ពេល​បង​ចង់បាន​ខ្លួន​អូន បង​សន្យា​ឲ្យ​អូន​ទុកចិត្ត​គ្រប់យ៉ាង​! តែ​ក្រោយ​ស៊ី​ឆ្អែត​៣​ឆ្នាំ​យក​កូន​ចេញ​២​ដង អ​.​ហ បង​ចង់​ដោះដៃ អូន​ទ្រាំ​ពុំបាន​ទម្លាយ​ឲ្យ​គេលឺ​…..

​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ត្រូវបាន​នារី​ជា​សង្សារ​បកអាក្រាត​ហែក​ខ្ទេច​គ្មាន​សល់ ចំពោះ​ទង្វើរ «​ស៊ី​ឆ្អែត រួច​ដោះដៃ​» បន្ទាប់ពី​បុរស​រូបនេះ​ដែល​បាន​រួមរស់​ជាមួយនឹង​អស់​រយៈពេល ៣ ឆ្នាំ ដោយ​ក្នុងនោះ បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ​ចំនួន​២​ដង ហើយ​ចុងក្រោយ ក៏​ប្រែចិត្ត​ចង់​ដោះដៃ​មិន​ទទួលខុស​ត្រូវយក​នាង​ជា​គូ​អនាគត​ដូច​គ្រា​ដំបូង​ដែល​បាន​សន្យា ។​

​នារី​រងគ្រោះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mss Ya ហៅ​អា​យ៉ា ជា​កម្មការិនី​រោងចក្រ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា រូបនាង និង​បុរស​ជា​សង្សារ​ឈ្មើ សែម សុ​ត អាយុ ២៧ ឆ្នាំ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mrr Soth បាន​រួមរស់​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ ដោយមាន​ចាស់ទុំ​ដឹងលឺ​ទាំងសងខាង និង​ក៏បាន​ផ្តល់ឱកាស​ឲ្យ​បុរស​រូបនេះ​ចូល​ស្តីដណ្តឹង​រូបនាង​តាម​ប្រពៃណី​ទៀតផង ។​

​នាង​បន្តថា ប៉ុន្តែ ក្រោយ​រួមរស់​ជាមួយ​រូបនាង​ឆ្អែតឆ្អន់ បុរស​រូបនេះ​បានគេច​វេស និង​លួច​មាន​ស្រី​ផ្សេង ហើយ​សូម្បី​លោង​ឲ្យ​នាង​ទទួល​ប្រាក់​ចំនួន ១ ពាន់​ដុល្លារ​ទៀតផង ដើម្បី​បញ្ចប់​ទំនាក់​ទំ​នឹង​ស្នេហ៍​នឹង​គ្នា ។ ទោះយ៉ាងណា រូបនាង និង​ក្រុមគ្រួសារ មិន​សុខចិត្ត​នោះឡើយ ព្រោះ​រឿងនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រូបនាង និង​គ្រួសារ​ធ្ងន់ធ្ងរ​ណាស់ ។ ហេតុនេះ នាង​នឹង​សម្រេចចិត្ត​រក​មេធាវី​សរសេរ​ពាក្យបណ្តឹង ដើម្បី​ឲ្យ​ជនកំហូច​រូបនេះ​ចេញមុខ​មក​ទទួលខុស​ត្រូវ​តាមផ្លូវ​ច្បាប់ ៕

Loading...

​ទាក់ទង​នឹង​ករណី​សង្សា​អ​.​ហ ចង់​ដោះដៃ​ក្បត់ចិត្ត​នេះ​ផងដែរ នារី​រងគ្រោះ​ក៏បាន​ទម្លាយ​ចេញ​នូវ​សារ​ឆ្លើយឆ្លង​គ្នា រវាង​រូបនាង និង​បុរស​ឈ្មោះ សែម សុ​ត ដូចខាងក្រោម​៖​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *