​អាសូរ​ណាស់​លោក​! មន្ត្រីនគរបាល​ម្នាក់​ខំ​ដើរចូល​ទៅប្រាប់​ម្ចាស់កា​រ៉ា​ស់​ហ្គាស​ឲ្យ​ចេញ​ឆ្ងាយ​ពី​កន្លែងកើតហេតុ ស្រាប់តែ​ធុង​ហ្គាស​បន្ត​ផ្ទុះ​ឆេះ​គាត់​វិញ​យ៉ាង​សាហាវ​…. (​វីដេអូ​)

​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គីភ័យ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ទីតាំង​លក់ដូរ​ធុង​ហ្គាស​មួយកន្លែង ស្ថិតនៅ​ទល់មុខ​ពេទ្យ​នាគ​ទេព ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះ បាន​បង្ក​ការភ្ញាក់ផ្អើល និង​បន្សល់ទុក​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង គ្រា​ដែល​នគរបាល​ម្នាក់ បាន​រងរបួស​រលាក​ធ្ងន់ធ្ងរ នៅលើ​ផ្ទៃមុខ និង​ដៃ​ឡើង​ស្លោក​តែម្តង បន្ទាប់​ចូលទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ករណីនេះ ។​

​មន្ត្រី​រងគ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្កា​ស​ដ៏​សាហាវ​នេះ មានឈ្មោះ ហួត មុនី ពិសាខ ដែល​បច្ចុប្បន្ននេះ លោក​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។

​ទាក់ទង​នឹង​ករណី​ផ្ទុះ​ធុង​ហ្គាស​បណ្តាល​ឲ្យ​រងរបួស​មន្ត្រី​ខាងលើនេះ​ផងដែរ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ប្រ​ន សំបូរ​” បាន​ឲ្យ​ដឹង​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ «​ដើរ​ចូលទៅ ប្រាប់​គេ​អោយចេញ​អោយ​ឆ្ងាយ​ពី​កន្លែងកើតហេតុ បង្ការ​កុំ​អោយមាន​គ្រោះថ្នាក់ និង ហៅ​ក្រុមការងារ​រថយន្ត​ពន្លត់​អ​គ្កី​ភ័យ​តាម​វិទ្យុទាក់ទង​អោយមក​ជួយ​អន្តរាគមន៍ ដល់ពេល​ធុង​ហ្កា​ស​ផ្ទុះ​មក បែ​ជា​ត្រូវ​ខ្លួនឯង​វិញ​» ៕

Leave a Reply

Your email address will not be published. Required fields are marked *