អូន ឆវី បន្ត​ឈឺ​ចាប់​នឹង​បុរស​​ម្នាក់​ទៀត ដែល​ហ៊ាន​បរិហាកេរ្តិ៍​នាង​ទាំងគ្មានភស្តុតាង «​កាលពី​១​ឆ្នាំមុន នាង​ប្រកា​សលក់​… ដោយ​​ដាក់​លេខ​ទូរស័ព្ទ​ទៀតផង​» (វីដេអូ)

​ប្រិយមិត្ត និង​មហាជន​ជាច្រើន ប្រាកដជា​បានដឹង​ហើយ រឿងរ៉ាវ​ដ៏​ក្តៅគគុក​មួយ​របស់​ស្រី​ស្អាត​លក់​ផលិតផល​សម្រក​រាង និង​ឡេ​សា​ច់ស ដែល​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា ជាមួយបុរស​ម្នាក់​ដែល​បានខ​មិន​សួរ «​កាត់​» ជាមួយ​សញ្ញា $$ (​មានន័យថា ប៉ុន្មាន​ដុល្លារ​?) ដែល​ធ្វើ​ឲ្យ​នាង​ចោទប្រកាន់ថា ជា​ទង្វើ​មើលងាយ​រូបនាង​ប្រៀប​ទៅនឹង​ស្រីលក់ខ្លួន​តែម្តង ។​

​ទោះយ៉ាងណា ក្រោយ​ឃើញ​ស្រី​ស្អាត​រូបនេះ​បង្ហោះ​សារ​ប្រតិកម្ម​ខ្លាំង​នឹង​អ្វីដែល​ខ្លួន​បាន​សួរ ($$) ក្នុងន័យ​ត្រឹមត្រូវ​សោះ បុរស​រង​ការចោទប្រកាន់​បានខ​មិន​តប​ទៅវិញ​ថា​៖

​«​គ្រាន់តែ​ញុ​ម​ដាក់​$$​នឹង អ្នកឯង​គិតថា​ញុ​ម​សួរ​ពី​អី ចុះ​អ្នកឯង​នឹង​ចង់ល​ក់អី​វិញ ញុ​ម​មិនបាន​សួរ​អ្នកឯង​លក់ខ្លួន​ប៉ុន្មាន​ណា ហេតុ​អី​បានមក​ថា​ខ្ញុំ​គ្នាន​សិទ្ធិ​សួរ $$$? អ្នកលក់​កាហ្វេ​សំរក​រាង ហេ​ី​យ​ខ្ញុំ​ចង់​ទិញ​អោយ​ប្រពន្ធ​ខ្ញុំ​ប្រេ​ី អោយមាន​រាង​ស្អាត​ដូច​អ្នក​ដែរ ចឹ​ង​ហេ​ី​យ​បាន​ខ្ញុំ​ឆាត​សួរ​អ្នក​ពី​តំលៃ ហេតុអ្វី​បាន​ចោទ​ខ្ញុំ​ថា​ខ្ញុំ​សួរ​ពី​តំលៃ​ខ្លួន​អ្នក​? ពាក្យ​ត្រង់​ដែល​បញ្ជាក់ថា​ខ្ញុំ​សួរ​ពី​តំលៃ​ខ្លួន សូម​គិតពិចារណា​អោយបាន​វែងឆ្ងាយ​ផង​មុន​ផុស​ថា អោយគេ​» ។​

​ដោយឡែក ខណៈ​ឃើញ​រឿងរ៉ាវ​នេះ​កំពុង​ផ្ទុះឡើង ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ So Vanna Try បាន​ចូល​ខ​មិន​ជាន់​បន្ថែម​ជាមួយ​ពាក្យ​បរិហាកេរ្តិ៍​នាង​ថា​៖ «​ហាក​ឈ្មោះ​អូន​ឆវី​នឹង​បើតាម​ខ្ញុំ​ចាំ​ប្រហែល​1​ឆ្នាំមុន គាត់​ប្រកា​សលក់​….​ព្រមទាំង​ដាក់​ទាំង​លេខ​phone​ទៀត​» ។ នៅពេល​ឃើញ​គាត់​ចេញមក​បរិហាកេរ្តិ៍​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​បែបនេះ នាង​ក៏​ប្រញាប់​ខ​មិន​ឆ្លើយ​តបត​ជាមួយ​ហេតុផល និង​ព្រមទាំង​គំរាម​ប្តឹង​ទៀតផង ។ ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​រូបនេះ បន្ទាប់មក ក៏បាន​ធ្វើការ​សុំទោស​ជាមួយ​ពាក្យ «​ភាន់ច្រឡំ​» ។​

​ទោះយ៉ាងណា ស្រី​ស្អាត ឆវី ពិតជាពុំ​អាច​រំសាយ​កំហឹង​ និងអត់ឱន​ទោសកំហុស​ដល់​បុរស​នោះបានទេ ព្រោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​ពូ​គ្មាន​សិទ្ធ​បរិហា​កេ​រ្តី​ខ្ញុំ​ជា​សារ​ធាណៈ​ទេ​😭​ពូ​អា​ចខ​មិន​ជេ​ខ្ញុំ​បានតែ​នេះ​ពូ​ធ្វើការ​ស្មាន​ប៉ះពាល់​ដល់​កិ​ត្ត​យស​ខ្ញុំ​😭​ពូ​ត្រៀម​ទៅ​ពូ​😭​ច្បាប់​មិន​ដោះស្រាយ​រឺ​ដោះស្រាយ​ចាំមើល​ចុះ​😭​ពូ​យក​រឿង​ដាក់ខ្លួន​😭​ទាំង​ខ្ញុំ​មិន​ស្គាល់​ពូ​ជា​អ្នកណា​ទេ​😭» ៕​

Leave a Reply

Your email address will not be published. Required fields are marked *