លោក អ៊ឹម ជីវ៉ា ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ឯ​.​ឧ ស ថេត ចំពោះ​ទង្វើ​បុរស​ម្នាក់​គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ​កញ្ញា ទេព បូ​ព្រឹក្ស ខណៈ​លោក ថៃ នរៈ​សត្យា ពន្យល់ថា​… (វីដេអូ)

​ករណី​បុរស​ម្នា​ក់បាន​យក​ស្រា​បៀរ​ជះ និង​គប់​ទៅលើ​តារាចម្រៀង​ស្រី កញ្ញា ទេព បូ​ព្រឹក្ស ខណៈ​នាង​កំពុង​ច្រៀង​នៅលើ​ឆាក​តន្ត្រី នៃ​ភោជនីយដ្ឋាន​មួយ​យីហោ “​សមុទ្រ​” នៅក្បែរ​មន្ទីរពេទ្យ​កុមារ​ជាតិ កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ បាន​កំពុង​ធ្វើ​ឲ្យ​កក្រើក​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចុះផ្សាយ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នឹង​ទង្វើ​មិន​សមរម្យ​នេះ​ផងដែរ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មាន​ចំណាត់ការ​ទៅលើ​រឿង​បុរស​ម្នាក់ បាន​គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ តារាចម្រៀង​ទេព បូ​ព្រឹ​ក្យ ។​

​ដោយឡែក លោក ថៃ នរៈ​សត្យា បាន​ផ្តល់បទសម្ភាសន៍ដល់​​សារព័ត៌មាន​ក្នុងស្រុក​ចំពោះ​ករណីនេះ​ផងដែរថា​៖ «​ករណី​គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ​កញ្ញា ទេព បូ​ព្រឹក្ស ជា​អង្គ​រឿង​តូច​មួយ តែ​ការ​បំប៉ោង​ទៅជា​ប៉ុណ្ណា​ក៏បាន​ដែរ បើសិន​មាន​ចេតនា​បំប៉ោង ការ​ផ្លុំ​ឡើង​អោយ​ឆេះ​សន្ធោសន្ធៅ​វា​ជា​ការងាយ​ទេ តែ​ប្រយ័ត្ន​ពិបាក​ពន្លត់ គួរ​រំងាប់​វា​ជាជាង​ពង្រីក​វា​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *