កឺ​កឺ​​ចេញ​ម៉ា​ស្ទៃ​ល៍​ទៀតហើយ​! ម្តងនេះ​អត់​ខុស​​អក្សរ​ទេ ត្រឹម​​ត្រូវ​​ល្អ​ណាស់​ តែ​គ្រាន់​តែ​ឃើញ​ឈ្មោះស្លាក​យីហោ​ភ្លាម ញាក់​សាច់​​ចឹ​ង​​ហ្មង….!!

​ជនជាតិ​ចិន ដែល​ពាក្យ​បច្ចុប្បន្នកំពុង​ពេញនិយម​ហៅ កឺ​កឺ ជារឿយៗ​តែ​បង្ក​ការ​ការភ្ញាក់ផ្អើល ជាមួយ​សកម្មភាព​ដ៏​ហួសៗ​ចិត្ត ពិសេស​ការលើក​ស្លាកស​ញ្ញា​អាជីវកម្ម​របស់់ខ្លួន តែង​ស្តែងឡើង​នូវ​ការសរសេរ​អក្សរ​ខ្មែរ​ពុំបាន​ត្រឹមត្រូវ អាន​មើល​ពុំ​យល់​តែម្តង ។ ក្នុងនោះ​ផងដែរ កឺ​កឺ ក៏បង្ក​ធ្វើ​ឲ្យ​ខ្មែរ​កាន់តែ​ហួសចិត្ត ចំពោះ​ការដាក់​ឈ្មោះ​ស្លាក​យីហោ​របស់ខ្លួន ជាមួយ​ឈ្មោះ​ប្លែកៗ​ជាច្រើន​ដូចជា​៖ «កុំប្រាប់អ្នកដទៃ»​ «​ប៊ឺ ពាណិជ្ជកម្ម បងប្អូន​» «​មន្ទីរពេទ្យ​ព្រះពុទ្ធ​» ជាដើម ។​

​ជាក់ស្តែង​ថ្មីៗ​នេះ កឺ​កឺ​បានចេញ​ស្លាក​យីហោ​ហាង​របស់ខ្លួន​មួយទៀត​ហើយ ដែល​ម្តងនេះ​ញាក់សាច់​តែម្តង គឺ «​ភោជនីយដ្ឋាន​ទ្វារមាស​» ៕

​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ ចំពោះ​ស្លាក​យីហោ​មួយ​នេះ ? ពេញ​អត់​!?​

Leave a Reply

Your email address will not be published. Required fields are marked *