អុញ​នោះ ចប់​បាត់​! នាយ​តាក់ស៊ី ត្រូវ​ក្រសួង​ធម្មការ និង​សាសនា មិន​អនុញ្ញាត​ឲ្យ​បួស​នោះទេ ព្រោះ​សំអាងថា​…

​ប្រិយមិត្ត និង​មហាជន ក៏ដូចជា​អ្នកគាំទ្រ​យ៉ាងច្រើន បានទទួល​ជ្រាប​រួចហើយ គ្រា​ដែល​នាយ តាក់ស៊ី តារា​កំប្លែង​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN ធ្វើ​ឲ្យ​រញ្ជួយ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន ទាក់ទង​ករណី​លោក​ធ្វើការ​សម្រេចចិត្ត​លាង​ឈប់​ពី​អាជីព​កំប្លែង និង​សូម្បី​លះបង់​ប្រពន្ធ​កូន​ឲ្យ​សាង​ជីវិត​ថ្មី ទៅ​សាង​ផ្នូ​ស​អស់​មួយជីវិត ព្រោះតែ​ហេតុផល​ពីរ គឺមាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​អស់​រយៈពេល​ជិត​១០​ឆ្នាំ មិនដឹងថា​ថ្ងៃ​ណា​ស្លាប់ និង​មួយទៀត ព្រោះតែ​និស្ស័យ​តាំងពី​នៅ​ក្មេង​មក​ម្លេះ ។​

​តាម​គម្រោង តារា​កំប្លែង CTN នាយ តាក់ស៊ី នឹង​គ្រោង​លា​ប្រពន្ធ​កោរសក់​សាង​ផ្នួស​អស់​មួយជីវិត នៅ​ថ្ងៃទី​១៥ ខែឧសភា នេះ ។ ប៉ុន្តែ អ្វីៗ​ត្រូវបាន​អាក់ខាន​ទៅវិញ ព្រោះតែរ​សួង​ធម្មការ និង​សាសនា មិន​អនុញ្ញាត​ឡើយ ។​

​យោងតាម​អ្នកនាង​ភី​ម បាន​ប្រាប់​សារ​ព័ត​មាន​ក្នុងស្រុក កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ម្សិលមិញ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ « ប្តី​ខ្ញុំ (​នាយ​តាក់ស៊ី​) គ្រោង​ទៅ​បួស​នៅ​ថ្ងៃទី​១៥ ខែឧសភា ហ្នឹង​មែន នៅ​វត្ត​គល់​ទទឹង ខេត្តកណ្តាល តែ​ឥឡូវនេះ បាន​អាក់ខាន​វិញ​ហើយ ព្រោះ​ខាង​ក្រសួង​ធម្មការ និង​សាសនា មិនទាន់​អនុញ្ញាតឱ្យ​គាត់​បួស​ពេល​ហ្នឹង​បានទេ ដោយ​ក្រសួង​យល់ឃើញថា ទាល់តែ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន ទើប​គាត់​អាច​បួស​បាន ។ តែ​សម្រាប់​ខ្ញុំ​ដូចជា​មិន​យល់​សោះ ព្រោះ​កន្លងមក អ្នកបួស​ក្រែង​បួស​ហើយ បាន​ទៅ​រៀន​ធម៌ ចុះ​ម៉េច​បាន​ពេលនេះ ក្រសួង​តម្រូវឱ្យ​រៀន​ធម៌​ឱ្យ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន​អីចឹង ? ត្រង់​ហ្នឹង​ខ្ញុំ​មិន​យល់​ដែរ​…» ។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ប៉ុល សា​រឿង ហៅ​នាយ តាក់ស៊ី អាយុ ៤២ ឆ្នាំ បាន​ចាប់ដៃ​សាង​ជីវិត​ប្តី​ប្រពន្ធ​ជាមួយ​អ្នកស្រី លាប សោ​ភ័​ណ្ឌ ហៅ​ភី​ម អាយុ​៣១​ឆ្នាំ អស់​រយៈពេល​ជាង ១០ ឆ្នាំ ហើយ និង​ទទួលបាន​ចំណងដៃ​កូនប្រុស​ម្នាក់ ឈ្មោះ​រឿង ជី​វ័​ន្ត អាយុ​១៤​ឆ្នាំ ៕​

Leave a Reply

Your email address will not be published. Required fields are marked *