ជួយ​ស៊ែរ​ឲ្យ​ដល់​លោក ស ថេត ផង​! ប្រពន្ធ​ខំ​ទិញ​ឈ្មោះ​ឲ្យ​ចូល​ប៉ូលីស ចុងក្រោយ​ចុះចោល​ប្រពន្ធ​កូន ទាមទារ​លែងលះ និង​សូម្បី​គំរាម​ចាប់​ប្រពន្ធ​ដាក់គុក បើ​ហ៊ាន​បង្ហោះ​រូប​កូន និង​ប្តី​….

​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បានសម្រេច​ចិត្ត Live វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក ដោយនិយាយ​រៀបរាប់​ពី​ការឈឺចាប់​យ៉ាងខ្លាំង ព្រោះតែ​ប្តី​របស់​នាង​រៀបការ​ជាមួយគ្នា​បាន​រយៈពេល ១០ ឆ្នាំ មកហើយ ប៉ុន្តែ ក្រោយពី​រូបនាង​ខ្នះខ្នែង​បានក្លាយ​ជាម​ន្ត្រី​នរគ​បាល​មាន​ស័ក្តិ​១​ពាក់ បែរជា​បែកឆ្វេង​ចុះចោល​ប្រពន្ធ​កូន គិត​មកទល់ពេលនេះ​មាន​រយៈពេល​៦​ខែ​មកហើយ ។​

​ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «​ម៉ាក់ ឧ​ត្ត​ម​» បាន​និយាយថា ពេល​រូបនាង​បាន​នាំ​កូន​ទៅលេង​ដល់​កន្លែងធ្វើការ ព្រោះតែ​កូន​នឹក​ប៉ា​ខ្លាំងពេក ក៏​ប្តី​រូបនេះ​ដែលមាន​ឈ្មោះ​សាត ម៉ាញ ជាម​ន្រី​នគរបាល​ស័ក្ដិ​១​នៅ​ប៉ុស្ដិ៍​ស្នោ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ធ្នង់​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​អនុញ្ញាត​ឲ្យ​ចូលជួប​ឡើយ និង​ថែមទាំង​គំរាម​ទាមទារ​លែងលះ​នាង​ទៀតផង ។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា នាង និង​ប្ដី​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​១០​ឆ្នាំ​មកហើយៗ ក្នុង​រយៈពេល​កន្លងមក ប្ដី​អត់​មានការ​ងារ​ធ្វើ​ទេ ដេក​សុ​ី​នៅតែ​ផ្ទះ​ប៉ុណ្ណោះ ដោយ​រូបនាង​ធ្វើការ​រោងចក្រ​ចិញ្ចឹម តែ​ក្រោយមក​បាន​រត់​ការទិញ​សញ្ញាបត្រ​ចូល​ប៉ូលិស ។ ​ហើយ​ចាប់តាំងពី​បាន​ឡើង​ធ្វើជា​មន្ត្រី​បាន​ខ្ពស់​មុខ​ខ្ពស់​មាត់​រួច​ចមក លោក​ប្តីរ​មើល​គុណ​រូបនេះ ហាក់​ឡើងចាង​ខ្លាំង​ដៃ​ណាស់ ដោយ​តែង​ដើរ​អួត​គេឯង​ថា អា​ញ់​មាន​ប្រាក់​ខែស៊ី​ស្រាប់ ទោះបី​ដេក​នៅផ្ទះ​កន្លះ​ខែ ក៏​គ្មាន​អ្នកណា​កាត់លុយ​អា​ញ់​ដែរ ។​

​គាត់​នៅបាន​បន្តថា រយៈពេល​៦​ខែ​ចុង​ក្រោយនេះ លោក​ប្ដី​តែង​ឧស្សាហ៍​ចេញទៅ​ផឹកស៊ី​បាត់​ពី​ផ្ទះ​ដាច់ៗ​យប់ ដល់ពេល​ប្រពន្ធ​សួរនាំ​ដេញដោល​តាំង​រករឿង​ឈ្លោះប្រកែក​គ្នា​ផ្អើល​តែម្ដង ។ ហើយ​ក្រោយពី​លែង​ចូល​ផ្ទះ ប្រពន្ធ​ក៏​ផុស​រូប​ប្ដី​និង​កូន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្រាប់តែ​លោក​ប្តី​រូបនេះ​គំរាម​ប្រពន្ធ​មិន​ឲ្យ​ផុស និង​ចង់​ចាប់​ដាក់គុក​ទៀតផង ដោយ​ថែមទាំង​ឌឺ​ឲ្យ​ថា​ចង់ទៅ​ប្ដឹង​ណា​ក៏​ទៅ​ប្ដឹងទៅ ។​

​ទាក់​ទឹង​ប្រពន្ធ​ចោទប្រកាន់​បែបនេះ ស្រាប់តែ​លោក សាត ម៉ាញ បាន​និយាយ​ឡើង​ថា ខ្លួន​មិនអាច​រស់នៅ​ក្នុងផ្ទះ​នោះបាន​ដោយសារ​ម្ដាយក្មេក​ជា​អ្នក​ដេញ​មិន​ឲ្យ​នៅ ។ លោក​ថា ពិបាក​រស់នៅ​ណាស់​ក្នុងនាម​លោក​ជា​មន្ដ្រីនគរបាល​ម្នាក់​ធ្វើ​ការមិន​ស្គាល់​យប់​ថ្ងៃ​មិន​កំណត់ពេល​វេលា​ម៉ែ​ជា​ម៉ែក្មេក និង​ប្រពន្ធ​រិត​បណ្ដឹង​មិន​ឲ្យ​ដើរហើរ​បែបនេះ ។​

​លោក ម៉ាញ ក៏បាន​អះអាងថា រាល់​អ្វីៗ​ដែល​ប្រពន្ធ​បានលើកឡើង​ចោទប្រកាន់​បែបនេះ គឺ​សុទ្ធតែជា​ពាក្យ​មួលបង្កាច់​បំ​ភ្លើ​ស​ការពិត​ទាំងអស់ ។ ប៉ុន្តែ ទាស់​តែ​ម្យ៉ាង នៅពេល​សួរថា តើ​លោក​មាន​ទិញ​សញ្ញាបត្រ​ដើម្បី​ចូល​ប៉ូលិស​នោះ​ជាការ​ពិត​ទេ លោក​ក៏បាន​ចុច​បិទ​ទូ​ស័ព្ទ​បាត់ទៅ ។​

​ជា​ចុងក្រោយ​នៃ​ការ Live ស្ត្រី​ជា​ប្រពន្ធ និង​ម្ដាយក្មេក​របស់លោក សាត ម៉ាញ បាន​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស ថេត មេត្តាជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​នាង​ផង ៕​

Leave a Reply

Your email address will not be published. Required fields are marked *