​ក្រោយ​រង​ព្យុះ​រិះគន់​ធ្ងន់ៗ រឿង​ខ្លួន​ស្លៀកពាក់​ដ៏​មិន​សមរម្យ ពេលនេះ ស្រី​ស្រស់​វ័យក្មេង​ចេញមុខ​បកស្រាយ ដោយ​លើក​ហេតុផល​ថា​…(​វីដេអូ​)

​កាលពីពេល​ថ្មីៗ​នេះ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចំពោះ​ឥរិយាបថ​មួយ​ដែល​នាង Live វីដេអូ ស្លៀកពាក់​ជាពិសេស​ម៉ូត​អាវ​ចំហរ​ល្វែងលើ ដែល​មហាជន​មើលឃើញថា វា​ពិតជា​សិច​ស៊ី​ជ្រុល​បំផុត ។​

​គួរ​បញ្ជាក់ថា ខណៈពេល​កំពុង Live ដោយ​ឃើញថា​មានការ​ខ​មិន Cmt មិន​ពេញ​ចិត្តច្រើន រហូត​អ្នកខ្លះ​បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ឲ្យ​នោះ ស្រី​ស្អាត​រូបនេះ​ក៏បាន​លុប​វីដេអូ​នោះ​ចោល​ភ្លាមៗ​បន្ទាប់ពី Live ចប់ ។ ប៉ុន្តែ អ្វីៗ​បាន​ហួសពេល ព្រោះថា​មាន​អ្នក​ចាំ​ទាញយក ទៅ​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម បង្ក​ឲ្យ​ផ្ទុះ​កក្រើក​ឡើង​តែម្តង ។​

​ទាក់ទង​នឹង​រឿងនេះ ស​ម៉ី​ខ្លួន​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ley Ley Angel បាន​ចេញមក​បកស្រាយ​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ស្លៀក​ឈុត​សិច​ស៊ី​នេះ ទាំង​ខណៈពេល Live យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ផ្ញើ​ទៅកាន់​អ្នក​មិន​ពេញចិត្ត​ទាំងអស់ ថា សម្លៀកបំពាក់​ថ្ងៃមុន​ដែរ​ខ្ញុំ​ពាក់​នោះ វា Sexy មែន​តែ​ក៏​មូលហេតុ​ដែរ​ថ្ងៃនោះ​,​ខ្ញុំ​បាន​ក្រុមហ៊ុន​ថតរូប​១​កន្លែង សុំឱ្យ​ធ្វើជា Model Fashion ឱ្យ​គាត់​បន្ទាប់ពី​ថត ភ្លាមៗ​នោះ​,​ខ្ញុំ​ក៏​ប្រញាប់​មក Birthday មិត្ត​របស់ខ្ញុំ ៣​កន្លែង ក៏​ខ្ញុំ​ស្លៀកពាក់​ឈុត​នេះ​មក​តែម្តង​,​សុំ​មេត្តា​កុំ​ចាំតែ​រិះគន់​នឹង​បំបាក់​ផ្លូវចិត្ត​បានទេ​? ខ្ញុំ​មិនមែនជា​តារា ក៏​មិនមែន​អ្នកល្បី​ទេ ជា​មនុស្ស​ធម្មតា​,​ខ្ញុំ​ជា​អ្នកលក់​សម្លៀកបំពាក់ Online ប៉ុណ្ណោះ​,​តើ​មូល​ហេតុអ្វី​ខ្ញុំ​មិនអាច​ស្លៀក​ឈុត​ដែរ​ខ្ញុំ​មាន​លក់​នេះ​បាន​?​តែ​ខ្ញុំ​ពាក់​បែបនេះ​ក៏​វា​មិនទាន់​ដល់​កំរិត​ដូច​ពាក់ Bikini ណា​,​តើ​គ្រាន់តែ​ពាក់​បែបនេះ​ខូច​វប្បធម៌​ដែរ​មែន​?​ខ្ញុំ​មិនមែន​ពាក់ Bikini ចូលរួម​កម្មវិធី​គេ​ណា​,​ហើយ​ជាទូទៅ​ខ្ញុំ​តែងតែ Live និយាយ​លេង​នៅពេល​ចូលរួម​កម្មវិធី អ្វី​ក៏ដោយ​ជាមួយ​មិត្ត​ខ្ញុំ​,​បើ​បងប្អូន ប្រុស​ស្រី ណា​មិន​ពេញចិត្ត​អូស​រំលង​ចោល​ទៅ​,​ខ្ញុំ​មានបាន​ទៅធ្វើ​អី​ឱ្យ​អ្នក​មក​ស្អប់​ខ្ញុំ​ណា​មែន​ទេ កុំ​សុខៗ​មក​ថា​ឬ​ជេ​ដោយ​គ្រាន់តែ​ឃើញ​ខ្ញុំ​ពាក់​បែបនេះ​,​ចង់​សួរថា​បងៗ និង​ប្អូន​នារី ដែល​ត្រឹមត្រូវ​មិន ចេះ​ស្លៀកពាក់​បែប​និង​សុទ្ធតែ​ត្រឹមត្រូវ​មែន ខ្ញុំ​កើតមក​ក្នុង​ជីវិត​របស់ខ្ញុំ បើ​គិតថា​មិនល្អ ក៏​តាមចិត្ត សំខាន់​ខ្ញុំ​ដឹងថា​ខ្លួន​ខ្ញុំ​ជា​អ្នកណា​ទៅបាន​ហើយ​,​នេះ​ជា​រូប​ដែរ​ខ្ញុំ​ថត​ក្នុង STUDIO ….» ៕​

Leave a Reply

Your email address will not be published. Required fields are marked *