​មានកូន​ម៉ាកៗ​នេះ​នឹង​រលាយ​ឆាប់​! ឪពុកម្តាយ​ខំ​ទិញ​រថយន្ត​ទំនើប ជា​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​ឲ្យ​ហើយ បែរជា​អា​កូន​មានកំណើត រុញ​រថយន្ត​ទម្លាក់​ទន្លេ​លិច​បាត់ ព្រោះ​ពុំ​ពេញចិត្ត​…. (​វីដេអូ​)

​បុរស​វ័យក្មេង​ម្នាក់ ត្រូវបាន​ចោទប្រកាន់​រុញ​រថយន្ត​ស៊េរី​ទំនើប​របស់ខ្លួន​ម៉ាក BMW ដែលជា​កាដូ​របស់​ឪពុកម្តាយ​របស់គាត់ ចូលទៅក្នុង​ទន្លេ ព្រោះ​គាត់​មិន​ពេញចិត្ត ដោយ​ចង់បាន Jaguar វិញ ។​

​បុរស​ម្នាក់​ដែល​គ្រាន់តែ​ស្គាល់​ថា Akash ត្រូវបាន​ចោទប្រកាន់​រុញ​រថយន្ត​ទំនើប​ថ្មី​សន្លាង BMW ចូលទៅក្នុង​ទឹកទន្លេ បន្ទាប់ពី​គាត់​រកាំចិត្ត​ថា វា «​តូច​ពេក​» សម្រាប់​គាត់ និង​សង្សារ​របស់គាត់​ជិះ ។​

​រថយន្ត​នេះ​ត្រូវបាន​ចាប់បាន​ដោយ​កាមេរ៉ា បាន​លិច​ចូល​ខាងក្រោម​ផ្ទៃ​ទឹក នៅក្នុង Yamunanagar រដ្ឋ Haryana ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ។ វា​ត្រូវបាន​ទាញ​ចេញពី​ផ្ទៃ​ទឹក​ដោយ​ប្រើប្រាស់​ឡាន​ស្ទួ​ច ហើយ​ប៉ូលីស​បាន​បើក​ការស៊ើបអង្កេត ។​

​ពលរដ្ឋ​ក្នុង​តំបន់​បាន​និយាយថា បុរស​នោះបាន​លោត​ចេញពី​រថយន្ត មុនពេល​វា​ចូលក្នុង​ទឹក​ជ្រៅ ហើយ​អ្នក​ចោមរោម​មើល បាន​ជួយ​គាត់​ដោយ​សុវត្ថិភាព ។​

​ប៉ូលីស​និយាយថាៈ «​យុវជន​នោះ​មានចិត្ត​ក្រ​អើត​ក្រ​ទម ហើយ​នៅតែ​ទ​ទួ​ច​ថា រូប​ត្រូវ​បានផ្តល់​ឲ្យ Jaguar បែរជា BMW ដែលមាន​ទំហំ​តូច មិនអាច​ផ្ទុក​មិត្តៗ​ភក្តិ​របស់គាត់​បាន​» ។​

«​យើង​នឹងធ្វើ​ការស៊ើបអង្កេត​បឋម ប៉ុន្តែ នេះ​ហាក់ដូចជា​រឿង​ផ្ទាល់ខ្លួន ។ យើង​នឹង​ចាត់ការ​តាមច្បាប់​។​»

​ឪពុក​របស់​បុរស​នោះ បាន​និយាយថា​៖ “​ខ្ញុំ​ចង់​ផ្តល់​ឲ្យ​កូនប្រុស​របស់ខ្ញុំ​នូវ​កាដូ​ខួបកំណើត​មួយ ។ យើង​គ្រាន់តែ​អាចមាន​លទ្ធភាព​ផ្តល់ឱ្យ​គាត់​នូវ​រថយន្ត BMW ខណៈពេលដែល​គាត់​នៅតែ​ទទូច​ចង់បាន​រថយន្ត Jaguar ។​

“​គាត់​បាន​និយាយថា​យាន​នេះ​តូច​ណាស់​ប៉ុន្តែ​យើង​គិតថា​គាត់​នឹងមិន​អី​ទេ​។ យើង​មិនដែល​គិតថា​គាត់​នឹងធ្វើ​អ្វី​ដូចនេះ​ទេ​” ។

“​គាត់​និយាយថា រថយន្ត​នេះ​តូច​ណាស់ ប៉ុន្តែ យើង​គិតថា គាត់​នឹង​ទទួលយក​វា ។ យើង​មិនដែល​គិតថា​គាត់​នឹងធ្វើ​អ្វី​ដូចនេះ​ទេ​” ៕

Leave a Reply

Your email address will not be published. Required fields are marked *