គាំទ្រ​ទេ​បងប្អូន​! ក្រោយពី​ល្បី​នារី​វ័យក្មេង​រូប​ស្រស់​ពាក់អាវ​ចំហរ​ដើមទ្រូង Live វីដេអូ រង​ព្យុះ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ ស្រាប់តែ​ភរិយា លោក ស៊ុត សុភា បាន​ចេញមុខ​និយាយថា​…

​ប្រិយមិត្ត​ជាច្រើន​បានដឹង​ហើយ ចំពោះ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ ដែល​បាន​ឡាយ​វីដេអូ ស្ថិតក្នុង​សម្លៀកបំពាក់ ជាពិសេស​ម៉ូត​អាវ​បញ្ចេញ​ដើមទ្រូង​យ៉ាង​ចំហរ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ធ្វើ​ឲ្យ​ប្រុសៗ​មួយចំនួន​ស្ទើរ​ទប់​អារម្មណ៍​ពុំបាន ។ ប៉ុន្តែ ទង្វើ​ស្លៀកពាក់​ហាក់​មិន​សមរម្យ​បាត់អស់​នូវ​តម្លៃ​ជា​ស្ត្រី​ខ្មែរ​នេះ បានធ្វើ​ឲ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពុំ​ពេញចិត្ត និង​ផ្ទុះ​ការរិះគន់​ទៅកាន់​នារី​រូប​ស្រស់​នេះ​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ។​

​យ៉ាងណាមិញ ក្រោយ​ទទួលរង​ព្យុះ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​មក ស្រី​ស្រស់​វ័យក្មេង​នេះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Ley Ley Angel ក៏បាន​ចេញមុខ​បកស្រាយ​ថា​៖ «​សូម​ផ្ញើ​ទៅកាន់​អ្នក​មិន​ពេញចិត្ត​ទាំងអស់ ថា សម្លៀកបំពាក់​ថ្ងៃមុន​ដែរ​ខ្ញុំ​ពាក់​នោះ វា Sexy មែន​តែ​ក៏​មូលហេតុ​ដែរ​ថ្ងៃនោះ​,​ខ្ញុំ​បាន​ក្រុមហ៊ុន​ថតរូប​១​កន្លែង សុំឱ្យ​ធ្វើជា Model Fashion ឱ្យ​គាត់​បន្ទាប់ពី​ថត ភ្លាមៗ​នោះ​,​ខ្ញុំ​ក៏​ប្រញាប់​មក Birthday មិត្ត​របស់ខ្ញុំ ៣​កន្លែង ក៏​ខ្ញុំ​ស្លៀកពាក់​ឈុត​នេះ​មក​តែម្តង​,​សុំ​មេត្តា​កុំ​ចាំតែ​រិះគន់​នឹង​បំបាក់​ផ្លូវចិត្ត​បានទេ​? ខ្ញុំ​មិនមែនជា​តារា ក៏​មិនមែន​អ្នកល្បី​ទេ ជា​មនុស្ស​ធម្មតា​,​ខ្ញុំ​ជា​អ្នកលក់​សម្លៀកបំពាក់ Online ប៉ុណ្ណោះ​,​តើ​មូល​ហេតុអ្វី​ខ្ញុំ​មិនអាច​ស្លៀក​ឈុត​ដែរ​ខ្ញុំ​មាន​លក់​នេះ​បាន​?​តែ​ខ្ញុំ​ពាក់​បែបនេះ​ក៏​វា​មិនទាន់​ដល់​កំរិត​ដូច​ពាក់ Bikini ណា​,​តើ​គ្រាន់តែ​ពាក់​បែបនេះ​ខូច​វប្បធម៌​ដែរ​មែន​?​ខ្ញុំ​មិនមែន​ពាក់ Bikini ចូលរួម​កម្មវិធី​គេ​ណា​,​ហើយ​ជាទូទៅ​ខ្ញុំ​តែងតែ Live និយាយ​លេង​នៅពេល​ចូលរួម​កម្មវិធី អ្វី​ក៏ដោយ​ជាមួយ​មិត្ត​ខ្ញុំ​,​បើ​បងប្អូន ប្រុស​ស្រី ណា​មិន​ពេញចិត្ត​អូស​រំលង​ចោល​ទៅ​,​ខ្ញុំ​មានបាន​ទៅធ្វើ​អី​ឱ្យ​អ្នក​មក​ស្អប់​ខ្ញុំ​ណា​មែន​ទេ កុំ​សុខៗ​មក​ថា​ឬ​ជេ​ដោយ​គ្រាន់តែ​ឃើញ​ខ្ញុំ​ពាក់​បែបនេះ​,​ចង់​សួរថា​បងៗ និង​ប្អូន​នារី ដែល​ត្រឹមត្រូវ​មិន ចេះ​ស្លៀកពាក់​បែប​និង​សុទ្ធតែ​ត្រឹមត្រូវ​មែន ខ្ញុំ​កើតមក​ក្នុង​ជីវិត​របស់ខ្ញុំ បើ​គិតថា​មិនល្អ ក៏​តាមចិត្ត សំខាន់​ខ្ញុំ​ដឹងថា​ខ្លួន​ខ្ញុំ​ជា​អ្នកណា​ទៅបាន​ហើយ​,​នេះ​ជា​រូប​ដែរ​ខ្ញុំ​ថត​ក្នុង STUDIO ….» ។

​ដោយឡែក ជុំវិញ​រឿង​គេ​ផ្អើល​នាំគ្នា​រិះគន់​នេះ​ផងដែរ ស្រាប់តែ​ភរិយា អតីត​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​នោះ​គឺ លោក ស៊ុត សុភា ហៅ ខៀវ ដែល​គាត់​មាន​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sarina Lucky Luy បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិនអាច​វិនិច្ឆ័យ​គេ​ពី​ខាងក្រៅ​បានទេ អ្នកខ្លះ​ស្លៀកពាក់​ជិតៗ មើលទៅ​ឃើញ​សុភាព តែ​ធាតុពិត​ពឹ​សពុល អ្នកខ្លះ​គេ​ស្លៀកពាក់​សុ​ិ​ច​សុ​ី តែ​ទឹកចិត្ត​អាច​ទូលំទូលាយ បើក​ចិត្ត​ទទួលយកបាន​នៃ​ភាពជឿនលឿន ភាពជឿនលឿន​នេះហើយ​ធ្វើអោយ​គេ​ឆ្លាត​វៃ ក្លា​ហ៊ាន អាច​ដោះស្រាយ​រឿង​ចំពោះមុខ​ដោយ​ភាព​ប៉ុន​ប្រសព្វ​។ យើង​ល្មម​ជឿនលឿន​ខ្លះៗ​ហើយ ដើម្បី​ភាព​រីកចំរើន​សម្រាប់​ស​ង្គ​ម​យើង​ខ្លះ តែ​សូម​ជឿនលឿន​តែ​អ្វីដែល​មាន​ប្រ​យោ​ជ​ន៏​»​ ៕

Leave a Reply

Your email address will not be published. Required fields are marked *