មុន​បួស ជីវិត​អន្ទិត តាក់ស៊ី ត្រូវបាន​ផ្តល់​តម្លៃ​ខ្ពង់ខ្ពស់​ណាស់ ពិសេស​សប្បុរសជន តែ​ពេលនេះ ក្រោយ​ប្រពន្ធ​មិន​ទទួលយក លោក​ដាច់ចិត្ត​អំពាវ​នាវពុក​ម៉ែ​បងប្អូន​ជួយផង​!

​​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចហើយ ចំពោះ​រឿងរ៉ាវ​រយៈពេល​ចុងក្រោយ​នេះ របស់​អន្ទិត តាក់ស៊ី ដែល​ធ្លាយ​ដំណឹង​ច្បាស់​ថា ត្រូវ​ប្រពន្ធ​មិន​ទទួលយក​ធ្វើជា​ប្តី​ទៀតឡើយ ក្រោយ «​បួស​-​សឹក​» យ៉ាង​អន្ទះសារ​ដូច​អំពិល​អ​ម្ពែ​ក​បែបនេះ ដែល​មហាជន​មួយចំនួន​បាន​លើកឡើងថា នេះ​ជា​លទ្ធផល «​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ គ្មាន​ការគិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ទីបំផុត គឺ​ជីវិត​បែបនេះ​» ។​

​គួរ​រម្លឹក​ផងដែរ​ថា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ នាង ភឹម និយាយ​ឲ្យ​ដឹងថា​៖ «​នាង​បាន​លែងលះគ្នា​ហើយ តាំងពី​មុនពេល​ទៅ​បួស​ម្ល៉េះ​ដោយបាន​ផ្ដិតមេដៃ​ដឹងឮ​ពី​គ្រួសារ និង​មន្ត្រី​អាជ្ញាធរ​រួចរាល់​អស់ហើយ ដោយសារតែ​ចំណងអាពាហ៍ពិពាហ៍​គ្មាន​អេ​តា​ស៊ីវិល​» ។​

​តារា​កំប្លែង​សាច់​សខ្ចី​គាប់​ភ្នែក​កន្លង់​ក្មេង​ចាស់ នាង​ភី​ម ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា​៖ «​ហេតុផល​ផ្ដិតមេដៃ​លែង​គ្នា​មិនមែនជា​មូលហេតុ​ដែល​ធ្វើអោយ​នាង មិនអាច​ទទួលយក​នា​យ​តាក់ស៊ី​វិញ​នោះទេ ប៉ុន្តែ​មកពី​នាង​អស់សង្ឃឹម​នឹង​យក​លោក​មក​ធ្វើជា​ស្វាមី​ម្ដងទៀត និង​ស្ម័គ្រ​ដើរ​ជីវិត​រៀងៗខ្លួន ដោយ​ក្នុង​រយៈពេល​នៃ​ការរួមរស់ នាង និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​យ៉ាងខ្លាំង ពោល​ពេល​លោក​ចង់​ធ្វើ​អ្វី​ក៏​ធ្វើតាម​ចិត្ត​ចង់ ដូច​មនុស្ស​គ្មាន​ប្រពន្ធ​កូន​អ៊ីចឹង​» ។ តែ​ទោះយ៉ាងណា អ្នកនាង​ភី​ម នៅ​រាប់អាន​អ​ន្ទិ​ច​តាក់ស៊ី ដូចជា​បងប្រុស ដោយ​អនុញ្ញាត​ឲ្យ​លោក​ចេញចូល​ផ្ទះ​ដូច​បងប្រុស​ម្ដងម្កាល​បាន​ផងដែរ ។​

​យ៉ាងណាមិញ ជុំវិញ​រឿង​ប្រពន្ធ​ទាត់ចោល​ដូច​ស្ពៃ​នេះ​ផងដែរ អន្ទិត តាក់ស៊ី បាន​រៀបរាប់​ដោយ​ទឹកភ្នែក​ថា ដោយសារ​ពីមុន​លោក​បាន​សុំ​ប្រពន្ធ​ទៅ​បួស ក៏​សម្រេចចិត្ត​លែងលះគ្នា​ជាមួយ​ប្រពន្ធ ដោយ​ប្រគល់​ទាំង​ទ្រព្យសម្បតិ្ត​ជូនទៅ​ភរិយា អ្នកនាង ភី​ម ទាំងអស់ ព្រមទាំង​បន្ទុក​ចិញ្ចឹម​កូនប្រុស​របស់គាត់​ទៅឱ្យ​ភរិយា​របស់គាត់​ជា​អ្នករ៉ាប់រង​ផងដែរ​។​លោក​បន្តថា មុន​ដែល​គាត់​ទៅ​បួស​នៅពេលនោះ​សុខភាព​របស់គាត់​រឹង​មាំ មិន​បានយូរ​ប៉ុន្មាន​ផង ស្រាប់តែ​កម្លាំង​របស់គាត់​ចុះខ្សោយ​ធ្វើឱ្យ​គាត់​ធ្លាក់ខ្លួន​ឈឺ​ភា្ល​ម​តែម្តង គាត់​ក៏បាន​សម្រេចចិត្តថា​ ​តែ​គាត់​នឹងមិន​វិល​រក​ភរិយា​គាត់​វិញ​នោះទេ ទីមួយ​ដោយ​មិន​ចង់​ដាក់បន្ទុក​បន្ថែម​លើ​ភរិយា​គាត់ ក៏​មិន​ទាមទារ​អ្វី​ពី​ប្រពន្ធ​គាត់​នោះដែរ​ដោយសារ​ត្រូវ​រ៉ាប់រង​កូន​ផង​នោះ​។​សម្រាប់​ពេលនេះ អន្ទិត តាក់ស៊ី កំពុង​តែលតោល​មិនដឹង​គោលដៅ​ត្រូវ​ទៅណា​នោះទេ ផ្ទះ​ក៏​គ្មាន ហើយ​បច្ចុប្បន្ននេះ លោក​កំពុង​ស្នាក់អាស្រ័យ​នៅផ្ទះ នាយ ក្រូច ដែលជា​មិត្ត​រួម​អាជីព​កំប្លែង​បណ្តោះអាសន្ន ។​

​លោក​ក៏​សូម​អំពាវនាវ​ពុក​ម៉ែ​បងប្អូន មេត្តាជួយ​ដល់​រូបលោក​ផង ដើម្បី​បន្តជីវិត​មើលថែ​ម្តាយ​របស់លោក និង​ព្យាបាល​ជម្ងឺ​របស់លោក​ផងដែរ ហើយ​ពុក​ម៉ែ​បងប្អូន​អាច​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​គាត់​ផ្ទាល់​បានៈ 069 295 646 ៕

Leave a Reply

Your email address will not be published. Required fields are marked *