ថា​មែនៗ​! ហួសចិត្ត​នឹង​ទង្វើ​ចេតនា​បញ្ចេញ​ដើមទ្រូង​ដ៏​ឥត​កេរ្តិ៍ខ្មាស​របស់​នារី​ម្នាក់​ខ្លាំងពេក បុរស​ម្នាក់​ចេញ​វីដេអូ​​ចង់​​ផ្តាំ​​ផ្ញើ​​ទៅកាន់​​នាង​ថា​…

​រឿង​ការ​ស្លៀកពាក់​សិច​ស៊ី ជាពិសេស​ចេតនា​បង្អួត​បញ្ចេញ​ល្វែងលើ​ដ៏​មិន​សមរម្យ​របស់​នារី​ខ្មែរ​វ័យៗ​ក្មេង​មួយចំនួន​កន្លងៗ​មក តែង​បង្ក​ការរិះគន់​យ៉ាងខ្លាំងៗ​នៅលើ​បណ្តាញ​សង្គម ។

​ជាក់ស្តែង ថ្មីៗ​នេះ ស្រី​ស្រស់​ម្នាក់​ទៀតហើយ បាន​បង្ក​រលក​រិះគន់​យ៉ាង​ចាស់ៗ​ដៃ ចំពោះ​ទិដ្ឋភាព​ស្រី​រូបនេះ​ឡាយ​វីដេអូ​ទៅកាន់​សាធារណៈជន​ក្នុង​បណ្តាញ​សង្គម ដោយ​ពាក់អាវ «​ចំហរ​» ដើមទ្រូង​លេចចេញ​ក្បាល​ឡឹមៗ ។ ហើយ​ក្នុងខណៈ​ពេលនោះ នាង​ធ្វើជា​ខំព្យាយាម​យកដៃ​ទាញ​អាវ​បិទបាំង ប៉ុន្តែ ទោះយ៉ាងណា ដោយសារតែ​ម៉ូដ​អាវ​វា​ចំហរ​អូ​តូ​ទៅហើយ ហេតុនេះ អ្វីៗ​ពុំ​អាច «​បង្រួម​» បានឡើយ ។

​យ៉ាងណាមិញ ទង្វើរ​ឥត​កេរ្តិ៍ខ្មាស​មាន​ចេតនា​ចង់​ល្បី​តែ​គ្មាន​តម្លៃ​ជា​ស្រី​សូម្បី​បន្តិច​របស់​នារី​រូបនេះ បានធ្វើ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​មានការ​ហួសចិត្ត​ខ្លាំងពេក ក៏​បានចេញ​វីដេអូ​និយាយ​អប់រំ​យ៉ាងច្រើន ។​

​បុរស​ខាងលើ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vannak MC បាន​បង្ហោះ​វីដេអូ អម​ជាមួយ​ចំណងជើង​ថា​៖ «​បាន​អី​មកវិញ​អូន​បាត់​តម្លៃ​ជា​ស្ត្រី​ខ្មែរ​អស់ហើយ​ហេតុអ្វី​បានជា​អូន​ស្លៀកពាក់​បែប​ហ្នឹង​កែប្រែ​ចេញ​អូន​កុំអោយ​ធ្លាក់​តម្លៃ​ស្ត្រី​ខ្មែរ​អូន​» ៕

Leave a Reply

Your email address will not be published. Required fields are marked *