ទៀតហើយ​! តើ​ពិត​ទេ​? កម្មករ​ឈឺ​ទៅរក​សេវា​ពេទ្យ ប​.​ស​.​ស តែ​ចាប់តាំងពី​ម៉ោង​១២​រហូតដល់​៥​ល្ងាច គ្មាន​ឃើញ​គ្រូពេទ្យ​ណា​មក​មើល​សោះ​!!

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ ប​.​ស​.​ស​. គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែលមាន​បេសកម្ម​បម្រើសេវា​ផ្នែក​សាធារណៈ​មាន​លក្ខណៈ​សង្គម ដែលមាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​អាណាព្យាបាល​ផ្នែក​បច្ចេកទេស និង​ព្រមទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អាណាព្យាបាល​ផ្នែក​ហិរញ្ញវត្ថុ ។ គោលបំណង​គឺ​ដើម្បីឱ្យ​សមាជិក ប​.​ស​.​ស​. ទាំងអស់​យល់ដឹង​អំពី​អត្ថប្រយោជន៍ ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​បែបបទ​នៃ​ការទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ រួមទាំង​នីតិវិធី​នៃ​ការទទួល​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ

Read more

ហួសចិត្ត​! ព្រោះតែ​ប្រុស​ឈ្មោល ទំពាំង​ខ្ចីៗ​តែ​រលួយ​គល់​នៅ​ស្រុកស្រែ ណាត់​មក​វ៉ៃ​គ្នា​យ៉ាង​សាហាវ និង​សម្តី​ចេញមក​ហួសថ្លែង​… (​វីដេអូ​)

​ពិតណាស់ យុវវ័យ​ជំទង់ៗ​ទាំងប្រុស​និង​ស្រី​បច្ចុប្បន្ន គេ​សង្កេតឃើញថា បាន​ប្រើប្រាស់​គ្រឿងញៀន ផឹកស្រា ចូល​ក្លឹប ខារ៉ាអូខេ និង​ច​រិ​ក​ទំនើង​អាង​វាយ​កាប់​ចាក់​ជា​បក្ខ​ជា​ក្រុម ក្រៅ​សាលារៀន ជាពិសេស​នៅតាម​តំបន់​ស្រុកស្រែ បាននិងកំពុង​មានកា​រ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។​ ​ជាក់ស្តែង ដូចជា​ក្មេងស្រីៗ​ស្រុកស្រែ​វ័យ​ជំទង់ៗ​ទាំងនេះ ដែល​ស្ថិតក្នុង​វ័យ​សិក្សា​បឋម និង​អនុវិទ្យាល័យ​ប៉ុណ្ណោះ ព្រោះតែ​ដើម្បី​ប្រុស​ឈ្មោល បាន​បង្កើតជា​រឿង​ចង​មុខយក្ស​ដាក់គ្នា រហូត​ឈានដល់​ណាត់​មក​វ៉ៃ​គ្នា នៅ​កន្លែង​ស្ងាត់​ក្រៅ​ភូមិ​យ៉ាង​សាហាវ

Read more

តារា​ហ្វេ​ស​ប៊ុ​ក​តែងតែ​ធ្វើ​វីដេអូ​អប់រំ​លើ FB និង Youtube បែកគំនិត​ឆក់​ទូរស័ព្ទ ហើយ​បដិសេធថា​ខ្លួន​មិនបាន​ប្រព្រឹត្ត ស្រាប់តែ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញថា​ធ្លាប់មាន​ប្រវត្តិ​…. (​វីដេអូ​)

​ប្រិយមិត្ត​ភាគច្រើន​ជា​យុវវ័យ ពិត​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ ខណៈពេល​ដឹងថា យុវជន​ម្នាក់​ដែល​ធ្លាប់​តែង​ធ្វើ​វីដេអូ​អប់រំ​គេ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ស្រាប់តែ​ពេលនេះ រូបគេ​បែរជា​បែកគំនិត​ក្លាយជា​ចោរឆក់​តាម​ដងផ្លូវ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់វាយ​ឡើង​ទ្រោម មុនពេល​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​ ​យោងតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចោរ​ស្ទាវ​រូបនេះ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ស្ត្រី​គ​ថ្លង់​ម្នាក់ និង​ក្រុមគ្រួសារ កំពុង​ជិះ​កង់​បី​ឥណ្ឌា បណ្ដាលឱ្យ​ក្រឡាប់ និង​ជិះ​រត់​រេ​ចង្កូត​ដួល ក៏ត្រូវ​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​ចាប់ខ្លួនបាន ស្វាគមន៍​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជេ​ី​ង របួស​បែក​មុខ​បែក​មាត់

Read more

ចិត្ត​ច្រឡំ​មន្ទីរពេទ្យ​ចុះ! ពន្ធ​ធនាគារ​ព្រៃ​ស​ថ្មី ពិតជា​ទំនើប​មែន បន្ទប់​១​គ្រែ​៤​ឡូយ​ណាស់​ មិនចាញ់ផ្ទះសំណាក់ប៉ុន្មាន!! 

​ដោយ​មើលឃើញថា កំណើន​អ្នកទោស​កើនឡើង​ហួសកំណត់ និង​ចង្អៀត​ណែន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស (​ម​១) ហេតុនេះ ដើម្បី​ដោះស្រាយ​ការងារ​នេះ ក្រសួងមហាផ្ទៃ​បានសម្រេច​សាងសង់​ពន្ធនាគារ​បន្ថែ​ម​មួយទៀត​នៅក្បែរនោះ ។​ ​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញវត្ថុ នៃ​ក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​គម្រោង​វិនិយោគ​សាងសង់​អគារ​ស្នាក់នៅ​ពន្ធនាគារ រវាង​ក្រសួងមហាផ្ទៃ និង​ក្រុមហ៊ុន

Read more

កុំ​ដាច់ចិត្ត​ស៊ែរ​! នារី​ម្នាក់​ជ្រុះ​កាបូប​នៅមុខ​ហាង​ស្មា​ត​ផ្លូវ​មុនី​វង្ស ហេតុនេះ​បើ​បងប្រុស​ដែល​រើស​បានៗ​ឃើញ សូម​ឲ្យ​គាត់​វិញ​ផង ព្រោះ​ក្នុងនោះ​ក្រៅពី​លុយ​គឺមាន​….

​នារី​ម្នា​ក់បាន​ដើរ​ចេញពី​ហាង​ស្មា​ត​មួយកន្លែង នៅ​ផ្លូវ​មុនី​វង្ស នា​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៃដន្យ នាង​ក៏បាន​ជ្រុះ​កាបូ​លុយ ចេញ​ពីសា​កាដូ​ស្ពាយ​ដោយ​ពុំ​ដឹង​នោះទេ ។ ប៉ុន្តែ នៅ​ខណៈ​ពេលនោះ ក៏មាន​បុរស​ម្នាក់​ដែល​ចូលមក​យក​ម៉ូតូ ចាកចេញ​ដែរ បាន​រើស​បាន ។​ ​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chandy

Read more

សម្តេច ហ៊ុន សែន​៖ បញ្ហា​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ទោះ​មាន​លោក គួច ចំរើន ១០០ នាក់ ក៏​ទៅ​មិន​រួច​ដែរ បើ​គ្មាន​….

កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន ៣៤ ខ្សែ នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​ ​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន ៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ​នេះ​ផងដែរ សម្តេច​តេ​ជោ​បាន​ថ្លែងថា បញ្ហា​ខូចខាត​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ទោះ​មាន​អភិបាលខេត្ត​ដូចជា​លោក

Read more

​អ្នកគ្រូ​ម្នាក់​បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ចំពោះ​គម្រប​សៀវភៅ​មួយ ព្រោះតែ​ដើម្បី​​​​ទាក់ទាញ​​ការ​ចាប់អារម្មណ៍​​ដាក់​រូប​បែបនេះ​…..

​អ្នកគ្រូ​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើការ​រិះគន់ ទៅនឹង​គម្រប​សៀវភៅ​មួយ ព្រោះតែ​ត្រូវបាន​បោះ​ពុ​ម្ភ​ដាក់​រូប​តារាចម្រៀង Kpop ស្ថិតក្នុង​ឯកសណ្ឋាន​សិស្សសាលា​លក្ខណៈ​សំពត់​ខើច​ខ្ចី ដោយ​អ្នកគ្រូ​ចាត់ទុកថា នេះ​គឺ​វា​ជា​វិធី​ទាក់ទាញ​ដ៏​មិន​សមរម្យ ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សិស្ស ។​ ​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Yok Punleu» បាន​បង្ហោះ​រូបភាព​ប្រៀបធៀប​រវាង​ភាពត្រឹមត្រូវ និង​មិនល្អ អម​នឹង​សំណេរ​រិះគន់​ដើម្បី​ស្ថាបនា​យ៉ាង​ដូច្នេះ​ថា​៖ «​សៀវភៅ ជា​សម្ភារៈ​សម្រាប់​ប​ម្រេ​ី​ឱ្យ​ការរៀនសូត្រ​របស់​សិស្ស និស្សិត​ទូទាំងប្រទេស​នីមួយៗ​។ រូបភាព​ដែល​ដាក់​នៅ​លេ​ី​ក្របសៀវភៅ​ក៏​គួរតែ​ជា​រូបភាព​ដែលមាន​ប្រយោជន៍​និង​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការទាញយក​ចំណេះដឹង ឬ​យ៉ាងហោចណាស់​វា​មិន​បណ្តាលឱ្យមាន​ការប៉ះពាល់​សម្រាប់​ការរៀនសូត្រ​របស់​សិស្ស

Read more

នុះ​! បុរស​ម្នាក់​ចេញមុខ​ដាក់​ជីវិត​ជាមួយ​ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ថា បើ​គណនា​ផ្ទៃក្រឡា​ទៅ​លើសពី ១៨១,០៣៥ ម៉ែត្រការ៉េ កុំថាឡើយ​ត្រឹម​ចៀរ​ស្បែក ទោះ​កាត់​ក្បាល​ក៏​ហ៊ាន ចុះបើ​ខ្វះ​វិញ​តើ​….!?

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ ចំពោះ​រូបភាព​របស់​យុវវ័យ​មួយក្រុម នាំគ្នា​សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា និង​បញ្ជាក់​ទី​ក្រឡា​ផ្ទៃ ១៨១,០៣៥ ម៉ែត្រការ៉េ នៅលើ​ដងខ្លួន ឃើញថា​ទទួលបាន​ការចាប់អារម្មណ៍ និង​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន ។​ ​យ៉ាងណាមិញ ក្រោយ​ឃើញ​ក្មេងៗ​សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា និង​ចារ​ក្រឡា​ផ្ទៃដី​ប្រវត្តិសាស្ត្រ​បែបនេះ ស្រាប់តែ​ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានចេញ​ប្រតិកម្ម​បែបនេះ​ថា​៖ «គាត់​សាក់​ផ្ទៃដី​ស្រុក​ខ្មែរ ព្រោះ​ខ្លាច​ខ្មែរ​បាត់​ដី តែ​ពេលនេះ​រាជរដ្ឋាភិបាល​ថា​ដី​ខ្មែរ​ធំ​ជាង​នេះ

Read more

នាំគ្នា​សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា​បញ្ជាក់​ផ្ទៃក្រឡា ១៨១,០៣៥ ម៉ែត្រការ៉េ ​ផ្អើល​ទឹក​ផ្អើល​ដី ស្រាប់តែ​ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ប្រតិកម្ម​បែបនេះ​ថា​….

​ក្នុង​បណ្តាញ​សង្គម​កំពុង​ចាប់អារម្មណ៍ និង​ស៊ែរ​យ៉ាង​ផុសផុល អម​ជាមួយនឹង​សារ​កោតសរសើរ​នូវ​គំនិត​មួយ​នេះ​យ៉ាងខ្លាំង របស់​យុវវ័យ​មួយចំនួន​ដែល​បាន​ចេះ​រក​នឹក​សាក់​ផែនទី​ប្រទេស​កម្ពុជា និង​បញ្ជាក់​ពី​ផ្ទៃក្រឡា ១៨១,០៣៥ គីឡូម៉ែត្រ​ការ៉េ នៅលើ​ដងខ្លួន​របស់​ពួកគេ ដើម្បី​បញ្ជាក់ថា ពួកគេ​ពិតជា​ស្រឡាញ់​ទឹកដី​ប្រទេស​កម្ពុជា ដោយ​មិន​ចង់​ឲ្យ​បាត់បង់​ដី​ពី​តួលេខ​នេះឡើយ ។​ ​ទោះយ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ស្រាប់តែ​គេ​ឃើញ​ឯកឧត្តម ខៀវ កាញ្ញារិទ្ធ

Read more

តើ​រំពឹង​អី​ទៀត​! បម្រើ​ជាតិ​ស្ទើរ​ពេញ​មួយជីវិត ពេល​ធ្លាក់ខ្លួន​ឈឺ​កាន់​ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណ ប​.​ស​.​ស ទៅរក​សេវា​នៅ​មន្ទីរពេទ្យ​ធំ​ខេត្តបាត់ដំបង បែរជា​គ្រូពេទ្យ​ទុកចោល​….

​ក្រុមគ្រួសារ និង​ក៏​ដូច​មហាជន​នៅក្នុង​បណ្តាញ​សង្គម បានធ្វើការ​រិះគន់​ទៅលើ​មន្ទីរពេទ្យ​ធំ​នៅ​ខេត្តបាត់ដំបង​យ៉ាង​ចាស់ដៃ​ថា ហេតុអ្វី​ឪពុក​របស់​ពួកគេ​សូម្បី​ជា​អតីតយុទ្ធជន​មាន​ប័ណ្ណ​ក្រីក្រ​សម្រាប់​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ នៅពេល​មាន​ធ្លាក់ខ្លួន​មាន​ឈឺធ្ងន់ធ្ងរ​ដោយ​ជំងឺលើសឈាម​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ កូនចៅ​ខំ​ដឹក​ទៅរក​សេវា បែរជា​មន្ទីរពេទ្យ​ធំ​នេះ​មិន​យកចិត្តទុកដាក់ ដោយ​ទុក​អ្នកជំងឺ​ចោល​យូរ រហូតដល់​ថ្នាក់​ទ្រាំ​មិនបាន កូនចៅ​ក៏​សម្រេចចិត្ត​ដឹក​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​វិញ ទាំង​ការឈឺចាប់ និង​ដង្ហោយ​រក​សប្បុរសជន​ជួយ​ទាំង​ទឹកភ្នែក​!?? ។​ ​ទាក់ទង​នឹង​ករណីនេះ កូនប្រុស​អ្នក​លោក ដិ​ប វឌ្ឍនៈ (​អ្នកជំងឺ​) បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយបាន​សរសេរ​រៀបរាប់ថា​៖

Read more