​ទីបំផុត​! បុរស​ដែល​ជះ​និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ​​កញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ជាមួយសំណង​​​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ (​វីដេអូ​)

​រឿងរ៉ាវ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ដែល​កញ្ញា​បាន​រង​ទទួល​ការ​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ ពី​សំណាក់​បុរស​ម្នាក់ ស្ថិតក្នុង​ភោ​ជ្ជ​នី​យ៍​ដ្ឋា​ន ( សមុទ្រ​) ក្បែរ​មន្ទីរពេទ្យ​កុមារ កាលពី​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស បាន​ដល់ទី​បញ្ចប់​ហើយ ខណៈ​ភាគី​ជា​ជនបង្ក​បាន​ចូលខ្លួន​សុំទោស​ជា​សាធារណៈ ។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ នេះ កញ្ញា ទេព បូ​ព្រឹក្ស ដោយមាន​ការចូលរួម​សម្របសម្រួល​ដោយ​ប្រធាន​សមាគម​សិ​ល្បះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏ដូចជា​មេធាវី​របស់​កញ្ញា និង​ពាក់ព័ន្ធ​ដទៃទៀត បានសម្រេច​ធ្វើ​ស​ន្និសិទ​កាសែត ដើម្បី​បញ្ចប់​ជម្លោះ ដោយ​ភាគី​បង្ក​ឈ្មោះ ចេង រស្មី និង ថៅកែ​ហាង “​សមុទ្រ​” បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ជាមួយនឹង​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ ៕

Leave a Reply

Your email address will not be published. Required fields are marked *