បុរសសង្ហារចិត្តដែក តស៊ូជម្នះរឿង​គ្រប់​យ៉ាង​ជា​មួយ​គ្រួសារ រហូត​ទាល់​តែ​ព្រម​ទទួល​សង្សារ​អាហ្រ្វិក​របស់​ខ្លួន​ធ្វើជាកូនប្រសារ… (មានរូបច្រើន)

បុរស​អាស៊ី​ម្នាក់​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ពី​លក្ខណៈ​ដែល​ឪពុក​របស់គាត់​បាន​យល់ដឹង និង​ទីបំផុត​ទទួលយក​ភរិយា​របស់គាត់​ជា​ជនជាតិ​អាហ្វ្រិក​។​ Clarence Tan បុរស​កូនកាត់​ហុងកុង​-​សិង្ហ​បុរី រស់នៅ​សហរដ្ឋអាមេរិក កាលពីថ្មីៗ​នេះ​បាន​រៀប​មង្គលការ​ជាមួយ​មិត្តស្រី​របស់គាត់​ឈ្មោះ Edna Sophia ជា​ស្ត្រី​មកពី Ghana អាហ្វ្រិក​ខាងលិច​។​

​ក្នុង​ផុស​នៅលើ​គ្រុប​ហ្វេ​ស​ប៊ុ​ក Subtle Asian Traits, Tan បាន​ចែករំលែក​ពី​ការកោតសរសើរ​របស់​ឪពុក និង​ចុងក្រោយ​ទទួលស្គាល់​គូ​ដណ្តឹង​របស់គាត់​ជា​កូនប្រសារ​។​ Tan បានសរសេរថា «​ដូចដែល​អ្នក​រាល់គ្នា​បានដឹង​ហើយ ការសេព​មនុស្ស​មើលចិត្ត​ជាមួយ​នារី​ស្បែក​ខ្មៅ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ។ វប្បធម៌​ចិន​-​អាស៊ី ច្បាស់​ណាស់​ថា នៅពេល​ខ្ញុំ​ចាប់ផ្តើម​កំពុងមាន​ស្នេហា​ជាមួយ Edna ជា​នារី​ស្បែក​ខ្មៅ ខ្ញុំ​បាន​មាន​បញ្ហា​ធំ​ជាមួយ​គ្រួសារ ពិសេស​លោកឪពុក​ដែលជា​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព​ខ្លាំង​បំផុត មិន​ទទួលស្គាល់​នាង Edna ឡើយ ហើយ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​យ៉ាងខ្លាំង ដោយ​ឪពុក​ប្រាប់​ហេតុផល​ថា «​ភាពខុសគ្នា​ខាង​វប្បធម៌​ជា​បញ្ហា​ធំ និង​ជះឥទ្ធិពល​ដល់​អាពាហ៍ពិពាហ៍ ហើយ​ផ្តល់នូវ​ភាពលំបាក​នាពេល​ក្រោយ​» ។​

Loading...

បើទោះជាមានឧបសគ្គមករារាំង ខណៈឪពុករបស់គាត់ ប្តេជ្ញាចិត្តថា នឹងមិនទៅជូនពរក្នុងពិធីមង្គលយ៉ាងណាក៏ដោយ ក៏ Tan នៅតែមិនលុបចំណងស្នេហ៍ដ៏ធំធេងជាមួយនាង Edna ចេញពីបេះដូងគាត់ដែរ ។ ហើយលើសពីនេះ Tan យុវជនចិត្តដែក នៅតែហ៊ានជម្នះនាំ Edna មកលេងគ្រួសាររបស់គាត់ដល់ផ្ទះជារឿយៗ ទាំងដែលពេលនោះនាងហាក់មានអារម្មណ៍ភ័យយ៉ាងខ្លាំង  ។

Loading...

ទោះឪពុកនៅតែជំទាស់ដាច់អហង្ការយ៉ាងណាក៏ដោយ ក៏ Tan មិនបានសម្តែងឥរិយាបថសច្រងេងច្រងាង ឬច្រឡោតឡើយ ផ្ទុយទៅវិញគេនៅតែសុភាពរមទម្យ គោរពលំទោនដដែល ។ ប៉ុន្តែ សម្រាប់នាង Edna វិញ ធ្លាប់ឈ្មោះប្រកែកជាមួយ Tan ជាច្រើនលើក ដោយសារតែរឿងនាំនាងមកលេងគ្រួសាររបស់គេដែលមានការមិនពេញចិត្តនោះ ។

ពិតមែនហើយ «ទឹកស្រក់ នៅទម្លុះថ្មបាន» ចុះចិត្តមនុស្ស?!? នៅពេល Edna ទៅបង្ហាញមុខជាញឹកញាប់ ពួកគេចាប់ផ្តើមក្រឡេកឃើញចំណុចចិត្តល្អទៅៗ និងចាប់ផ្តើមដឹងថា នាងជាមនុស្សស្រីពូកែ ឆ្លាត ស្មារតីល្អ ចរិតរាបសា កិរិយាមាយាទសុភាពរមទម្យ រួមទាំងដឹងថា Edna មានចំណែកជួយបង្កើតក្រុមហ៊ុនរបស់ ក្លារ៉ែន ផង (បច្ចុប្បន្នជាក្រុមហ៊ុនរបស់អ្នកទាំងពីរ) និងបានជួយទុនដល់ Tan ពីព្រោះ ពីដំបូងរូបគេមិនហ៊ាននិយាយប្រាប់គ្រួសារឡើយ ចុងក្រោយពួកគាត់ក៏ដឹងរឿងរ៉ាវអ្នកទាំងពីរ ។

ពេលវេលាកន្លងទៅ ៣ ឆ្នាំ ក្រោយពី Edna និងគ្រួសាររបស់ Tan បានរួមអាហារ និងសំណេះ​សំណាលគ្នា ទីបំផុតនាងក៏បានទទួលភ្លើងខៀវពីគ្រួសារ Tan ឲ្យរៀបការជាមួយគ្នា ក្នុងមង្គលការដ៏ស្រស់បំព្រង ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *