ទៀតហើយ ថ្លើមធំ​ណាស់​! ក្លែងបន្លំ​ជា​សាច់ញាតិ ឯកឧត្តម យឹម លាង បោក​ជនរងគ្រោះ​ប្រហែល​១០០​នាក់ បាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ ដោយ​ប្រាប់ថា រត់​ការចូល​ក្របខ័ណ្ឌ​កងទ័ព​

​បុរស​ជើងល្អ​២​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​នា បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងករណី​បាន​បោកប្រាស់​ជនរងគ្រោះ​ប្រហែល ១០០ នាក់ យកបាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ ដោយ​ប្រាប់ថា រត់​ការចូល​ក្របខ័ណ្ឌ​កងទ័ព ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ ប៊ិន ឡា​ច (​ហៅ វ៉ែន សារ៉ាត់​) ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន ណាន​ជី​ង សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។ ចំណែក​ជនសង្ស័យ​ទី​២-​ឈ្មោះ ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥ កែង ២៧៤ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​នៃ​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ប៊ិន ឡា​ច បាន​សារភាពថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក់​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​ឯកឧត្តម យឹម លាង ព្រមទាំង​កុហក់​ជនរងគ្រោះ​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្តិ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$ ។​

​សូមបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ បានធ្វើ​សកម្មភាព​ដើរ​ឆបោក​ប្រាក់​ពី​ជង​រងគ្រោះ​សរុប​ប្រមាណ ១០០ នាក់ ហើយ ប៉ុន្តែ ពុំមាន​ជនរងគ្រោះ​ណា​ម្នា​ក់បាន​ចូល​ក្របខណ្ឌ​ឡើយ រហូត​ព័ត៌មាន​នេះ​បាន​លេចឮ​ដល់​ឯកឧត្តម យឹម លាង ហើយ​ឯកឧត្តម ក៏បាន​ប្តឹង​មក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​តែម្តង ៕​

Leave a Reply

Your email address will not be published. Required fields are marked *