​ថា​មែនៗ​! ស្រី​ស្អាត​ដែល​បានប្រកាស​សុខចិត្ត​ព្រម​ប្រគល់​ខ្លួន ដល់​អ្នក​ដែល​ចាប់​ឃាតករ​សម្លាប់​ក្មេង​ទាំងពីរ ពេលនេះ​នាង​ចេញមុខ​បកស្រាយ​ហើយ​…

​ប្រិយមិត្ត​ជាច្រើន​បានដឹង​ហើយ ចំពោះ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Kan Keo Kan Keo បានខ​មិន​ថា​នឹង​សុខចិត្ត​ដេក​ជាមួយ​អ្នកមាន​ស្នាដៃ ដែល​ចាប់បាន​ឃាតករ​រំលោភ និង​សម្លាប់​ក្មេងៗ​ស្រី​ប្រុស​២​នាក់​ដែល​បងប្អូន​បង្កើត​នឹង​គ្នា នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។​

​ការនិយាយ​បែបនេះ​របស់​ស្រី​ស្អាត​រូបនេះ គេ​ពុំ​ដឹងថា នាង​និយាយ​លែង ឬ មែនទែន​នោះទេ ។ ព្រោះ​កន្លងមក ធ្លាប់មាន «​ស្រី​ស្អាត​» ម្នាក់​បាន​បង្ហោះ​សារ​ថា នឹង​សុខចិត្ត​ប្រគល់​ខ្លួន ៣ ខែ ដល់​អ្នក​ចាប់បាន​ជនល្មើស ក្នុង​រឿងរ៉ាវ «​ចំប៉ី​ខ្មៅ​» ដែល​បាន​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​សាហាវ ។ ប៉ុន្តែ ក្រោយមក ទើប​ដឹងថា ស្រី​ស្អាត​នោះ​តាមពិត​គឺជា​ខ្ទើយ ដែល​បាន​ចេញមក​បកស្រាយ​ថា រូបគេ​ពិតជា​សុខចិត្ត​ប្រគល់​ខ្លួន​មែន គឺ​ទៅ​ជួយ​បោស​ផ្ទះ ដាំបាយ លាងចាន បោក​ខោអាវ ជាដើម ។​

​តែ​ដោយឡែក សម្រាប់​ស្រី​ស្អាត​នេះ​វិញ បន្ទាប់ពី​បានប្រកាស​ដូច​បាន​ជម្រាបជូន​ខាងលើ ស្រាប់តែ​ពេលនេះ នាង​បាន​ចេញមុខ​បកស្រាយ​ដូច្នេះ​ថា​៖ «​សុំទោស​ផង​មិន​ចង់​ល្បី​ព្រោះតែ​រឿង​នឹង​ទេ​comment លេង​ទេ​តែ​អ្នកយក​ពត៌មាន​យក​រូប​ញុ​ម​ទៅ​ផុស សុំទោស​បងប្អូន​ក្នុងសង្គម​Facebook» ។​

​គួរ​រម្លឹក​ផងដែរ​ថា ឃាតករ​ឈ្មោះ មាង វិចិត្រ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ដែល​បាន​រំលោភ​សម្លាប់​បងប្អូន​២​នាក់​ប្រុស​ស្រី​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច សហការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជាមួយ​ក្រុម​ជំនាញ​របស់​អង្គការ CPU ចាប់ខ្លួនបាន​នៅក្នុង​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ៕​

Leave a Reply

Your email address will not be published. Required fields are marked *