​ពាក់​មី ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រិះគន់​រឿង​យក​ស្បង់​ចីវរ​មក​គ្រង​សម្តែង និង​ពាក់​សក់​ធ្វើ​ដូច​ព្រះសម្មាសម្ពុទ្ធ ស្រាប់តែ​នាយ ពាក់​មី ឆ្លើយតប​ថា​… (​វីដេអូ​)

​ឈុត​មួយ​ក្នុង​រឿង​កំប្លែង «​ជំនឿ​ខុស​តម្រា​» របស់​ស្ថានីយ៍ទូរទស្សន៍ CTN ដែល​សម្តែង​ដោយ​នាយ ពាក់​មី ដើរតួ​ជា​គ្រូមន្តអាគម​ន្ត ដោយ​ស្លៀក​ស្បង់ ពាក់​សក់វែង ដើរ​ប្រោស​សត្វលោក​ដោយ​ចេះ​ព្យាបាល​ជំងឺ​ជាដើម ឃើញថា បានទទួល​រង​នូវ​ការរិះគន់​ពី​សំណាក់​លេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ។​

​ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «​ព្រះពុទ្ធសាសនា​» បានធ្វើការ​រិះ​នាយ​ពាក់​មី ដោយបាន​លើកឡើងថា​៖ «​សុំ​មេត្តា​ក្រសួង​ធម្មការ​និង​សាសនា​មេត្តា​ពិនិត្យ​មេ​ី​ល​ផង ស្បង់​ចីវរ​ព្រះសង្ឃ​ពាក់​យកទៅ​សម្តែង​តាមចិត្ត​គ្រប់​រូបភាព ហាក់បីដូច​មិន​ផ្តល់​តម្លៃ ការគោរព​ចំពោះ​ព្រះ​រតនត្រៃ​សោះ នេះ​ឬ​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​? បរិស័ទ​គោរព​ព្រះពុទ្ធសាសនា​នោះ​?» ។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​មានការ​រិះ​មកលើ​ខ្លួន​បែបនេះ នាយ​ពាក់​មី ក៏បាន​ចេញមក​បកស្រាយ ដើម្បី​កុំ​ឲ្យ​មហាជន​កាន់​តែមាន​យល់ច្រឡំ​យ៉ាង​ដូច្នេះ​ថា​៖ «​ជំរាបសួ​បងប្អូន​ទាំងអស់គ្នា សូម​មេ​ី​ល​ចំណង​ជេ​ី​ង​រឿងនេះ (​ជំនឿ​ខុស​តម្រា​) ការសំដែង​នេះ ក្នុងន័យ​អប់រំ ដោយយោង​ទៅតាម​កា​លក​ន្ល​ង​មក មាន​ប្រជាជន​មួយចំនួន ដែលមាន​ជំនឿ​ហួសហេតុ​ពេក ងប់​ង​ល់ អស់​លុយ​អស់​កាក់ នឹងមាន​បុគ្គល​មួយចំនួន យក​សាសនា​មករក​សុ​ី …..​មាន​ច្រេ​ី​ន​ទៀត​រាប់មិនអស់ សូមកុំ​មេ​ី​ល​តែ​កា​ស្លៀកពាក់​ភ្លាម​រិះគន់​ភ្លាម សូម​មេ​ី​ល​រឿង​អោយ​ចប់ នឹង​ចំណង​ជេ​ី​ង​រឿង សូម​អគុណ​» ។​

​លោក​បន្ថែមថា​៖ «​បងប្អូន​សាក​គិត​ទៅ​មើល តេ​ី​ពិតជា​មានរឿង​បែបនេះ​ពីមុនមក​ទេ ធ្លាប់មាន​ករណី​មួយ កាលនោះ​មានកា​ចាប់ខ្លួន​ព្រះសង្ឃ​មួយអង្គ ដែល​ដេ​ី​រ​កន្លង​លេ​ី​ដងខ្លួន មាន​ប្រជាជន​ដេក​តាមផ្លូវ​អោយ​គាត់​ដេ​ី​កន្លង នៅមាន​ច្រេ​ី​ន​ករណី​ទៀត​…. រឿងនេះ​ខ្ញុំ​សម្តែង រឿង​បុគ្គល​យក​ស្បង់​មក​គ្រង រក​សុ​ី​បោកប្រាស់ តាំងខ្លួន​ជា​ព្រះ ធ្លាប់មាន​ពិត​កន្លងមក បេ​ី​អោយ​ខ្ញុំ​ស្លៀក​ស ម្តេច​នឹងត្រូវ​សាច់រឿង​ដែល​ចង់​អប់រំ​…» ៕​

Leave a Reply

Your email address will not be published. Required fields are marked *