ថ្មី​១​ថា​៖ «​នាង​ខ្ញុំ និង​ស្វាមី សម្រេច​ដាក់ពាក្យ​ប្តឹង​ឈ្មោះ អេង ចរិយា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​គំរាមកំហែង​ហែកកេរ្តិ៍​ស្នើសុំ​ព្រះ រាជ្យ​អាជ្ញា​ឃុំខ្លួន និង​ផ្តន្ទាទោស​តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត ២០​ម៉ឺន​ដុល្លា​» ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *