មហាសេដ្ឋី Jack Ma ត្រូវបាន​បណ្តាញ​សង្គម​ចិន​ចោទសួរ​ត្រឡប់​វិញ​ថាៈ រឿង​រៀបការ​មាន​កូនលោក​ធ្វើបាន តែ «​ប្រតិបត្តិការ​១​សប្តាហ៍​៦​ថ្ងៃ ហើយ​ឲ្យ​…​វែង​អន្លាយ​» ទៀត ពីមុនមក​លោក​មាន​ធ្វើបាន​ដែរឬទេ​!?

​នៅ​ថ្ងៃទី​១០ ឧសភា កន្លងមក Alibaba បានរៀបចំ​អាពាហ៍ពិពាហ៍​ជា​សមូហភាព​ដល់​គូ​ស្វាមីភរិយា​ថ្មី​ជាង ១០០ គូ នា​ស្នាក់ការ​កណ្តាល​រប​ស់​ក្រុមហ៊ុន ។ លោក Jack Ma បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថាៈ «​អាពាហ៍ពិពាហ៍​ពុំមែន​ដើម្បី​សន្សំទ្រព្យ មិនមែន​ដើម្បី​ទិញ​ផ្ទះ ទិញ​ឡាន​ទេ តែ​ដើម្បី​មានកូន​!» ។​

​តាម​លោក Ma គឺ​កូន​ជា​វត្ថុ​មិនអាច​កាត់ថ្លៃ​បាន ។ ជានិច្ចកាល​ត្រូវ​ចងចាំ​ថា អ្វីៗ​គ្រប់យ៉ាង​អាច​របស់​អ្នកផ្សេង ហើយ​ទាំងអស់នោះ សុទ្ធសឹង​ជា​ក្លែងក្លាយ ។ មានតែ​កូន​ទេ​ជា​របស់​យើង​ពិត ។ ត្រូវ​មានកូន​បន្ថែម ។​

​លោក​ពោល​បន្តៈ «KPI ដំបូង របស់​អាពាហ៍ពិពាហ៍ សុច​នាករ​ដំបូង គឺ​ត្រូវមាន​លទ្ធផល នោះ​គឺ​បង្កើតកូន​» ។ លោក​បន្ថែម ហើយ​នេះ​ជា​ប្រយោគ​ត្រូវបាន​គេ​ចោទសួរ​វិញ ។ លោក​ថាៈ ត្រូវតែ 669 ដើម្បី​រក្សា​សុភមង្គល​គ្រួសារ ។ តួលេខ​នេះ​ចង់​ចង្អុល​ប្រាប់​ពី​រូបមន្ត​ថែទាំ​សុភមង្គល​គឺ​៖ រួមភេទ ៦ ដង រយៈពេល ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ ហើយ​អូសបន្លាយ​កាន់តែ​យូរ​កាន់តែ​ល្អ​! (​លេខ ៩ តំណាង​ឲ្យ​អាយុ​វែង​នៅ​ចិន​) ។​

​ចំណោទ​សួរ​បក​ត្រឡប់ គឺ​គេ​ថាៈ ទៅ​មិន​រួច​ទេ​! ព្រោះតែ​តួលេខ ៩៩៦ បកស្រាយ​តាម​ចិន​គឺៈ ព្រឹក​ធ្វើការ​ពិ​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៩ យប់ ហើយ ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ តើ​នៅមាន​ឋា​ម​ពល​អ្វី​ទៀត​មេ​! ។​

​សំរាប់​កម្ពុជា​យើង​វិញ តើ​មាន​អ្នកណា​ជ្រើស​យក 669 គ្រា​ដែលមាន​លេខ​បក​គឺ 996! ។​

​ប្រហែលជា​…​គ្មានទេ​! ៕ បូព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *