ដើមទុន​ខ្ទង់ពាន់​ដុល្លារ​ប៉ុណ្ណោះ តែ​ប្រមូល​ផល​វិញ​១​ឆ្នាំៗ​បាន​ប្រមាណ ៣ ម៉ឺន​ដុល្លារ​

​នេះ​ជាការ​ចែករំលែករ​ប់ស​និស្សិត​រៀន​ចប់​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ​ម្នាក់​នៅ​ប្រទេសជិតខាង​យើង ។ ទទួលបាន​សញ្ញាប័ត្រ​ក្នុង​ដៃ​ដើរ​ធ្វើការ​ឲ្យ​គេ​អស់​រយៈពេល ១៣ ឆ្នាំ គាត់​ទទួល​អារម្មណ៍​ថា បែបនេះ​ពុំ​អាច​ធូរធារ​បានឡើយ ពោលគឺ​ត្រឹម​មួយ​រស់ៗ​ប៉ុណ្ណោះ ។​

​តាម​ការសិក្សា​ទីផ្សារ​ក៏​ឃើញថា ផ្សិត​ជា​មុខទំនិញ​ដែល​ពេលណា​ក៏​ទីផ្សារ​មាន​តម្រូវការ​ដែរ ។ ជាមួយ​ដើមទុន​ប្រមាណ ១ ពាន់​ដុល្លារ ប៉ុណ្ណោះ គាត់​សម្រេចចិត្ត​… បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​ឯកសារ​បន្ថែម ។​

​ការដាំ​សាកល្បង​ដំបូង ពិតជា​ជោគជ័យ តែ​បរិមាណ​ត្រឹម​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ សាច់ញាតិ​ប៉ុណ្ណោះ ។ ប៉ុន្តែ ឥឡូវ គាត់​មាន​ផ្សិត ៤៥.០០០ ថង់ «​ក្នុងផ្ទះ​» ។​

Loading...

​ផ្តើម​ពី​ជោគជ័យ​នេះ គាត់​បាន​បន្ត​ការពង្រីក​ទាំង​បរិមាណ និង​យក​ថា​ប្រភេទ​ផ្សិត​ដែល​ទីផ្សារ​ត្រូវការ ។​

​ពិសេស គួបផ្សំ​នឹង​ការស្រាវជ្រាវ​ឯកសារ​បន្ថែម​ពី​ការដាំដុះ​ផ្សិត​លីង​ជឺ​របស់​កូរ៉េខាងត្បូង នោះ​គាត់​ក៏​ទទួលជោគជ័យ​បន្ថែម ដោយ​ដាម​បាន​ទំហំ​មិន​ចាញ់​កូរ៉េខាងត្បូង​នោះទេ ។ បច្ចុប្បន្ន ១ ឆ្នាំ គាត់​រកចំណូលបាន​ប្រមាណ ៣ ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ។​

Loading...

​ជា​រឿង​មួយ​ប៉ុណ្ណោះ​! ចង់​ប្រាប់​ដល់​យុវវ័យ​ទាំងឡាយ​ថា​៖ អ្នក​គួរ​ជ្រើសរើស​ការងារ​បែបណា ក្រោយ​បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ ។ អនាគត​អ្នក​ស្ថិត​លើ​ជម្រើស និង​ការប្តេជ្ញាចិត្ត គ្រា​នៅ​ក្មេង​នេះឯង ៕ បូព៌ា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *