​​ក្រោយ​ភ្លៀង មេ​ស្រឡះ​! ថៃ ស្រី​នាង បង្ហោះ​រូប​អនុស្សាវរីយ៍​ច្រើន​សន្លឹក អម​​​សារ​បង្ហាញ​ចិត្ត​មិន​ដាច់​ពី​ប្រុស​ស្នេហ៍​បណ្តូលចិត្ត ទឹម សាវុធ យ៉ាង​ដូច្នេះ​ថា​….

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ ចំពោះ​រឿងរ៉ាវ​ស្រី​ស្អាត ថៃ ស្រី​នាង ដែល​ទទួល​រងរបួស​បែក​មុខ​បែក​មាត់​យ៉ាងដំណំ ដោយសារ​ប្រុស​ស្នេហ៍​បណ្តូលចិត្ត​ឈ្មោះ ទឹម សាវុធ វ៉ៃ​ធ្វើបាប​លើក​ទី​១៣០​ដង ព្រោះ​រឿង​ប្រច័ណ្ឌ បាន​ដក​ពាក្យបណ្តឹង​ពី​សមត្ថកិច្ច​វិញ ដោយសារ​បុរស​រូបនេះ បាន​សុំទោស និង​សន្យា​ឈប់​ប្រើ​អំពើហិង្សា​ត​ទៀត ហើយ​ពិសេស​នោះ គឺ​រូបនាង​ផ្ទាល់​ក៏​មិនអាច​បែក​មុខ​ពី​ប្រុស​ស្នេហ៍​ច​រឹក​ឆេវឆាវ​ពូកែ​ខាង​វ៉ៃ​ផងដែរ ។​

​បើទោះជា​មហាជន​មួយចំនួន បានធ្វើការ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ ចំពោះ​ការដក​ពាក្យបណ្ដឹង ឈប់​ប្ដឹង​សង្សារ​របស់ខ្លួន​វិញ ព្រោះតែ​ហេតុផល​….​ក្តី​អាណិត​ស្រលាញ់ និង​ពិសេស​ពុំ​អាច​បែក​មុខ​ពី​លោក ទឹម សាវុធ យ៉ាងណា​ដោយ​ចុះ តែ​នាង​ពុំ​ធ្វើ​ការតបត​ដោយ​ប្រកាន់​ជំហរ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ ។​

​ក្រោយ​ភ្លៀង មេឃ​ស្រឡះ​! នៅក្នុង​ថ្ងៃ​ដដែល​នោះ​ផងដែរ អ្នកនាង ថៃ ស្រី​នាង ក៏បាន​បង្ហោះ​រូបភាព​ដ៏​ផ្អែមល្ហែម និង​សារ​រៀប​ពី​អនុស្សា​វី​យ៍រ​វាង​រូបនាង និង​លោក ទឹម សាវុធ យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​អនុ​ស្សារី​យ៍​ពួក​យេ​ី​ង​កន្លងមក​ច្រេ​ី​ន​ពេក ធ្វេ​ី​អោយ​ខ្ញុំ​ពិបាក ក្នុងការ​សំរេចចិត្ត តែ​ខ្ញុំ​សង្ឃឹមថា ពេលវេលា​អាចជួយ​ខ្ញុំ​បាន សូម​មេ​ី​រ​សំលៀកបំពាក់​ខ្ញុំ នៅ​ជាមួយ​ប្តី​ខ្ញុំ​ផង បេ​ី​ខ្ញុំ​មិនល្អ មិនមែន​អាច​នៅ​ជាមួយគ្នា ២​ឆ្នាំ​ទេ នាងៗ បេ​ី​ដឹងខ្លួន​គួរ​ឈប់​ខ​មិន​ធ្វេ​ី​ព្យុះភ្លៀង ដេ​ី​ម្បី​បំបែកបំបាក់​ខ្ញុំ​ទៅ​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *