សុំ​សរសើរ ពិតជា​ខ្លាំង​មែន​! ស្រី​ស្អាត​ហ៊ាន​វ៉ៃ​ជាមួយ​ចោរ​គាស់​ផ្ទះ រួច​ចាប់​ក្របួច​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់បន្ត (​វីដេអូ​)

​ស្រី​ស្អាត​ម្នា​ក់បាន​កំពុង​ទទួលបាន​ការកោតសរសើ​រ​ជាខ្លាំង​ថា ពិតជា​មាន​ភាព​ចិត្ត​ក្លាហាន ហ៊ាន​ប្រឈម​តដៃ​ជាមួយ​ចោរ​ម្នាក់ ដែល​បាន​លួច​ចូល​គាស់​ផ្ទះ​របស់​នាង និង​ព្រមទាំង​ចាប់​ក្របួច​ឲ្យ​គូ​និង​កុង​របស់​នាង​ចាត់​ម៉ា​ចាស់ដៃ រួច​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ហេតុការណ៍​នេះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤៨ នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ចំការចេក ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​នេះ​បើ​យោងតាម​នារីក្លាហាន​រូប​ស្អាត​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «Oun Khatrya» បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​សួរថា​ឈឺ​ទេ ឈឺ សួរថា​ស្ដាយ​ទេ ស្ដាយ​ណាស់ តែ​ក៏​សាក​សម ហើយ​សប្បាយចិត្ត​» ។​

​លុះ​រំលង​បាន​ជាង​១​ម៉ោង នារី​រូប​ស្រស់​ដដែល​នេះ​បាន​បង្ហោះ​សារ​អម​ជា​មូ​យ​រូបថត និង​វីដេអូ​ថា “​សូម​បងប្អូន​ប្រុងប្រយ័ត្ន យប់មិញ​មាន​ចោរ​គាស់​ផ្ទះ​ខ្ញុំ​នៅវេលា​ម៉ោង​12​និង​48​នាទី​យប់ ថ្ងៃទី​12 ឆ្លង​ចូល​ថ្ងៃទី​13 នៅ​ភូមិ​ចំការចេក ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​” ។​

​ដោយឡែក ក្រោយ​ឃើញ​មានការ​បង្ហោះ​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែបនេះ ក៏មាន​អ្ន​លេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​ចូល Comment ថា «​គីម​ឯង​វ៉ៃ​ម្នាក់ឯង​មេន​គីម​» ពេលនោះ​នារី​រូប​ស្រស់​នេះ បាន Reply ថា «​មុន​គីម​ម្នាក់ឯង ក្រោយមក​បាន​គូរ យ៉េ​ង មកហើយ​នឹង​កុង​មកជួយ​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *