ប្រពន្ធស្រែកយំដូចអក ពេលតាមទាន់ប្តីមានសាហាយនៅនឹងភ្នែក ហើយឈឺ​ចាប់​បំផុត​ ពេលប្តីឆ្លើយថា បងអស់ចិត្តពីអូនឯងហើយ បងឈប់ស្រលាញ់អូនឯងហើយ បែកគ្នាទៅគេស្អាតជាង!! (វីដេអូ)

នារីជាប្រពន្ធម្នាក់បានបង្ហោះវីដេអូតាមទាន់ប្តីលួចមានសាហាយនៅកូរ៉េ និងបានសរសេររៀបរាប់​ទាំង​ទឹកភ្នែក ជាមួយអារម្មណ៍​ឈឺចាប់ខ្លាំងបំផុត​យ៉ាងដូច្នេះថា៖ «ប្ដី​ប្រពន្ធ​ខំតស៊ូ​បានមកធ្វើការជុំគ្នានៅកូរ៉េហើយបែរជាប្ដីក្បត់ចិត្ត​ចឹងកើត កាលពីមុនបងធ្លាប់សន្យានឹងអូនអ្វីខ្លះ តាំងពីស្រឡាញ់គ្នារហូតដល់ចូលរោងការក្រាបក្បាលដល់កន្ទេលចាស់ទុំដឹងឮសងខាងអស់រយះ7ឆ្នាំហើយ បងមានចាំអនុស្សាវរី៍យពេលស្រឡាញ់គ្នាដំបូងទេ យើងឆ្លងកាត់ឧបសគ្គជាច្រើនមកហើយរហូតមកដល់ថ្ងៃនេះបងក៏សាងកំហុសច្រើនដែរតែញុមនៅតែអភ័យទោសទោះបងមិនដែលផ្តល់អ្វីអោយអូនក៏ដោយ ដល់ពេលបងមានលុយអ្វីៗក៏ប្រែប្រួលរៀបការហើយលុយកាក់ក៏មិនដែលផ្តល់អោយអូន មិនដែលផ្តល់ភាពកក់ក្តៅក្នុងនាមស្វាមីដ៏ល្អម្នាក់សោះ។ មកដល់ពេលនេះបងសាងកំហុសធ្ងន់ណាស់ដែលញុមមិនអាចអភ័យទោសអោយបានទេ គឺបងលួចលាក់មានស្រីទាំងដែលបងមានខ្ញុំជាប្រពន្ធ ហើយមីស្រីនោះជាប្រពន្ធកូរ៉េទៀតមានទាំងកូន ផង មីសត្វនេះវាសាហាវណាស់ (김윤미) វាសុខចិត្តបោះបង់ប្តីនិងកូនចោលមកឆក់ប្តីអាញ់ អាញ់ឈឺចិត្តណាស់ខំទ្រាំមកដល់5ថ្ងៃថាមិនចង់ផុសទេអាញ់ទុកមុខទុកមាត់អោយអាថោកមីថោកហើយ ។ អាញ់ខំទៅផ្ទះប្តីព្រោះនឹកពេកមិននឹកស្មានថាបានឃើញពួកងែងនាំគ្នាបណ្តើរមកមកផ្ទះអាប្រុសជាប្តីអាញ់ក្រែងងែងខ្លាំងណាស់ហីចាំបាច់ឃើញមុខអាញ់រត់ធ្វើអីមិចងែងមិននៅតទល់មួយអាញ់សិនទៅបើងែងហ៊ានយកប្តីអាញ់ប៉ុណ្ណឹងហើយ

Read more

បើ​ធ្វើបាន​ចឹ​ង​គ្រប់​ផ្លូវ​មិនដឹង​ល្អ​យ៉ាងណា​! តែ​ពលរដ្ឋ​ស្នើ​ឲ្យ​កម្លាំង​សណ្តាប់ធ្នាប់ ចុះទៅ​មើល​ពិសេស​ម្តុំ​ផ្សារ​ដេប៉ូ​ផង ព្រោះ​អស់លោក​សង្កាត់​ហាក់​ត្រូវ​លុយ​បិទបាំង​ភ្នែក​!!

​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់ បាន​ចុះ​អនុវត្ត​វិធានការ​ធម៌​ក្តៅ​ចាប់​ស្ទួយ​ក​រថយន្ត​ថត​គ្មាន​របៀប​ទាំងអស់ ក្នុងនោះ​ពិសេស​រថយន្ត​ដែល​អាង​មាន​ស្លាក ខ​.​ម ដើម្បី​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន និង​ធ្វើការ​ផាកពិន័យ​តាមច្បាប់ ។​ ​ការអនុវត្ត​នេះ​ផងដែរ គឺ​ត្រូវបាន​ធ្វើឡើង​តាម​ការណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​សាធារណៈ​ឲ្យ​មាន​ភាពល្អប្រសើរ ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍ ។​

Read more

មហាហួសចិត្ត​! យក​ស្រា​បៀរ​ទៅ​ប្រគេន​លោក​ក្នុង​រដូវ​កាន់បិណ្ឌ ក្រែង​បាន​ដល់​ប្ដី​ដែល​ស្លាប់ទៅ ព្រោះ​ពេល​នៅរស់​ប្ដី​ចូលចិត្ត​ផឹក​….

​ដោយសារ​តែមាន​ជំនឿ ហេតុដូច្នេះ ដើម្បី​ចង់​បញ្ជូន​សំណែន​ជា​គ្រឿង​ឧបភោគបរិភោគ បាន​ទៅដល់​បុព្វការី​ជន សាច់ញាតិ ឬ គ្រួសារ​របស់ខ្លួន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​នោះ ក៏មាន​ករណី​ញោមស្រី​ម្នាក់​បានធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ ដែល​មិន​ធ្លាប់​ប្រទះ​សម្រាប់​ព្រះសង្ឃ គឺ​គាត់​បាន​យក​ស្រា​បៀរ​កម្ពុជា​១​កំប៉ុង រួម​និង​ទឹក​សុទ្ធ​១​ដប ដាក់​ក្នុង​ចាន​យកទៅ​ប្រគេន​ព្រះសង្ឃ នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម ឃើញ​ហើយ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង ។​ ​នេះ​បើតាមរយៈ​ទំព័រ​ហ្វេសប៊ុក​​ព្រះ​តេជគុណ​មួយអង្គ​ដែលមាន​ក​ឈ្មោះ «​ជ័យ ភា​និ​ត

Read more

ប្រយ័ត្ន​ស្រីៗ​! តារា​ម៉ូ​ដែល​ថៃ​ដ៏​ល្បី​វ័យក្មេង​១ដួង សង្ស័យ​ស្លាប់​ដោយសារ​គេ​ដាក់​ថ្នាំសម្រើប​ហួស​កម្រិត និង​ផឹកស្រា​ច្រើនពេក​…..

​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា ម្សិលមិញ​នេះ​តារា​ម៉ូ​ដែល​ថៃ​ដ៏​ល្បីល្បាញ​គឺ​នាង lunlabelle.thitim ត្រូវបាន​គេ​រាយការណ៍​បាន​ស្លាប់​ទាំង​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ ហើយ​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់​នៃ​ប្លុក​ផ្ទះល្វែង​មួយកន្លែង​ក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​នាង​ត្រូវបាន​អូស​ចេញពី​ក្នុង​ជណ្តើរយន្ត​ទាំង​មិនដឹង​ស្មារតី ដោយ​បុរស​ម្នាក់ ។​ ​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​របស់​តារា​ម៉ូ​ដែល​វ័យ ២៥ ឆ្នាំ រូបនេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅលើ​យ ខណៈ​ប៉ូលីស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ ។ ទោះយ៉ាងណា សាកសព​របស់​នាង ត្រូវបាន​រាយការណ៍​ថា

Read more

កុំចេះតែហ៊ាន​! បន្លំ​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ បង្ហោះ​សារ​ជេរប្រមាថ​នគរបាល​តា​ម​ហ្វេ​ស​ប៊ុ​ក ទីបំផុត​ត្រូវ​ចាប់ខ្លួន​ទើប​ដឹងថា​….

​បុរស​មាឌ​ដំបង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក្នង​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់ពី​បុរស​រូបនេះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សម្បត្តិ ប៉ា​សុមាលី ដោយ​ប្រើប្រាស់​រូបថត​ស្លៀក​ឯកសណ្ឋាន​ជា​កងរាជអាវុធហត្ថ ជេរប្រមាថ​ដល់​ស្ថាប័ន​នគរបាលជាតិ ដែល​ក្រោយមក ត្រូវបាន​រកឃើញថា តាមពិត​រូបគេ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​មន្ដ្រី​កងរាជអាវុធហត្ថ​ប៉ុណ្ណោះ ។​ ​ក្នុង​សារ​ជេរប្រមាថ​ភ្ជាប់​ជាមួយ​រូបភាព​ចាប់ខ្លួន​មហាចោរ​ប្លន់​ជនជាតិ​ចិន នៅក្នុង​ទឹកដី​ក្រុង​កំពង់សោម បុរស​ក្លែងបន្លំ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​អាវុធហត្ថ​គឺ​ខ្លាំង​ជាង​ពួក​អា​ប៉ូលីស​ចាំតែ​ទារលុយ​ខុស​របៀប​បើ​ធ្វើការ​វិញ​មិនទាន់​ចិត្ត​ទេ​.​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខ្លាំង​…» ។​

Read more

ថ្លើមធំណាស់​! ហ៊ាន​ទន្ទ្រាន​ដី​រដ្ឋ ពិសេស​តំបន់ការពារធម្មជាតិ យក​ពុះ​ឡូ​តិ៍លក់ ទីបំផុតឈ្មួញដី ឡង វុទ្ធី ត្រូវ​ចាប់ខ្លួន​….

​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ កម្លាំង​បញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង និង​ក្រុមការងារ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡុង វុទ្ធី ដែលជា​មេក្លោង ឈូសឆាយ​កាប់​រាន​យក​ដី​រដ្ឋ (​តំបន់​ការពារ​របស់​បរិស្ថាន​) ទៅ​ពុះ​ឡូ​តិ៍លក់ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្តបាត់ដំបង ។​ ​ក្រសួងបរិស្ថាន

Read more

សូម​យោបល់​ម្នាក់​១​មក​! ឈុត​ហូល​ផាមួង អា​ប៉ាក់​នារី​ខ្មែរ​ឥឡូវ ច្នៃ​ស្រស់ស្អាត​ណាស់ សឹង​ចំហរ​កេរ្តិ៍​កណ្តាលវាល​ឲ្យ​មហាជន​មើល​ទាំងស្រុង​….

​បណ្តា​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​នារី​ខ្មែរ​ម្នាក់​មាន​រូប​សម្រស់​ស្រស់ស្អាត ដែល​ស្លៀក​ឈុត​ចូលរួម​មង្គលការ​ដ៏​សិច​ស៊ី កំពុង​ត្រូវបាន​ចរាចរណ៍​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ផុសផុល ជាមួយ​ការរិះគន់​យ៉ាង​កប់ៗ​នោះ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ គឺជា​ស្រី​ស្អាត​កំពូល​សិច​ស៊ី​ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​កញ្ញា អូន ម៉ី​ម៉ី ដែលមាន​ចាក់​សាក់​ដ៏​ពិសេស​ត្រង់​ចង្អូរ​ដើមទ្រូង ។​ ​ក្នុងនោះ ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​សរសើរ​ទៅដល់​សម្រស់​របស់​គណ​នី អូន ម៉ី​ម៉ី ខណៈពេលដែល​អ្នកខ្លះ​ទៀត ក៏​មិន​ពេញចិត្ត បាន​រិះគន់​ប្រើពាក្យ​ដ៏​អាក្រក់ៗ​ស្តាប់ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ស្លៀកពាក់​មិន​សមជា​នារី​ខ្មែរ​ដែលមាន​ឥរិយាបទ​សុភាព​រម​ទ​ម្យ

Read more

ខ្លាំង​បាត់​! ត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​តាំងពី​ឆ្នាំ​២០១៨ តែ​ថ្លើមធំ​នៅ​ហ៊ាន​ប្រើ​ឈ្មោះ​ជា​មន្ត្រី​នគរបាលជាតិ បោក​ជនបរទេស​ម្នាក់​យកប្រាក់​អស់ 400$ រឿង​ធានា​ជួយ​រត់​ការធ្វើ Visa …

​កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Traffic Spy – អ្នកប្រមាញ់​ចរាចរណ៍​» បាន​បង្ហោះ​ស្នើ​ដល់​ឯកឧត្តម ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ស្រាវជ្រាវ​នារី​ម្នាក់​ដែល​បន្លំ​ធ្វើជា​​មន្រ្តី​នគរបាល​​ឲ្យ​មក​ទទួលទោស​តាមផ្លូវ​ច្បាប់ ទាក់ទង​ករណី​បាន​បោកប្រាស់​ជនបរទេស​ម្នាក់​រឿង​ធានា​ជួយ​រត់​ការធ្វើ Visa ក្នុង​ខ្លឹមសារ​ដូចតទៅ​៖ #​បង​ប្អួ​ន​ជួយ​Share​ករណីនេះ​មួយ​! សូម​ឯកឧត្តម ស

Read more

ឃើញ​អាសូរ​ពេក​! លោកពូ​ម្នាក់​ឈប់​ឡាន​សុំ​ម៉ៅ​ទិញ​សត្វ​ឆ្កែ​ធំៗ​មួយ​ទ្រុង​ក្នុងតម្លៃ 350$ ពី​អ្នកជិះ​ម៉ូតូ​ដឹក​ឆ្នាំង​ដើរ​ដូរ​ឆ្កែ​តាម​ភូមិ ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង (​វីដេអូ​)

​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​អ្នក​និយម​ហូប​សាច់​ឆ្កែ គឺមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ទន្ទឹមនេះ​អ្នក​ដើររក​ទិញ ឬ ទាក់​សត្វ​ឆ្កែ​តាម​ស្រុកភូមិ​ក៏​កាន់​តែមាន​ចំនួន​ច្រើន ព្រោះតែ​ហាងឆេង​សាច់​ឆ្កែ​ក៏​ទទួលបាន​តម្លៃ​ខ្ពស់​គួរសម ។​ ​ជាក់ស្តែង ដូច​បុរស​ម្នាក់នេះ បាន​រកមុខ​របរ​ដ៏​ចម្លែក​មួយ តែ​ពោរពេញ​ដោយ​ការក្តៅក្រហាយ​ពី​មហាជន​ជា​អ្នក​ស្រឡាញ់​អាណិត​សត្វ បាននិងកំពុង​ប្រកបមុខរប​ស់​ជិះ​ម៉ូតូ​ដឹក​ឆ្នាំង​ដែល​ត្រូវបាន​គេ​អះអាងថា​ដើរ​ដូរ​ជាមួយ​សត្វ​ឆ្កែ​ដ៏​ធំៗ ពី​អ្នកស្រុក​ក្រីក្រ ។ ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា​មានការ​អាណិតអាសូរ​ជាខ្លាំង​នោះ គឺ​នៅពេល​ឃើញ​សត្វ​ឆ្កែ​ដ៏​ធំៗ​ចំនួន ៩ ក្បាល

Read more

កំសត់ៗ! ពេលនេះ នាយ តាក់ស៊ី ឡើង​រថយន្ត​ថ្មី​ភ្លែត ដោយសារ​ទទួល​​បាន​​ការឧបត្ថម្ភ​​​ពី​សប្បុរសជន (វីដេអូ)

​ដូចដែល​បងប្អូន​មហាជន​បានដឹង​ហើយ ជីវិត​មួយរយៈ​ចុងក្រោយ​របស់​នាយ តាក់ស៊ី គឺ​បាន​ជួប​រឿង​កំសត់ៗ​ជាច្រើន ក្រោយពេល​លាចាក​សិក្ខាបទ​មកវិញ ព្រោះតែ​ហេតុផល​ស្ថានភាព​ជំងឺ​របស់ខ្លួន មិនអាច​ទប់ទល់​នឹង​ផ្លូវ​ព្រះពុទ្ធសាសនា ដែល​លោក​ធ្លាប់បាន​ប្តេជ្ញាចិត្ត​ថា​នឹង​បួស​អស់​មួយជីវិត​នោះ ។​ ​បច្ចុប្បន្ននេះ នាយ តាក់ស៊ី បាន​កំពុង​រស់​ខ្លួន​មួយ​ឯកោ​តែឯង ដោយ​ពឹង​ស្នាក់អាស្រ័យ​នៅឯ​ផ្ទះ​មិត្ត​រួម​អាជីព គឺ​នាយ ក្រូច បន្ទាប់ពី​លែងលះគ្នា​ជា​ផ្លូវការ​ជាមួយ​ប្រពន្ធ​អ្នកនាង ភី​ម ដោយសារ​រឿង​អន្ទះសារ​ចង់​បួស​យ៉ាង​អន្ទះអន្ទែង ដែល​គ្រួសារ​មិនអាច​ឃាត់ឃាំង​បាន

Read more