ដល់ក! ម្តាយ និងកូនតូច ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ផ្លែ​ធូរ៉េន​ធ្លាក់​ចំ​ចៃដន្យ សំណាង​ច្រើន​ហើយ​ធ្លាក់​អត់​ចំ​ក្បាល​ពេញ កុំអី​​មិន​ដឹង​យ៉ាងណា….

នេះជាករណីដ៏កម្រមួយមួយ ខណៈម្តាយ និង​កូនតូចម្នាក់​​ ត្រូវ​បានបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពីគ្រោះ​អកុសល ត្រូវផ្លែ​ទុរេន​ធ្លាក់​ត្រូវចំ​ក្បាល​ទាំងពីរ​នាក់ នៅឯ​ផ្ទះ​របស់​ពួកគេ ស្ថិតនៅ Felda Jengka 17, Jengka (ម៉ាឡេស៊ី) កាលពី​ថ្ងៃទី​៣១ ខែកក្កដា ។​

​បុរស​ជា​ប្តី​ឈ្មោះ Megat Zarulfais Megat Kamaruddin បាន​និយាយថា របួស​នៅលើ​កូនប្រុស​របស់គាត់ មិនជា​ធ្ងន់​ដូច​របួស​នៅលើ​ប្រពន្ធ​របស់គាត់​នោះទេ ។ ប្រពន្ធ​របស់គាត់​បាន​ត្រូវ​ជាំ​នៅត្រង់​ទ្រូង ដោយសារតែ​បន្លា​នៃ​ស្តេច​ផ្លែឈើ​នេះ ដែលមាន​ទម្ងន់​ជិត​១​គីឡូ ។​

​រៀបរាប់​អំពី​ហេតុការណ៍​នេះ​ឡើងវិញ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ Norfarahan Baharuddin បាន​និយាយថា នាង​បាន​កំពុង​ពកូន​តូច​របស់​នាង​ឈ្មោះ Megat Muhammad Kays ដើរ​លំហែ​លេង​នៅឯ​វាលស្មៅ បន្ទាប់​លួង​កូនតូចៗ​២​នាក់​ទៀត​កុំ​ឲ្យ​យំ ។​

​លោក Megat Zarulfais និយាយថា​៖ «​ខណៈ​កំពុង​ពរ Megat Muhammad ប្រពន្ធ​របស់គាត់​បាន​លឺ​សម្លេង​ផ្លែឈើ​ធ្លាក់ មុនពេល​នាង​រត់ចេញ ។ ប្រសិន​ធូ​រ៉េ​ន​ធ្លាក់ ជាធម្មតា វា​នឹង​ធ្លាក់ចូល​មែក​របស់​វា​» ។​

«​វា​ពិតជា​ចៃដន្យ ដែល​នាង​បានលឺ ដូច្នេះ នាង​បាន​រត់ចេញ​យ៉ាង​លឿន ដោយ​ខ្លាច​បុក​ជុង​នឹង​បំណែក​មែក និង​ផ្លែ​របស់​វា ។ ប៉ុន្តែ វា​ពុំ​អាច​គេចផុត ផ្លែ​ទុរេន​បាន​ធ្លាក់ចំ​ប្រពន្ធ និង​កូនប្រុស​របស់ខ្ញុំ​តែម្តង ។ ប្រពន្ធ​របស់ខ្ញុំ គាត់​មិនមាន​បំណង​ស្វែងរក​ផ្លែ​ទុរេន​ទេ ប៉ុន្តែ នេះ​ជាហេតុ​ការណ៍​ចៃដន្យ ដែល​ដើមឈើ​នៅជាប់​មាត់ទ្វា​ផ្ទះ​របស់​យើង ដែល​គួរ​គ្រប់គ្នា​មានការ​ប្រុងប្រយ័ត្ន​!!» ។​

​លោក Megat Zarulfais បន្តថា​៖ «​ផ្លែ​ធុ​រ៉េ​ន​នេះ​បាន​ធ្លាក់​ត្រូវចំ​ប្រពន្ធ​ខ្ញុំ​មុន និង​បន្ទាប់មក ប៉ះទង្គិច​នឹង​ក្បាល​កូន​របស់ខ្ញុំ ។ ប្រសិនបើ​វា​ធ្លាក់​ចំក្បាល​ពេញទំហឹង​វិញ​នោះ ប្រហែល​កូនប្រុស​របស់ខ្ញុំ​នឹង​របួស​ធ្ងន់ធ្ងរ​ជាង​នេះហើយ​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *