ចាក់​ដោត​ម្លេះ​! បងស្រី ដាណា ថៅកែ​ហាង​ពេជ្រ​ និយាយ​រឿង​កាបូប​ដែល​គាត់​ប្រើ​តម្លៃ​តែ​ជាង 10$ និង​ជាង 20$ ប៉ុណ្ណោះ កាបូប​តម្លៃ​ប៉ុណ្ណា​មិន​សំខាន់ សំខាន់​ឲ្យ​តែ​….

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមកហើយ ចំពោះ​ព័ត៌មាន​ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មកទល់ពេលនេះ​មិនទាន់​រសាយ ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​អ្នកនាង អ្នកនាង​ចោម​ខ្វាន់ និង​ចោម ច័ន្ទ បាន​លក់​កាបូប​ក្លែងក្លាយ​ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន​ទាំង​ក្នុង និង​ក្រៅប្រទេស បង្ក​ជាការ​ជេរ​បញ្ចោ​គ្នា​នូវ​ពាក្យពេចន៍​ដ៏​អសុរ​ស​បំផុត​បែក​អូរ​ហូរ​ស្ទឹង​តែម្តង ពី​សំណាក់​បងប្អូន​អ្នកនាង ចោម ច័ន្ទ ទៅកាន់​អតិថិជន​ដែល​ចោទថា កា​បុ​ប​ពួកនាង​ជា​កាបូប​ក្លែងក្លាយ រហូត​បោះសម្តី​ថា ប្រយ័ត្ន Brand គេ​ប្តឹង​គុក​អន្តរជាតិ ។​

​ទោះយ៉ាងណា ក្រោយមក អ្នកនាង ចោម ច័ន្ទ បានទទួល​ស្គា​ល់ពី​កំហុស​របស់ខ្លួន និង​ព្រម​ទទួលខុសត្រូវ​ចំពោះ​ទំនិញ​ក្លែងក្លាយ​ទាំងនេះ ដោយ​នាង​បានធ្វើ​ការប្តូរ​ជូន​លុយ​សុទ្ធ​វិញ ទៅកាន់​អតិថិជន​ផងដែរ ដើម្បី​បញ្ចប់រឿង ។

​ដោយឡែក ទាក់ទង​នឹង​រឿងរ៉ាវ​ទំនោរ​ទន់​របស់​ហ្វ្រេ​នៗ​តម្លៃ​កប់​ពពក បង្ក​ជា​ជម្លោះ​បែក​អូរ​ហូរ​ស្ទឹង​ដ៏​ហួសចិត្ត​នេះ​ផងដែរ ថ្មីៗ​នេះ ថៅកែ​ហាង​ពេជ្រ​បងស្រី «​ដា​ណា​» ក៏បាន​ចូលរួម​បញ្ចេញ​ជា​មតិយោបល់​ទូន្មាន​ដល់​បងប្អូន​ស្រីៗ​ជា​អ្នកមាន​លុយ​ចាយ​មិន​អស់​ដែល​ប៉ង​ចង់កា​លី​ប​នឹង​របស់​ហ្វ្រេ​នៗ​នេះ ដោយ​បងស្រី​បានលើកឡើង​នូវ​សារ​យ៉ាង​វែង​អន្លាយ​យ៉ាង​ដូច្នេះ​ថា​៖

Loading...

«​កាបូប​ខ្ញុំ ២​នេះ អា​ពណ៌​លឿង ១៨​ដុល្លារ អា​ពណ៌​ត្នោត ២៥​ដុល្លារ ប្រើ​រាប់​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​អន់ មិនដែល​ចង់​ប្រើ​របស់​ថ្លៃ របស់​ប្រេន​អី​ទេ ព្រោះ​គិតថា​តម្លៃ​មនុស្ស​មិនមែន​ស្ថិតនៅលើ​សម្ភារៈប្រើប្រាស់​ជាប់​ខ្លួន តែ​ខ្ញុំ​ក៏​មិន​ប្រើ​របស់​ក្លែងក្លាយ​បន្លំ​ម៉ាក​គេ​ដែរ​។ ខ្ញុំ​ក៏​ដូច​បងប្អូន​ដែរ កាល​មិនទាន់​មានអី​ជាប់​ខ្លួន​សោះ ចេះតែ​អង្គុយ​គិតថា បើ​មាន​កាបូប​តម្លៃ​មួយ​ពាន់​ដុល្លារ​យួរ បើ​មាន​ខោអាវ​តម្លៃ ២០០​ដុល្លារ ៣០០​ដុល្លារ​ជាប់​ខ្លួន មិនដឹងថា​គេ​មើល​មក​ឡូយ​ប៉ុណ្ណា​។ ប៉ុន្តែ​ពេលដែល​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​វា ខ្ញុំ​បែរជា​គិត​ផ្សេង គិតថា​កាបូប​តម្លៃ​ប៉ុណ្ណា​មិន​សំខាន់ សំខាន់​មាន​លុយ​នៅ​ក្នុងនោះ​អត់​។​

​តាមពិតទៅ មានតែ​យើង​ខ្លួនឯង​ទេ ដែល​ដឹង​ពី​ខ្លួនឯង ហើយក៏​គ្មាន​អ្នកណា​មក​វាយតម្លៃ​យើង​ដែរ មកពី​យើង​ចេះតែ​គិត​ខ្លួនឯង​។ ពេល​អ្នកកាន់កា​បូ​បត​ម្លៃ ១០០០​ដុល្លារ ហើយ​មាន​លុយ​តែ ២០​ដុល្លារ​ក្នុងនោះ អ្នក​ពិតជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ចេះតែ​គិតថា​ស្រាល​ខ្លួន ប៉ុន្តែ​ប្រឹង​សម្ដែង​ថា​ខ្លួនឯង​ឡូយ ត្រូវ​អត់​? តែបើ​មាន​កាបូប​តម្លៃ ២០​ដុល្លារ ហើយ​មាន​លុយ​ក្នុងនោះ ១០០០​ដុល្លារ​វិញ អ្នក​ក៏មាន​អារម្មណ៍​ថា​ធ្ងន់ខ្លួន ហើយ​មិន​ខ្លាច​នរណា​មើលងាយ​ឡើយ តែ​ធាតុពិត​គឺ​គ្មាន​អ្នកណា​ដឹង គ្មាន​អ្នកណា​មក​និយាយ​អី​ផង​ហ្នឹង​!

Loading...

​ឃើញ​ទេ មានតែ​ខ្លួនឯង​ទេ ដែល​ដឹង​ពី​ខ្លួនឯង​។ បើ​អ្នកមាន​ឡាន ហើយ​ជិះ​ម៉ូតូ​ទៅណា​មក​ណា ក៏​អ្នក​មិន​គិតថា​អន់​។ តែបើ​អ្នកមាន​ត្រឹមតែ​ម៉ូតូ​វិញ ហើយ​គ្មាន​ឡាន ជិះ​ទៅណា​មក​ណា ក៏​ចេះតែ​គិតថា​គេ​មើលងាយ​។ តាមពិត​ក៏​គ្មាន​អ្នកដឹង គ្មាន​អ្នក​មើលឃើញ​។ ចឹ​ង​តម្លៃ​មនុស្ស មិនមែន​ស្ថិតនៅលើ​របស់​អស់ហ្នឹង​ទេ គឺ​វា​ស្ថិតនៅលើ​សកម្មភាព និង​អំពើ​ល្អ​របស់​យើង​។ មាន​ប៉ុណ្ណា​ក៏ដោយ តែបើ​អួត​របស់ ហើយ​គ្មាន​ចិត្ត​ចេះ​ជួយ​គេ និយាយស្ដី​មិន​ពីរោះ ក៏​គ្មាន​អ្នក​ចូលចិត្ត គ្មាន​អ្នក​ឱ្យ​តម្លៃ​ដែរ​។​

​ខ្ញុំ​នឹកឃើញ​ពេល​ក្រ ពេល​អត់ លុយ​មួយ​ម៉ឺន​រៀល មួយ​ម៉ឺន​រៀល មានតម្លៃ​ណាស់​។ ចឹ​ង​ហើយ បាន​ចូលចិត្ត​ជួយ​គេ ជាជាង​ចំណាយលុយ​លើ​ការ​អួត​ទ្រព្យសម្បត្តិ ដែល​វា​មិន​បង្កើន​តម្លៃ​ដល់​យើង​នោះ​។ រាល់ថ្ងៃនេះ ខ្ញុំ​មាន​វាសនា​ល្អ មាន​ក្រុមហ៊ុន មាន​ហាង​ពេជ្រ តែ​ខ្ញុំ​មិនដែល​ភ្លេច​ប្រវត្តិ​ជូរចត់​លក់​ខោអាវ​ក្រោម​ឆត្រ មុន​ឈានដល់​ចំណុច​នេះ​ទេ​។ មនុស្ស​យើង ត្រូវ​រស់នៅ​ដោយ​សាមញ្ញ ធ្វើ​តែ​អំពើ​ល្អ កុំ​មានចិត្ត​អំនួត កុំ​ភ្លេច​កំណើត និង​កុំឱ្យ​តម្លៃ​ទ្រព្យសម្បត្តិ​ជាជាង​អំពើ​ល្អ នោះ​ក្ដី​សុខ​នឹង​កើតមាន​ពិតៗ​។​

​ហាហា​ហា និយាយ​ច្រើនណាស់​ថ្ងៃនេះ តែបើ​បាន​អាន​ចប់ ក៏​សប្បាយចិត្ត​ជាមួយគ្នា​ដែរ​។​» ៕​

    

Loading...

Leave a Reply

Your email address will not be published. Required fields are marked *