ហួសចិត្ត​! ជីវភាព​ខ្វះខាត ការងារ​ផ្សេង​មិន​រក ឲ្យ​ប្រពន្ធ​ធ្វើ​ស្រី​ម៉ាស្សា តើ​រឿង​លួចលាក់​រួមមេត្រី​ជាមួយ​ភ្ញៀវ ប្តី​តាមឃ្លាំមើល​រហូត​មែន​ទេ​? សូម​ម្នាក់​១​ម៉ាត់​មក​បង​ប្អូន!!

​កាលពី​វេលា​ម៉ោង​១២​កន្លះ ឈានចូល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ នេះ មាន​ករណី​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​បុរស​ម្នាក់​ស្រែក​ទ្រ​ហូ​រយំ​បោក​ខ្លួន មុខ​ហាង​ម៉ាស្សា​យីហោ « ម៉ាស្សា​កោស​ជប់​៥៩» ក្រោយពី​រូបគាត់​អះអាងថា បានឃើញ​ប្រពន្ធ​របស់គាត់​កំពុងតែ​ឡើងឋានសួគ៌​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត ដោយផ្ទាល់​នឹង​ភ្នែក នៅក្នុង​ហាង​ម៉ាស្សា​ខាងលើ មាន​ទីតាំង​ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​បុរស​ខូចចិត្ត​ដោយសារ​ប្រពន្ធ​ជា​នារី​ម៉ាស្សា​រូបនេះ ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​ឈ្មោះ អុល ពេជ្រ អាយុ ២៨ ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មាន ជ័យ និង​ប្រពន្ធ​ឈ្មោះ ស្រី និ​ច អាយុ​២៣​ឆ្នាំ មុខរបរ​បម្រើសេវា​ម៉ាស្សា​កោស​ជប់ នៅ ទីតាំង​កេ​ី​ត​ហេតុនេះ ។ អ្នក​ទាំងពីរ​នាក់​មាន កូន​ពីរ​នាក់​នៅក្នុង​បន្ទុក កូន​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​អាយុ​បាន​បួន​ខែ​ប៉ុណ្ណោះ ។​

​បុរស​ជា​ប្តីក៏បាន​​​ទម្លាយ​ការពិត​ឲ្យ​ដឹងថា ដោយសារ​ជីវភាព​ខ្វះខាត ប្រពន្ធ​បាន​សុំ​មក​ធ្វេ​ី​ជា​នារី​ម៉ាស្សា​កោស​ជប់ ដេ​ី​ម្បី​រក​កម្រៃ​បន្ថែម​ចិញ្ចឹម​គ្រួសារ ចំណែក​រូបគាត់រ​ត់ក​ង់​បី ។ គាត់​បន្តថា នៅមុន​ពេល​កេ​ី​ត​ហេតុ រូបគាត់​បានមកពីរ​ត់​កង់​បី ហេ​ី​យ​បាន​ចូលមក​ទីតាំង​ម៉ាស្សា ដែលជា​កន្លែង​ប្រពន្ធ​ធ្វេ​ី​ការ​ដេ​ី​ម្បី​យកលុយ​ឲ្យ​ប្រពន្ធ​ទុក នៅពេល​មកដល់​មិន​ឃេ​ី​ញ នៅ​ជាន់​ក្រោម ទេ​ី​ប​គាត់​ឡេ​ី​ង​ទៅ​បន្ទប់​ជាន់​ទី​២ បើក​បង្អួច​មើល​ភ្លាម ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុងតែ​ឡើងឋានសួគ៌​ជាមួយ​ភ្ញៀវ ធ្វេ​ី​អោយ​ព្រលឹង​គាត់​ហោះ​ចេញពី​ខ្លួន​អស់ ព្រោះតែ​នឹកស្មាន​មិន​ន​ដល់ ។​

​រឿងរ៉ាវ​នេះ ដោយ​ស្ថិតក្រោម​ការសួរនាំ និង​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ទីបំផុត បុរស​ជា​ប្តី​មិនបាន​ប្តឹងផ្តល់​ប្រពន្ធ​នោះទេ គ្រាន់តែ​ចង់​ឲ្យ​ប្រពន្ធ​ឈប់​ធ្វើបែបនេះ​តទៅទៀត (​តើ​អាច​មើលឃើញ​ទេ ប្រសិនបើ​នាង​នៅតែ​ធ្វើជា​ស្រី​ម៉ាស្សា​) ៕​

Leave a Reply

Your email address will not be published. Required fields are marked *