ក្រោយ​គ្រូ​ធម្មាចារ្យ កែវ វិមុត្ត ចូល​រោងការ ស្រាប់តែ​ព្រះសង្ឃ​១​អង្គ​និយាយ​ពី​លក្ខន្តិកៈ​ការរួម​ភេទ​ពុំ​រាំងស្ទះ​ការ​ត្រះដឹង បើ​ឧបាសក ឧបាសិកា​ចង់ដឹង​ច្បាស់ អាច Inbox ផេ​ករ​បស់​ព្រះអង្គ​បាន​… (​វីដេអូ​)

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​ព្រះសង្ឃ​មួយអង្គ ស្រាប់តែ​លោក​បានចេញ​វីដេអូ​ឃ្លី​ប​និយាយ​ទាក់ទង​នឹង​ការរួម​ភេទ​របស់​ឧបាសក និង​ឧបាសិកា ។ ក្នុងនោះ ព្រះអង្គ​បាន​មាន​សង្ឃដីកា​រថា ពាក្យ​ថា «​ការរួម​ភេទ​» ខ្មែរ​យើង​តែង​លើក​មក​វាយតម្លៃថា ជា​អំពើ​មិនល្អ ។​

​ប៉ុន្តែ ព្រះអង្គ​ថា បើ​ក្រឡេក​មក​មើល​ផ្នែក​ព្រះពុទ្ធសាសនា​វិញ គឺ​អ្នក​ដែល​ត្រះដឹង​ធម៌ មាន​ទាំង​ឧបាសក និង​ឧបាសិកា លើក​ឧបាសិកា​ដូចជា​នាងវិសាខា បាន​ត្រះដឹង​តាំងពី​អាយុ​៧​ឆ្នាំ ក៏ប៉ុន្តែ នាងវិសាខា​នៅតែ​បាន​រៀបការ និង​បានកូន​រហូត​២០​នាក់​…. ដូច្នេះ ការរួម​ភេទ​នេះ​មិនមែន​ប៉ះពាល់ និង​ឧបសគ្គ​ក្នុងការ​ត្រះដឹង​ទេ ត្រះដឹង​ហើយ ក៏​ពុំមាន​ឧស​គ្គ​ក្នុងការ​រួមភេទ​ដែរ ប៉ុន្តែ ខ្មែរ​យើង​តែង​វាយតម្លៃ​ការរួម​មិនល្អ តួ​យ៉ាងដូច​បច្ចុប្បន្ន​ថ្មីៗ​នេះ អតីត​ព្រះគ្រូ​ធម្មាចារ្យ កែវ វិមុត្ត ដែល​ទើប​រៀបការ​ថ្មីៗ​នេះ ក៏​ពុំ​រាំងស្ទះ​ការ​ត្រះដឹង​ធម៌​ទេ ទាំង​បាន​ធម៌​ហើយ ក៏​ពុំ​រាំងស្ទះ​ការរួម​ភេទ​ដែរ ។ តែ​ទោះយ៉ាងណា ការរួម​ភេទ​របស់​ឧបាសក ឧបាសិកា ក៏​ត្រូវមាន​លក្ខខណ្ឌរ​បស់​វា​ដែរ ។

​បើ​ពុទ្ធ​បរិ​ស័​ទ្ទ​ចង់ដឹង​លក្ខន្តិកៈ​របស់​ការរួម​ភេទ សូម​ចូលទៅ Inbox ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះ​អង្ក​ឈ្មោះថា Hok Nave គឺ​ដឹង​ហើយ​…​

Leave a Reply

Your email address will not be published. Required fields are marked *