​នរណា​ខ្លះ​យល់​អារម្មណ៍​មួយ​នេះ​? សង្សារ​រៀបការ​ចោល​ហើយ​ឆ្លៀត​ហៅ EX មក​ស៊ីការ​ទៀត មានអី EX ឡើង​ច្រៀង​ដាក់​មួយ​បទ​យ៉ាង​កំសត់​​ផ្ញើរ​ទុក​ជា​​ចំណង​ដៃ​…(​វីដេអូ​)

​បុរស​ម្នាក់ និង​នារី​ម្នាក់​ដែល​ឥឡូវ​ក្លាយជា​កូនក្រមុំ ត្រូវបានដឹងថា ធ្លាប់​ស្រលាញ់គ្នា​រហូត​ក្លាយជា​សង្សារ​រាប់​ឆ្នាំហើយៗ ​ខាង​ប្រុស​ក៏​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ តែ​អ្វីៗ​បាន​ត្រឹម​ខកបំណង ព្រោះតែ​ពេលនេះ នាង​បាន​ដាច់ចិត្ត​រៀបការ​នឹង​បុរស​ផ្សេង ។​

​ទោះជា​យ៉ាងណា នារី​ជា​កូនក្រមុំ​​ដែល​សុខចិត្ត​ចោល​សង្សារ​ចាស់​ខ្លួន ទៅ​រៀបការ​ជាមួយ​ប្តី​អ្នកមាន ក៏​ឆ្លៀត​ហៅ​សង្សារ​ចាស់​មក​ស៊ីការ​​ទៀតផងដែរ ។ តែ​ខណៈ​ពេលនោះ នាង​បានបង្ហាញ​នូវ​ទឹកមុខ​ដ៏​ក្រមុំ​អាណិត​ស្រណោះ​បំផុត គ្រា​ដែល​សង្សារ​ចាស់​បាន​ឡើងលើ​ឆាក និង​ថែមទាំង​ឡើង​ច្រៀង​មនោសញ្ចេតនា​រៀបរាប់​ដ៏​ចាក់​ដោត​មួយ​បទ ផ្ញើរ​ជូន​កូនក្រមុំ​ទុកជា​ចំណងដៃ ។​

​បើទោះជា​វីដេអូ​ឃ្លី​ប​នេះ​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៧ ក្តី តែ​វា​ពិតជា​ចាក់​ដោត​ខ្លាំងណាស់ ដល់​សង្គម​បច្ចុប្បន្ន ជាពិសេស​ស្រីៗ​តែម្តង គឺ​ពិត​ជាមាន​កំហុស​ធ្ងន់​ណាស់​ដែល​សុខចិត្ត​ចោល​សង្សារ ជា​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ខ្លាំង ស្រវា​យកប្តី​អ្នកមាន ព្រោះតែ​សំភារៈ​និយម​អូសទាញ ហើយ​សម័យ​ឥឡូវ​ជា​សម័យ​ចាយលុយ មិនមែន​ចិត្ត​ស្មោះ​នោះទេ ពិតជា​អាណិត​ដល់​ប្រុសៗ​ដែល​ជនរងគ្រោះ​មែនទែន ៕​

Leave a Reply

Your email address will not be published. Required fields are marked *